ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកមិញ កកស្ទះ​ចរាចរ​ណ៌​​លើផ្លូវជាតិ​លេខ​៥​​អស់​ជា​ច្រើន​​​​ម៉ោង​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​46 និង​47 ត្រង់​ចំណុច​រោងចក្រ​ស្បែក​ជើង «ខែ​ន​ស្ព័ត​ស៊ូ»​ស្ថិតក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បាន​រង​ការ​ជន់​លិចទឹក​​…

ខេត្ត​កំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​46 និង​47 ត្រង់​ចំណុច​រោងចក្រ​ស្បែក​ជើង «ខែ​ន​ស្ព័ត​ស៊ូ»​ស្ថិតក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បាន​រង​ការ​ជន់​លិចទឹក​​ បណ្តាល​ឱ្យមានកក​ស្ទះចរាចរណ៍​ជា​ច្រើន​ម៉ោង ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្លាក់​មក​ពីលើ​ខ្លាំង​ពេក គួប​ផ្សំនឹង​ការ​ដាក់​លូតូច​ៗ​របស់​រោងចក្រ​មិន​គ្រប់គ្រាន់ ​និង​មុខទឹក​ហូរ​កាត់​ផង​នោះ ទើប​បណ្ដាល​ឲ្យ​ជន់​លិច​បែប​នេះ​ ។ យ៉ាងនេះ​ក្តី​ គិតត្រឹម​ម៉ោង​ប្រមាណ​​​៩​ព្រឹក​ថ្ងៃ​ទី​២១​ តុលា​ ចរាចរណ៍​បាន​សម្រួល​ឡើង​វិញ​ បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​កងកម្លាំង​នគរបាល​ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មាន​ជ័យ និង​ខេត្តកំពង់ឆ្នាំង​។

លោក សេង ចិន្តា អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​បាន​បញ្ជាក់​ថា​ យប់មិញ​ភ្លៀង​ខ្លាំង​ទឹកធ្លាក់​មក​ពី​ផ្នែក​ខាងលើ​ខ្លាំង​ពេក ហូរ​ធ្លាក់​មក​តាម​ប្រឡាយ រ៉​ប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ5 ហើយដោយ​សារ​តែ​ស្ថានភាព​ខាង​រោងចក្រ​ដាក់​លូ​តូច​ៗ​ពេក ទើប​បណ្ដាល​ឲ្យ​ស្ទះ​លិច​លើ​ផ្លូវ​ចូល​រោងចក្រ​ផង និង​ហូរ​កាត់​លើ​ផ្លូវជាតិ​លេខ​៥​ជា​ច្រើន​ម៉ែត្រ ទើប​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍ជា​ច្រើន​ម៉ោង​មិន​អាច​ធ្វើ​ដំណើរ​បាន ។

លោក​អធិការ​បាន​បន្ត​ថា​៖ ក្រោយមក កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​កំពង់​ត្រឡាច ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា និង​កម្លាំង​ស្នង​ដ្ឋា​ន​នគរបាល​ខេត្ត នាំ​គ្នា​ជួយ​សម្រួល​ចរាចរណ៍ ព្រមទាំង​យក​គ្រឿងចក្រ​កាយ​បង្ហូរទឹក​ទម្លាក់​ចុះ​ក្រោម ទើប​ស្ថានភាព​ផ្លូវ​បាន​ប្រសើរ​ឡើង​វិញ ។ ប៉ុន្តែ​មុន​ឈាន​ដល់ ការ​សម្រួល​បែប​នេះ​គឺ​មានការ​ស្ទះចរាចរណ៍​ទាំង​អ្នក​ធ្វើ​ដំណើរ តាម​ផ្លូវជាតិ ទាំងកម្មករ​រាប់​ពាន់​នាក់ និង​រថយន្ត​រាប់រយ​គ្រឿង ព្រោះ​តែបើ​មិន​អាច​ចូល​ទៅ​រោងចក្រ​បាន ម្លោះ​ហើយ ទើប បណ្តាល​ឱ្យ​ស្ទះ​ត្រង់​ច្រកចូល​រោងចក្រ​តែ​ម្តង ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ពាក់​ព័​ន្ឋ​ដល់​រឿង​លូ​បង្ហូរ​រំដោះ​ទឹក​តាម​ផ្លូច​ជាតិ ដែល​ខាង​រោងចក្រ​ដាក់​មិន​តាម​ស្តង់ដា​នេះ មិន​ពាក់​ព័​ន្ឋ​ដល់​មន្ទីរ​លោក​ឡើយ គឺ​ខាង​ក្រុមហ៊ុន​ជប៉ុន ដែល​កំពុង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ ។​យ៉ាងនេះ​ក្តី ខាង​ក្រុមហ៊ុន​ជប៉ុន​បាន​ទៅ​សម្របសម្រួល​ជាមួយ​ខាង​រោងចក្រ​ឲ្យ​ដាក់​លូ​ធំ​ឡើង​វិញ​ហើយ ដើម្បី ធានា​ដល់​មុខទឹក​ហូរ​ឆ្លងកាត់​ទាន់​ពេលវេលា ៕ ​

អត្ថបទសរសេរ ដោយ