ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់បន្លែ៣ប្រភេទល្អ សម្រាប់អ្នកឈឺសន្លាក់

2 ឆ្នាំ មុន

បញ្ហាឈឺសន្លាក់​ គឺជារឿងមួយដែលគួរឱ្យធុញទ្រាន់ ដោយសារតែវាធ្វើឱ្យយើងពិបាកនឹងធ្វើសកម្មភាព។ វាមានវិធីព្យាបាលយ៉ាងច្រើន ហើយមួយក្នុងនោះអ្នកអាចសាកទទួលទានបន្លែ៣ប្រភេទ ដែលជួយសម្រាលបញ្ហានេះ។ ១. ខ្ទឹមបារាំង ក្រៅពីផ្លែប៉ោមក្រហមហើយនោះ ខ្ទឹមបារាំង…

បញ្ហាឈឺសន្លាក់​ គឺជារឿងមួយដែលគួរឱ្យធុញទ្រាន់ ដោយសារតែវាធ្វើឱ្យយើងពិបាកនឹងធ្វើសកម្មភាព។ វាមានវិធីព្យាបាលយ៉ាងច្រើន ហើយមួយក្នុងនោះអ្នកអាចសាកទទួលទានបន្លែ៣ប្រភេទ ដែលជួយសម្រាលបញ្ហានេះ។

១. ខ្ទឹមបារាំង

ក្រៅពីផ្លែប៉ោមក្រហមហើយនោះ ខ្ទឹមបារាំង គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងការរលាកកឺស៊ីទីន (quercetin)។ លើសពីនេះទៅទៀត ខ្ទឹមបារាំងក៏មានផ្ទុកនូវសមាសធាតុស្ពាន់ធ័រដែលជួយប្រយុទ្ធប្រឆាំងជំងឺរលាកសន្លាក់ដោយរារាំងការរលាក និងការបំផ្លាញសន្លាក់។

២. រមៀត

អ្នកជំនាញជាច្រើនបាននិយាយថា រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ រមៀតមានផ្ទុកនូវសារធាតុខឺខ្យូមីន (curcumin)  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមផងដែរ។

៣. ការ៉ុត

ក្រៅពីល្អសម្រាប់សុខភាពភ្នែកហើយនោះ វីតាមីន A ក៏មានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។ ការដាក់បញ្ចូលការ៉ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ជំងឺរលាកសន្លាក់មិនឲ្យកើតឡើង ឬកាត់បន្ថយអាការៈនៃជំងឺ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ