ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ញៀន​ថ្នាំ​មាន​ស្មារតី​មិន​នឹងនរត់​ចេញពី​កន្លែង​កែប្រែ​ទាំង​ស្រាត​ ននលគកឡើង​ពួន​លើ​ដើម​ត្នោត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មាន ស្មារតី​មិន​នឹងន ដោយសារ​តែ​ធ្លាប់​ប្រើប្រាស់ គ្រឿងញៀ.ន​បាន​រត់​ចេញពី​មជ្ឈមណ្ឌល ឱកាស​ខ្ញុំ​ទាំង​ខ្លួនប្រាណ​អាក្រាត​ញញីញញ័រ កាត់មុខ​មនុស្ស​ម្នា​ជា​ច្រើន​បង្ក​ឱ្យ​មានការ ភ្ញាក់ផ្អើល ហើយ​ភ្លាម​ៗ​នោះ យុវជន​ញៀន ថ្នាំ បានរ​ត់ទៅ​ឡើង​ដើម​ត្នោត​សម្ងំ​នៅ​លើ ចុង​មិន​ព្រម​ចុះ លុះត្រាតែ​ក្រុម​គ្រួសារ​មក ដល់​លួងលោម ទើប​គេ​ព្រម​ចុះ ។

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មាន ស្មារតី​មិន​នឹងន ដោយសារ​តែ​ធ្លាប់​ប្រើប្រាស់ គ្រឿងញៀន​បាន​រត់​ចេញពី​មជ្ឈមណ្ឌល ឱកាស​ខ្ញុំ​ទាំង​ខ្លួនប្រាណ​អាក្រាត​ញញីញញ័រ កាត់មុខ​មនុស្ស​ម្នា​ជា​ច្រើន​បង្ក​ឱ្យ​មានការ ភ្ញាក់ផ្អើល ហើយ​ភ្លាម​ៗ​នោះ យុវជន​ញៀន ថ្នាំ បានរ​ត់ទៅ​ឡើង​ដើម​ត្នោត​សម្ងំ​នៅ​លើ ចុង​មិន​ព្រម​ចុះ លុះត្រាតែ​ក្រុម​គ្រួសារ​មក ដល់​លួងលោម ទើប​គេ​ព្រម​ចុះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១០ នៅ​ភូមិ​សំរោង​ទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌដង្កោ ។ យុវជន​មាន​ស្មារតី មិន​នឹងន​ដែល​បណ្ដាល​មក​ពី​ញៀន​ថ្នាំ​នេះ ឈ្មោះ​ឈ​ន សៀង​ហៃ អាយុ​២០​ឆ្នាំ ស្នាក់ នៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌដង្កោ ត្រូវ​បាន​ក្រុម​គ្រួសារ យក​ទៅ​បន្សាបថ្នាំ​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ អស់​រយៈពេល​៣​ខែ ស្រាប់តែ​ញញីញញ័រ​បែប​នេះ​តែ​ម្ដង ។

ពេល​យុវជន​ឈ្មោះ​ឈ​ន សៀង​ហៃ ឡើង ដើម​ត្នោត​ពួន​សម្ងំ​លើ​ចុង​នោះ ប្រជាពលរដ្ឋ បាន​ចោមរោម​មើល​អ៊ូ និង​អង្វរ​ហៅ​គេ​ឱ្យ ចុះ​…​រហូត​ដល់​គ្រូ​ៗ​បង្វឹក​នៅ​មជ្ឈមណ្ឌល ឱកាស​ខ្ញុំ​ដែល​ស្ថិត​នៅ​ភូមិ​សំរោង សង្កាត់ ឃ្មួ​ញ ខណ្ឌ​សែន​សុខ មក​ដល់​ហៅ​គេ (​ឈ​ន សៀង​ហៃ​) ឱ្យ​ចុះ​វិញ​យ៉ាងណា​ក៏​ដោយ ក៏​គេ  មិ​ន​ចុះ​ដែរ ។

ឈ​ន សៀង​ហៃ បាន​កាច់​ផ្កាត្នោត​គប់ ទៅ​លើ​គ្រូ​ៗ​ទាំងនោះ ហើយ​សម្ដែង​អាការ ស្អប់ និង​ស្រែក​ជេរ​ផង​ដែរ ហើយ​ស្រែក​ប្រាប់ គេឯង​ថា សូម​ជួយ​ទៅ​ហៅ​ក្រុម​គ្រួសារ​សាច់ ញាតិ​របស់​គេ​មក​ទី​នេះ ទើប​គេ​ព្រម​ចុះ ។ គ្រូ​ៗ​បង្វឹក​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​អស់ តម្រិះ​ក៏​ត្រឡប់​ទៅ​វិញ ហើយ​បន្ដិច​ក្រោយ មក ក៏​ឃើញ​ក្រុម​គ្រួសារ​របស់​ឈ​ន សៀង ហៃ មក​ដល់ និង​បាន​ហៅ​គេ​ឱ្យ​ចុះ​មក​ក្រោម វិញ ដោយ​សុវត្ថិភាព រួច​ហើយ​ស្លៀកពាក់ ខោអាវ​យក​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ៕