ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Australian Open ៖ កីឡាករ​មិន​ចាក់​វ៉ាក់សាំង នឹង​មិន​ទទួល​បាន​ទិដ្ឋាការ​ចូល​អូស្ត្រាលី

2 ឆ្នាំ មុន

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់ (Tennis) ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ទំនងជា​មិន​ទទួល​បាន​ទិដ្ឋាការ​

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់ (Tennis) ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ទំនងជា​មិន​ទទួល​បាន​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី ដើម្បី​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Grand Slam កម្មវិធី Australian Open បាន​ឡើយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Sky Sports កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​។

រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Victoria លោក Daniel Andrews បាន​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ សម្រាប់​ការ​ប្រកួត Australian Open នា​ឆ្នាំ ២០២២ ខាង​មុខ ដែល​នឹង​ធ្វើ​នៅ​ទីក្រុង​មែ​ល​ប៊​ន​ថា «​ខ្ញុំ​មិន​គិត​ថា​កីឡាករ​វាយ​កូន​បាល់ ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​នឹង​អាច​ទទួល​បាន​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី​នោះ​ទេ​។ ហើយ​បើ​ពួក​គេ​ទទួល​បាន​ទិដ្ឋាការ ពួក​គេ​ក៏​នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​២​ស​ប្តា​ហ៍​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា « មេរោគ​វា​មិន​បាន​ខ្វល់​ពី​ចំណាត់ថ្នាក់​កំពូល​កីឡា​វាយ​កូន​បាល់ ឬ Grand Slams ប៉ុន្មាន​ដែល​ដង​ពួក​គេ​បាន​ឈ្នះ​នោះ​ទេ គឺ​មិន​ពាក់ព័ន្ធ​ទាំងស្រុង​តែ​ម្តង​។ ដូច្នេះ​កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួនឯង និង​រក្សា​អ្នក​ដទៃ​នៅ​ជុំវិញ​ឱ្យ​មាន​សុវត្ថិភាព​»​។

ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​នឹង​រឹត​បន្តឹង​វិធានការ​នេះ សម្រាប់​អត្ត​ព​លិ​ក​កីឡា​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ចូលរួម​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ការ​លើក​ឡើង​បែប​នេះ កំពុង​ក្លាយជា​មន្ទិល​សង្ស័យ​ចំពោះ​វត្តមាន​កំពូល​កីឡាករ Novak Djokovic ក្នុង​កម្មវិធី Australian Open នៅ​ឆ្នាំ ២០២២ ខាង​មុខ​។ ដោយសារ​កីឡាករ​លំដាប់​លេខ​១​ពិភពលោក និង​ជា​អ្នក​ត្រូវ​ការពារ​តំណែង​ជើងឯក​វ័យ​៣៤​ឆ្នាំ​រូប​នេះ នៅ​តែ​បន្ត​ប្រឆាំង និង​បដិសេធ​ការ​ចាក់​វ៉ាក់សាំង​។ ហើយ​ថែម​ទាំង​បាន​និយាយ​ថា ខ្លួន​មិន​ប្រាកដ​ថា​អាច​ចូលរួម Australian Open ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​អាជ្ញាធរ​កំពុង​រឹតត្បិត​លើ​ច្បាប់​ប្រឆាំង​កូ​វី​ដ​១៩៕

លោក Daniel Andrews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ