ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Atletico Madrid ចាញ់ Liverpool ខណៈ Ajax លុត Dortmund ងើបមុខ​លែង​រួច

2 ឆ្នាំ មុន

បរទេស ៖ ជំនួប​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ក្រប​ខណ្ឌ UEFA Champions League កាលពី​យប់មិញ មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​ដល់​៣៥​

បរទេស ៖ ជំនួប​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ក្រប​ខណ្ឌ UEFA Champions League កាលពី​យប់មិញ មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​ដល់​៣៥​គ្រាប់​ពី​ការ​ប្រកួត​ចំនួន​៨​គូ​។ ក្នុង​នោះ​គូ​ពិសេស​គឺ Liverpool យកឈ្នះ​ម្ចាស់ផ្ទះ Atletico Madrid លទ្ធផល ៣-២ ខណៈ​ជើង​ខ្លាំង Borussia Dortmund ចាញ់​ម្ចាស់ផ្ទះ Ajax ងើបមុខ​លែង​រួច​លទ្ធផល ៤-០​។

ជំនួប​សន្សំ​ពូ​ល B ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Metropolitano គ្រាប់​បាល់​ជ័យជម្នះ​ក្រុម​ភ្ញៀវ Liverpool សម្រេច​ដោយ​ខ្សែប្រយុទ្ធ Mohamed Salah ២​គ្រាប់​ម្នាក់ឯង (​ប៉េ​ណា​ល់​ទី​១​គ្រាប់​) ស្រប​ពេល​១​គ្រាប់​ទៀត​ដោយ​ខ្សែបម្រើ Naby Keïta​។ ខណៈ​ខ្សែប្រយុទ្ធ Antoine Griezmann រកបាន​២​គ្រាប់​ឱ្យ Atletico Madrid​។

ឆ្លងកាត់​៣​ប្រកួត​កន្លង​មក Liverpool ឈរ​កំពូល​តារាង​មាន​៩​ពិន្ទុ Atletico Madrid នៅ​លេខ​២​មាន​៤​ពិន្ទុ ស្មើ​ពិន្ទុ​គ្នា​ជាមួយ Porto នៅ​លេខ​៣ ដែល​បាន​យកឈ្នះ AC Milan នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​ក្នុង​លទ្ធផល ១-០​។

ដោយឡែក​ជំនួប​ក្នុង​ពូ​ល C នៅ​ឯ​កីឡដ្ឋាន Johan Cruyff Arena ឯណោះ​វិញ ម្ចាស់ផ្ទះ Ajax បាន​លុត Dortmund យ៉ាង​ចាស់ដៃ​រហូត​ដល់​៤​គ្រាប់ ធ្វើ​បាន​ដោយ​កីឡាករ Daley Blind, Antony, Sébastien Haller និង​១​គ្រាប់​ទៀត​ជា​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Marco Reus​។

សម្រាប់​ពូ​ល​នេះ ឆ្លងកាត់​៣​ប្រកួត​កន្លង​មក Ajax ឈរ​កំពូល​តារាង​មាន​៩​ពិន្ទុ Dortmund នៅ​លេខ​២​មាន​៦​ពិន្ទុ​។ រីឯ Sporting CP នៅ​លេខ​៣​មាន​៣​ពិន្ទុ ក្រោយ​យកឈ្នះ Beşiktaş នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​ក្នុង​លទ្ធផល ៤-១​។

គិត​មក​ទល់​ពេល​នេះ Sébastien Haller របស់ Ajax កំពុង​ឈរ​ជា​អ្នករក​គ្រាប់​បាល់​ច្រើន​ជាងគេ​បណ្តោះអាសន្ន​ពោល​ចំនួន​៦​គ្រាប់ តាម​ពីក្រោយ​ដោយ Mohamed Salah របស់ Liverpool ដែល​មាន​៥​គ្រាប់​៕

https://www.youtube.com/watch?v=8nENt78RARE
https://www.youtube.com/watch?v=aCzNZzCImW8
លទ្ធផលការប្រកួតទាំង៨គូកាលពីយប់មិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ