ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា៥នាក់​ដែល​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ស្លា.ប់​ចោល បានទទួលអំណោយ​អភិបាលខេត្ត​កំពង់ឆ្នាំង​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើលឃើញ​ទុក្ខ​លំបាក​របស់​ក្មេង​កំព្រា​ចំនួន5នាក់​ ដែល​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​​បាន​ចែកឋាន​ចោល​កាលពី​

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើលឃើញ​ទុក្ខ​លំបាក​របស់​ក្មេង​កំព្រា​ចំនួន5នាក់​ ដែល​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​​បាន​ចែកឋាន​ចោល​កាលពី​ពេល​ថ្មី​ៗ​​កន្លង​​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី 19 ខែតុលា ឆ្នាំ 2021 ​លោក​ ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចាត់​ឱ្យ​លោក ខឹ​ម ចាន់​នឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​កុមារ​កំព្រាទាំង5​នាក់​ ដល់​​លំនៅ​ដ្ឋា​ន​​ស្ថិត​ក្នុង​ភូមិ​ឧទុម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​របស់​លោក សេង វិចិត្រ​ អភិបាលរង​ស្រុក​រលាប្អៀរ​ បានឱ្យ​ដឹង​ថា​ ស្ត្រី​មេម៉ាយ​​​​ម្នាក់​ដែល​បាន​ស្លា.ប់​កាលពី​ថ្មី​ៗ​នេះ​ដោយ​សារ​ជំងឺលើសឈា.ម និង​ជំងឺ​រុាំរ៉ៃ​ ដោយ​បន្សល់​ទុក​កូន​5​នាក់​ឱ្យ​រស់​​កំព្រា​នោះ ឈ្មោះ​ចាប សុ​ថុ​ន អាយុ42​ឆ្នាំ មានកូន​​​ចំនួន​5​នាក់​ (ស្រី2នាក់) ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ខឹ​ម ចាន់​នឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​តំណាង ​លោក​ ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា​ អំណោយ​ដែល​លោក​យក​មក​ប្រគល់​ជូន​ក្មេង​កំព្រា​ទាំង5​នាក់​​នាពេល​នេះ​ ​រួម​មាន​ អង្ករ200គីឡូក្រាម មី​5​កេស ទឹក​សុទ្ធ5កេស ត្រីខ5យួរ និង​ថវិកា60​ម៉ឺន​រៀល​។

ក្រោយ​ពី​ទទួល​បាន​នូវ​អំណោយ​របស់​​លោក​​អភិបាលខេត្ត​ កុមារ​កំព្រា​ទាំង5​នាក់​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​​លោក លោក​ជំទាវ​ ព្រមទាំង​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់​ដល់​ពួក​គាត់​ និង​សូម​ជូនពរ​ដល់​ឯកឧត្តម​ លោក​ជំទាវ​ ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ​អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ