ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលក្រើនរំលឹកពីអ្នកមិនទាន់ចាក់វ៉ាក់សាំង ករណីវ័យចាស់ និងស្ត្រីមានផ្ទៃពោះ និងជំងឺផ្សេងៗ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ វ័យចាស់ ស្ត្រី​ផ្ទៃពោះ​បំបៅ​ដោះ និង​ជំងឺ​ប្រចាំ​កាយ ។ យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​បន្ថែម​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ វ័យចាស់ ស្ត្រី​ផ្ទៃពោះ​បំបៅ​ដោះ និង​ជំងឺ​ប្រចាំ​កាយ ។

Picture

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​បន្ថែម​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០២១ ស្តី​ពី ការ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​វ័យចាស់ ស្តី​មាន​ផ្ទៃពោះ ស្តី​បំបៅ​កូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​កូ​វី​ដ​-១៩ និង​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គ​.​វ​.​ក​-១៩ សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ និង​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​បាន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​យ៉ាងច្រើន​ក្នុង​ចំណោម​នោះ​ក៏​មាន​លោកតា និង​លោកយាយ ដែល​មាន​អាយុ​លើស​ពី​១០០​ឆ្នាំ បាន​មក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រកបដោយ​សុវត្ថិភាព​ផង​ដែរ ។

Picture

ទន្ទឹម​គ្នា​នេះ​ដែរ គ​.​វក -១៩ សង្កេត​ឃើញ​ថា នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ទាន់​បាន​ស្ម័គ្រចិត្ត​មក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅឡើយ ដោយសារ​មូលហេតុ​ផ្សេង​ៗ​។ គ​.​វ​.​ក​-១៩ សូម​ធ្វើការ​ក្រើនរំលឹក​ជូន​សាធារណជន​ជ្រាប​ផង​ដែរ​ថា ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ស្លា​.​ប់​កន្លង​មក ភាគច្រើន​ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូចនេះ ដើម្បី​កាត់​បន្ថយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​កាត់​បន្ថយ​ជា​អតិបរមា​នូវ​អត្រា​ស្លា​.​ប់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ គ​.​វ​.​ក​-១៩ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​បងប្អូន​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ស្ថិត​នៅ​ជិត​ទី​សំណាក់​របស់​បងប្អូន​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

Picture

ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ និង​ជា​ក្រុម​ដែល ប្រឈម​ទៅ​នឹង​ហានិភ័យ​នៃ​ភាព​ធ្ងន់ធ្ងរ​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាច​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ មាន​ដូច​ខាងក្រោម ៖ ប្រជាពលរដ្ឋ​ដែល​មាន​វ័យចាស់​,​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​កូន​ដោយ​ទឹកដោះ​, អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ មាន​រយៈពេល​ចាប់ពី​៤​ខែ​ឡើង ឬ​អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​ផ្សេង​ៗ​ទៀត អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ប៉ុន្តែ​មាន​ស្ថានភាព​នឹងនរ អាច​គ្រប់គ្រង​បាន ។

Picture

ជាមួយ​គ្នា​នោះ​ដែរ​គ​.​វ​.​ក​-១៩ សូម​ជម្រាប​ជូន​ដល់ ឯកឧត្តម លោក​ជំទាវ ប្រធាន​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​រាជធានី​-​ខេត្ត សូម​បន្ត​ធ្វើការ​ណែនាំ​បន្ថែម​ដល់ ឯកឧត្តម លោក​ជំទាវ ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​-​ខេត្ត ត្រូវធ្វើ​សេចក្តីជូនដំណឹង​ទៅ​គ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំងអស់​ឱ្យ​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​ក្រុម​គោលដៅ ដែល​បាន​ជម្រាប​ជូន​ខាងលើ​ឱ្យ​មាន​ភាព​រលូន​នៅ​គ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំងអស់​។

Picture

ជាមួយ​គ្នា​នេះ​ដែរ គ​.​វក​-១៩ សូម​ធ្វើការ​ណែនាំ​ដល់ ប្រធាន​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង ក្រប​ខណ្ឌ​រាជធានី​-​ខេត្ត អនុវត្ត​ការ​ធ្វើ​សម្រង់​ចំនួន​ឱ្យ​បាន​ច្បាស់លាស់​នៅ​តាម​ផ្ទះ នីមួយ​ៗ​នូវ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់ វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​មូលហេតុ​ច្បាស់លាស់ ហើយ​ជំរុញ​ការ​អប់រំ​ដើម្បី​ឱ្យ​ពួក​គាត់​យល់​ពីសារ​ប្រយោជន៍​របស់​វ៉ាក់សាំង កូ​វី​ដ​-១៩ និង​សម្រេចចិត្ត​ចាក់​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ទោះជា​មាន​វ័យចាស់​ក៏​ដោយ​។

Picture

ប្រភព​បន្ត​ថា ក្នុង​បរិបទ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​កំពុង​មានការ​រាតត្បាត​នៅ​លើ ពិភពលោក ក៏​ដូច​ជា​នៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ​ពី​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី​ៗ ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា ដែល​កំពុង​ចរាចរ​យ៉ាង​សកម្ម​នៅ​ប្រទេស​ជា​ច្រើន ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ គ​.​វក​-១៩ សូម​អំពាវនាវ​ដល់​លោក​អ៊ុំ ពូ មីង ពុក​ម៉ែ បងប្អូន ព្រមទាំង​ក្មួយ​ៗ ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង​ទាំងអស់​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ សូម​រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩. ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​ខ្លួន និង​ភាព​សាំ​ក្នុង​សហគមន៍ សម្រាប់ ទប់ទល់​ពី​ការ​វាយលុក​នៃ​វីរុស​កូ​វី​ដ​-១៩ សំដៅ​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​អ្នកជំងឺ​កូ​វី​ដ​-១៩ និង​កាត់​បន្ថយ​នូវ​អត្រា​សម្រាក ពេទ្យ ក៏​ដូច​ជា​កាត់​បន្ថយ​ជា​អតិបរមា​នូវ​អត្រា​ស្លាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩៕

Picture