ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីកសិកម្មប្រាប់ពីមូលហេតុជ្រូករស់ធ្លាក់ថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងការពន្យល់ពីវិស័យកសិកម្ម ដល់សាធារណជនលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

រាជធានីភ្នំពេញ ៖ នៅក្នុងការពន្យល់ពីវិស័យកសិកម្ម ដល់សាធារណជនលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានពន្យល់ពីកក្តាមួយចំនួនដែលជំរុញឲ្យជ្រូករស់នៅក្នុងប្រទេសកម្ពុជាធ្លាក់ថ្លៃប៉ះពាល់ដល់អ្នកចិញ្ចឹមនោះ ។ តាមលោករដ្ឋមន្រ្តី វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមតំបន់រមណីយដ្ឋាននានានៅកម្ពុជា ។ 

ចំពោះបញ្ហាដែលគេតែងតែលើកឡើងថា មានបទល្មើសនាំចូលជ្រូកពីប្រទេសជិតច្រើនច្រើននោះ លោករដ្ឋមន្រ្តីថា បទល្មើសចរាចរសត្វ និងផលិត ផលសត្វ ពីប្រទេសជិតខាងគិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ ករណី ក្នុងនេះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន ២៣ ករណី និងសាច់ជ្រូកបង្កកចំនួន ២ ករណី ។

អគ្គនាយកដ្ឋាននឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ព្រោះកន្លងមកនេះតម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០ រៀលក្នុងមួយគីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០ រៀលក្នុងមួយគីឡូក្រាម ។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តី ។ បើតាមលោករដ្ឋមន្រ្តី ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦ កន្លែងស្មើនឹង ៧,២% គឺកើនពីចំនួន ៥០៣ កន្លែង ឆ្នាំ ២០២០ ឡើងដល់ចំនួន ៥៣៩ កន្លែង ក្នុងឆមាសទី ១ ឆ្នាំ ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ