ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹម ជីវ៉ា ទម្លាយ​មូលហេតុ​មួយ​ចំនួន​ដែល​តារា​ក្មេង​ៗ​ធ្លាក់​ដុនដាប

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​តារា​កំប្លែង​នាង ខ្ញុង បាន​លើកដៃ​ស្នើ​សុំ​ជំនួយ​ពី​មហាជន ក្រោយ​ផុងខ្លួន​ដោយ​បំណុល​នះ តារា​សម្តែង និង​ពិធីករ​លោក អ៊ឹម ជីវ៉ា បាន​ទម្លាយ​នូវ​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​អោយ​តារា​ក្មេង​ៗ​មិន​មាន​ជីវភាព​ធូរធា និង​កាន់តែ​ធ្លាក់ខ្លួន​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​តារា​កំប្លែង​នាង ខ្ញុង បាន​លើកដៃ​ស្នើ​សុំ​ជំនួយ​ពី​មហាជន ក្រោយ​ផុងខ្លួន​ដោយ​បំណុល​នះ តារា​សម្តែង និង​ពិធីករ​លោក អ៊ឹម ជីវ៉ា បាន​ទម្លាយ​នូវ​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​អោយ​តារា​ក្មេង​ៗ​មិន​មាន​ជីវភាព​ធូរធា និង​កាន់តែ​ធ្លាក់ខ្លួន​។

មូលហេតុ​ទាំងនោះ ត្រូវ​បាន​លោក អ៊ឹម ជីវ៉ា លើក​ឡើង​ថា មូលហេតុ​តារា​ក្មេង​ៗ​ឥឡូវ​ខ្លះ​មិន​មាន​ជីវភាព​ធូរធា និង​កាន់តែ​ធ្លាក់ខ្លួន គឺ​បណ្តាល​មក​ពី​សម្ភារៈ​និយម​ហួសមាឌ មាន​ន័យ​ថា នៅផ្ទះ​ជួល​តែ​ទិញ​ឡាន​៤​ទៅ​១០​ម៉ឺន ដោយ​សំអាង​ថា​រក​លុយ​បាន​។ ទូរស័ព្ទ​ទំនើប​ៗ ខោអាវ ហូប​ចុក​ចូល​កន្លែង​ប្រេ​ន​ៗ ទាំង​ខ្លួន​នៅផ្ទះ​ជួល​។ មាន​លុយ​មិន​ហ៊ាន​បង់​រំ​លោះ​ផ្ទះ ឬ​ទិញ​ផ្ទះ សុខចិត្ត​យក​លុយ​ទិញ​របស់ទំនើប​ៗ ហើយ​នៅផ្ទះ​ជួល​។ រក​លុយ​បាន 100$ ចាយ 100$ រក​លុយ​បាន​មិន​ចេះ​សន្សំ រក​លុយ​បាន​ដើរ​ហ៊ឺហា ផឹកស៊ី​មិត្តភក្តិ​ដើ​លេង​រហូត អ្នកខ្លះ​អាង​តែ​ខ្លួន​ល្បី​មិន​ខំ​រក គិតតែ​ដើ​ខ្ចី​លុយ​គេ ។

លោក​បន្ត​ថា តារា​មួយ​ចំនួន​ខ្លះ ធ្លាក់ខ្លួន​លេង​គ្រឿង​.​ញៀន ហើយ​តារា​មួយ​ចំនួន​ខ្លះ​ទៀត​ពេល​មាន​លុយ​លេងល្បែង ចូល​កាស៊ីណូ .​ល​.​នឹង​.​ល​. នេះ​ជា​មូលហេតុ​ខ្លះ​ៗ​។

យ៉ាងណា​បើ​លោក អ៊ឹម ជីវ៉ា ថា ទន្ទឹម​នឹង​បញ្ហា​ខាងលើ​នេះ ក៏​មាន​តារា​ក្មេង​ៗ​មួយ​ចំនួន​ដែល​ពួក​គាត់​មានគំនិត ចេះ​ច្នៃប្រឌិត​ខ្ពស់ ពេល​រកបាន​ចេះ​ទុកដាក់​ប្រកប​មុខរបរ ឬ​ចេះ​សន្សំ​មិន​ចាយ​លុយ​ខ្ចះ​ខ្ចាយ ហើយ​មានការ​ងារ​ធ្វើ និង​ចេះ​បង្កើត​ការងារ​ខ្លួនឯង​នេះ​ក៏​ជា​ចំនុច​ល្អ​របស់​តារា​ខ្លះ​ដែល​គាត់​ចេះ​កែប្រែ​ជីវភាព​ខ្លួន​គាត់​ពី​ក្រ​អោយ​ក្លាយជា​អ្នកមាន​ជីវភាព​ធូរធា ។

លោក អ៊ឹម ជីវ៉ា បន្ថែម​ទៀត​ថា នៅ​មាន​សិល្បករ​ជា​ច្រើន​ដែល​កំពុង​ខ្វះខាត​ពិតប្រាកដ ខ្វះខាត​ដោយសារ​ជំងឺ​គ្មាន​ថវិការ​ព្យាបាល និង​ក្រីក្រ​ខ្វះខាត​ផ្នែក​ជីវភាព ដោយសារ​ពួក​គាត់​កាន់តែ​ចាស់​រក​ប្រាក់​ចំណូល​មិន​បាន​។

លោក​បញ្ជាក់​ថា សិល្បៈ​ជើង​ចាស់​១​ចំនួន​ក៏​មាន​សប្បុរសជន​ជួយ សិល្បៈ​ជើង​ចាស់​គាត់​ស្ទើរតែ​គ្មាន​លុយ​ទិញ​ថ្នាំលេប​ផង មួយ​ថ្ងៃ​ៗ​មិន​តិច​ជា ៥ ទៅ ១០​នាក់​ទេ ដែល​ខ​ល ឬ​ឆាត​មក​ខ្ញុំបាទ អ៊ឹម ជីវ៉ា អោយ​ជួយ​ពួក​គាត់​ផង ! អ្វី​ដែល​ខ្ញុំ​ជួយ​គឺ​ជួយ​ទៅ​តាម​លទ្ធភាព ឬ​បាន​ត្រឹមតែ​បង្ហោះ​អោយ​គេ​ឃើញ តែបើ​អោយ​ខ្ញុំ​អំពាវនាវ​សុំ​អំណោយ​ជំនួស​គាត់ គឺ​ខ្ញុំ​មិន​អាច​ធ្វើ​កើត​ទេ ដោយសារ​អ្នកខ្លះ​ពេល​យើង​ជួយ​គឺ​គេ​ថា​យើង​ធ្វើ​ដើម្បី​ផលប្រយោជន៍ ឬ​ធ្វើ​ដើម្បី Like & share ! ។

លោក​ថា សង្គម​មួយ​នេះ ធ្វើ​យ៉ាងណា​ក៏​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​ទាំងនោះ​បាន​ទេ មាន​តែ​បង្ហោះ​អោយ​គេ​ឃើញ បើ​សប្បុ​សជន​ណា​អាណិត គឺ​យក​លេខ​គាត់ ហើយ​ទៅ​ជួយ​គាត់​ផ្ទាល់​ទៅ គឺ​ខ្ញុំ​មិន​ទទួល​ជំនួយ​ពី​បងប្អូន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ