ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជាកម្លាំងចលករដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើទោះបីស្ថិតិក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ ស្ត្រីកម្ពុជានៅតែចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពសង្គមដោយនិយាយជារួម និងនិយាយដោយឡែកក្នុងវិស័យទេសចរណ៍ ។ ស្ត្រីក្នុងវិស័យទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO)…

រាជធានីភ្នំពេញ ៖ បើទោះបីស្ថិតិក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ ស្ត្រីកម្ពុជានៅតែចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពសង្គមដោយនិយាយជារួម និងនិយាយដោយឡែកក្នុងវិស័យទេសចរណ៍ ។ ស្ត្រីក្នុងវិស័យទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ផ្តោតជាអាទិភាពពិសេសមួយនៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» ។ ក្នុងន័យនេះ បានបញ្ជាក់ ថា ស្ត្រីមានតួនាទីសំខាន់នៅគ្រប់សរសៃឈាមនៃទេសចរណ៍ ជាកម្លាំងចលករដែលមិនអាចខ្វះបានតាមរយៈការងារក្នុងវិស័យនេះ និងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

ដោយឡែកក្នុងស្ថានភាពចំពោះមុខ ស្ត្រីជនបទ និងសហគមន៍ទេសចរណ៍ គឺជាសក្តានុពលខ្ពស់ក្នុងការស្រោចស្រង់ និងស្តារវិស័យទេសចរណ៍ឡើងវិញ ដោយផ្អែកទៅតាមនិន្នាការទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ។ សហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍មូលដ្ឋានតារយៈការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលពីសកម្មភាពទសេចរណ៍ក្នុងសហគមន៍ ។

ក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍បានខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុងកម្រិតជាតិនិងតំបន់ ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយជាអ្នកដឹកនាំនៅក្នុងអាជីវកម្មខ្នាតតូច-មធ្យម ព្រមទាំងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍នាពេលខាងមុខផងដែរ ។

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងខ្លឹមសារខាងលើ ក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និង យេនឌ័រក្នុងវិស័យទេសចរណ៍ ត្រីមាសទី ៣ ឆ្នាំ ២០២១ ដើម្បីត្រួតពិនិត្យលើការអនុវត្តការងារនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារបន្តនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។ លោកស្រីបានគូសបញ្ជាក់ថា «ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា» ឱ្យក្លាយជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាព តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ស្ត្រី ។ 

លោកស្រីបានសង្កត់ធ្ងន់ថា ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រី គឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ