ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តូយ៉ូតា​មួយបាំង​កន្លះ​ហក់ខាំ​ឡិច​ស៊ីស​ និងម៉ូងូ​ដួលច្រងាប់ច្រងិល​​រួច​ហើយ​​​ចូលដេក​​មាត់ស្រែ

15 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ ​រថយន្ត​តូយ៉ូតា​ប្រភេទ​​១​បាំង​កន្លះ ​បាន​ហក់​ខាំ​គ្នា​​មួយ​ចង្កូម​ជាមួយ​​រថ​យន្ត​ឡិចស៊ីស ​ហើយជ្រុល​​​ទៅ​បុក​ម៉ូតូ​​របស់​​អ្នក​​ដំណើរ​មួយ​​គ្រឿង​​ទៀត ​បណ្តាល​ឱ្យ​​ដួល​ច្រងាប់​ច្រងិល​​ បន្ទាប់​​មកទើប​រថយន្ត​​តូយ៉ូតា​នោះ​​ជ្រុល​ទៅ​​ធ្លាក់​ផ្លូវ​​ចូលដេក​​ក្បែរ​មាត់ស្រែ ​កាលពីវេលា​ម់ោង​​៤​និង​​៣០​នាទី​​រសៀល​​ថ្ងៃទី​​៣​ មីនា ២០១១ ​តាមបណ្តោយ​ផ្លូវជាតិលេខ​​៤ ស្ថិត​ក្នុង​​ភូមិ​ចុង​បង្គោល​ ឃុំបែក​ចាន ស្រុកអង្គ​ស្នួល ។​

រថយន្ត​ដែលត្រូវ​បានគេអះអាង​ថា ​​ជា​អ្នក​​បង្ក​ហេតុ​​ម៉ាក​តូយ៉ូតាប្រភេទ​​១​បាំង​កន្លះ ​ពណ៌​ទឹក​ប្រាក់ ពាក់ស្លាកលេខ ញ-​៣៨៩៦-ភព២ អ្នក​​បើ​កបរ​​បាន​រត់​គេច​​ខ្លួនបាត់​ទៅហើយ ​ព្រោះ​​ដឹ​ង​ថា ​មានរឿង​គ្រោះថ្នាក់​​ធំ​…​រថយន្ត​​ដែល​ត្រូវគេ​បុកម៉ាក​ឡិចស៊ីស RX 300 ពណ៌​ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ 2M-2433 អ្នកបើក​បរ​​ឈ្មោះ​​ឡុង ប៊ុន​ឡាយ អាយុ​​៥៨​ឆ្នាំ ​ស្នាក់​នៅ​​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ រង​របួសស្រាល​…​ចំណែកម៉ូតូ​​ដែល​រង​​នឹងការ​បុក​​របស់​រថយន្ត​​តូ​យ៉ូតា​​ដែរនោះ ម៉ាកគុប​ជ្រុង ពណ៌​ខៀវ ​អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​​សុន សុខគួន ​អាយុ​​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​កោះ​​ទ្រេត ឃុំ​ភ្នំតូច ​ស្រុក​ឧដុង្គ ​ខេត្ត​កំពង់ស្ពឺ ​និងអ្នក​ជិះ​​រួម​ដំណើរ​​ម្នាក់ទៀត​​រង​របួស​ស្រាល ។​

ប្រភព​ព័ត៌​មាន​​ពីកន្លែង​​កើតហេតុ​​បាន​ឱ្យ​​​ដឹង​ថា រថយន្ត​​ម៉ាក​តូយ៉ូតា ​១បាំង​កន្លះ ​បានធ្វើ​ដំណើរ​​ចេញពី​​ភ្នំពេញ គឺ​ពី​កើតទៅលិច ​មិនដឹង​ជា​​បើក​​ជ្រែ​​យ៉ាង​ម៉េច​ទេ ក៏ជ្រុល​ទៅបុកគេ​ឯង​ដែល​បើក​បញ្ច្រាស​​ទិសគ្នា​…​រថយន្ត​​ត្រូវ​សមត្ថ​កិច្ច​​​នាំ​យកទៅ​រក្សាទុក​​​នៅអធិការដ្ឋាន​​ស្រុកអង្គ​ស្នួល​​​ដើម្បី​​ចាត់​តាមការ​​ច្បាប់ ៕​