ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មេខ្យល់ ៣​នាក់ កំពុង​នាំ​ពលករ​ខ្មែរ លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេសថៃ

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ កងកម្លាំង​កងពលតូច ថ្មើរជើង​លេខ​៥៣ បាន​ឃាត់ខ្លួន មេខ្យល់​ចំនួន​៣​នាក់ កំពុង​នាំ​ពលករ​ចំនួន​៨​នាក់…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ កងកម្លាំង​កងពលតូច ថ្មើរជើង​លេខ​៥៣ បាន​ឃាត់ខ្លួន មេខ្យល់​ចំនួន​៣​នាក់ កំពុង​នាំ​ពលករ​ចំនួន​៨​នាក់ ក្នុង​នោះ​ស្រី​ចំនួន​១​នាក់ លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ។

លោក​អនុសេនីយ៍ឯក ទ្រី ងឿ​ន មេបញ្ជាការ​រង វរ​សេនា​តូច​លេខ​៥៣ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​មេបញ្ជាការ លោក​បាន​បញ្ជា​ដឹកនាំ​កងកម្លាំង​ល្បាត តាម​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ូ​លី​ស​ការពារ​ព្រំដែន​គោក លេខ​៨១៧ និង​ផ្នែក​សឹក​រង​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​មេខ្យល់​ចំនួន ៣​នាក់ កំពុង​នាំ​ពលករ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

មេខ្យល់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រួម​មាន ៖ ទី​១, ឈ្មោះ បូ វន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ ។
ទី​២. ឈ្មោះ វឿ​ន សុង​វិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ភូមិ​ជ្រៃ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។
និង​ទី​៣. ឈ្មោះ ថា ធូ​ធារ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ បាត់ដំបង​ដោយ​រួម​មាន ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម​ខ្មៅ ចំនួន​១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ចំនួន​១​គ្រឿង និង​ឡាន​ម៉ាក​កា​មា​រី​កាត់​គូទ​ចំនួន​១​គ្រឿង ។

បច្ចុប្បន្ន​មេខ្យល់​ទាំង​៣​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​គ​របាល​ស្រុក​សំពៅ​លូន ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ