ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ដក​ការ​រឹតត្បិត​ការ​ប្រមូលផ្តុំ និង​ត្រៀមខ្លួន​រស់នៅ​ជាមួយ​កូ​វី​ដ-១៩

2 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​នឹង​ដក​ការ​រឹតត្បិត​ការ​ប្រមូលផ្តុំ​នៅ​ស​ប្តា​ហ៍​ក្រោយ

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​នឹង​ដក​ការ​រឹតត្បិត​ការ​ប្រមូលផ្តុំ​នៅ​ស​ប្តា​ហ៍​ក្រោយ ខណៈ​កូរ៉េ​ខាងត្បូង​ត្រៀមខ្លួន​អនុវត្តន៍​យុទ្ធសាស្ត្រ​រស់នៅ​ជាមួយ​កូ​វី​ដ ១៩ ចំ​ពេល​ដែល​អត្រា​ចាក់​វ៉ាក់សាំង​រួច​ក្នុង​ប្រទេស​សម្រេច​បាន​យ៉ាង​ខ្ពស់​។

ក្រុម​ថ្មី​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ស​ប្តា​ហ៍​នេះ កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​រយៈពេល​វែង ដោយនៅ​ទីបំផុត​នឹង​មានការ​ដក​ការ​រឹត​បន្តឹង និង​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្នុង​ខែ​វិ​ច្ឆិកា ដោយ​រំពឹង​ថា ៨០​ភាគរយ​នៃ​ប្រជាជន​ពេញវ័យ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​។

ចាប់ពី​ថ្ងៃ​ច័ន្ទ​ទៅ រដ្ឋាភិបាល​នឹង​អនុញ្ញាតិ​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​រហូត​ដល់ ៤​នាក់​សម្រាប់​មិន​ទាក់​ចាក់​វ៉ាក់សាំង និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ម៉ោង​ធ្វើការ​នៅ​កន្លែង​ជា​ច្រើន​ដូច​ជា ភោ​ជនីយ​​ដ្ឋា​ន ហាង​កាហ្វេ និង​រោងកុន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​លោក Kim Boo-Kyum​។

នៅ​ក្នុង​តំបន់​ក្រុង​សេ​អ៊ូ​ល នឹង​មានការ​អនុញ្ញាតឲ្យ​ប្រមូលផ្តុំ​គ្នា​រហូត​ដល់ ៨​នាក់ ប្រ​សិន​ក្នុង​ចំណោម​ពួក​គេ​មាន ៤​នាក់​ទទួល​បាន​វ៉ាក់សាំង​ពេញលេញ ហើយ​នៅ​តំបន់​ផ្សេង​ៗ​ទៀត​អាច​មានការ​ប្រមូលផ្តុំ​រហូត​ដល់ ១០​នាក់​។

កូរ៉េ​ខាងត្បូង​មិន​ដែល​ធ្វើការ​បិទ​ប្រទេស​ទាំងស្រុង​ឡើយ ប៉ុន្តែ​មានការ​អនុវត្តន៍​គម្លាត​សង្គម​យ៉ាង​តឹង​រឹង រួម​មានការ​រឹត​បន្តឹង​លើ​ការ​ជួបជុំ​ពី​មនុស្ស​លើ ២​នាក់ ក្រោយ​ពេល​ម៉ោង ៦​ល្ងាច​។ ការ​អនុវត្ត​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ខែកក្កដា​មក​ម្លេះ នៅ​ពេល​ដែល​ប្រទេស​រង​ការ​រាតត្បាត​ដោយ​កូ​វី​ដរ​លក​ទី ៤​។

ការ​បន្ធូរបន្ថយ​ក៏​នឹង​អនុញ្ញាតិ​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​នៅ​ខាងក្រៅ​ផង​នៅ​មុខ​ហ្វូង​មនុស្ស ប្រសិនជា​អ្នក​ទស្សនា ៣០​ភាគរយ​ជា​អ្នក​ទទួល​បាន​វ៉ាក់សាំង​ពេញលេញ​។

សូម​រម្លឹក​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ជំ​ងឹ​កូ​វី​ដ ១៩​កាលពី​ចុងឆ្នាំ ២០១៩ ក្នុង​ប្រទេស​ចិន​មក ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ករណី​ឆ្លង​សរុប​ជាង ៣៣៩.០០០​ករណី និង​ស្លា​.​ប់ ២៦២៦​នាក់​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ