ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ស៊ី​ដ​នី​បើកទទួល​ភ្ញៀវទេសចរឡើងវិញ​ ​នៅដើម​ខែក្រោយនេះ​​​ហើយ​

2 ឆ្នាំ មុន

អូស្ត្រាលី ៖ ទីក្រុង Sydney របស់​អូស្ត្រាលី​នឹង​បើក​ទទួល​អ្នកទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួច​ឡើង​វិញ ដោយ​មិន​ចាំបាច់​ត្រូវ

អូស្ត្រាលី ៖ ទីក្រុង Sydney របស់​អូស្ត្រាលី​នឹង​បើក​ទទួល​អ្នកទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួច​ឡើង​វិញ ដោយ​មិន​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ឡើយ​។ វិធានការ​បើក​ទទួលយក​អ្នកដំណើរ​អន្តរជាតិ​នោះ​នឹង​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី ១​ខែ​វិ​ច្ឆ​ការ​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ New South Wales លោក Dominic Perrottet នៅ​ថ្ងៃ​សុក្រ​នេះ​។

អូស្ត្រាលី​បាន​បិទ​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​កាលពី​ខែមីនា ឆ្នាំ ២០២០ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វិ​រុស​កូ​វី​ដ ១៩ និង​អនុញ្ញាតឲ្យ​តែ​ប្រជាពលរដ្ឋ និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ប៉ុណ្ណោះ​ត្រឡប់​ចូល​វិញ​បាន ប៉ុន្តែ​ពួក​គេ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ២​ស​ប្តា​ហ៍ និង​ត្រូវ​ចំណាយ​ការ​ចាយ​វា​.​យ​ខ្លួនឯង​។

លោក​បាន​ថ្លែង​ថា «​យើង​ចង់​ឲ្យ​អ្នកទេសចរ​ត្រឡប់​មក​វិញ ពួក​យើង​បាន​ដឹកនាំ​ប្រទេស​ចេញពី​ជំងឺ​រាតត្បាត​… ពួក​យើង​បើក​ក្រុង Sydney និង​រដ្ឋ New South Wales ទៅ​កាន់​ពិភពលោក​»។

អត្រា​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ពេញវ័យ ក្នុង​រដ្ឋ New South Wales របស់​អូស្ត្រាលី​នឹង​សម្រេច​បាន ៨០​ភាគរយ​ក្ន​ង​នៅ​ចុង​ស​ប្តា​ហ៍​នេះ ខណៈ​ដែល​ប្រទេស​ទាំងមូល​ត្រូវការ​ពេល​ច្រើន​ស​ប្តា​ហ៍​ទៀត​ដើម្បី​សម្រេចការ​ចាក់​វ៉ា​ក់បាន​ដល់​កម្រិត​នេះ​។

ការ​សម្រេច​បើក​ទទួល​អ្នកដំណើរ​អន្តរជាតិ​នេះ​កើតឡើង បន្ទាប់​ពី​អត្រា​ឆ្លង​វីរុស​កូ​វី​ដ ១៩​ក្នុង​រដ្ឋ New South Wales មានការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ អត្រា​ឆ្លង​វីរុស​កូ​វី​ដ ១៩​ក្នុង​ប្រទេស​អូស្ត្រាលី​ទាំងមូល​មាន​ចំនួន ១៣៩.០០០​ករណី និង​ស្លា​.​ប់​ចំនួន ១.៥០៦​នាក់​។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​ថៃ​ក៏​បាន​ប្រកាស​បញ្ចប់​ការ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកទេសចរ​ចាក់​វ៉ាក់សាំង​រួច មក​ពី​ប្រទេស​យ៉ាងតិច ១០​ដែល​មាន​ហានិភ័យ​ទាប​។ វិធានការ​របស់​ថៃ​ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​ការ​ខាង​មុខ​ដូច​គ្នា មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​រស់​ឡើង​វិញ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ