ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ករង់​ចាំ​កូរ៉េ​ខាង​ជើង​ឆ្លើយ​តប​ចំពោះ​ការ​សុំ​ចរចា

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ សហរដ្ឋអាមេរិក​បាន​បន្ត​ត្រៀមខ្លួន​ដើម្បី​ជួប​ជាមួយនឹង​កូរ៉េ​ខាងជើង​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន ខណៈ​ដែល​

សហរដ្ឋអាមេរិក​ ៖ សហរដ្ឋអាមេរិក​បាន​បន្ត​ត្រៀមខ្លួន​ដើម្បី​ជួប​ជាមួយនឹង​កូរ៉េ​ខាងជើង​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន ខណៈ​ដែល​ខ្លួន​កំពុង​រង់​ចាំ​ការ​ឆ្លើយ​របស់​កូរ៉េ​ខាងជើង​ចំពោះ​សំណើរ​ជាក់លាក់​មួយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

លោក Net Price ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា អា​មេ​រិ​ក​នៅ​តែ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ផ្នែ​ការទូត​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​រក​វិធី​បង្កើន​សន្តិសុខ​រួម​របស់​ពួក​គេ​។

លោក​បាន​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ដូច្នេះ​ថា «យើង​ពិតជា​បាន​ត្រៀមខ្លួន​ដើម្បី​ជួប​ជាមួយនឹង​កូរ៉េ​ខាងជើង​មែន​។ ជា​ការ​ពិត យើង​បាន​ធ្វើ​សំណើ​​ជាក់លាក់​មួយ​ទៅ​កាន់​កូរ៉េ​ខាងជើង ហើយ​យើង​នឹង​រង់​ចាំ​ការ​ឆ្លើយ​តប​វិញ​»។

លោក​ថ្លែង​បន្ត​ទៀត​ថា «យើង​ជឿជាក់​ថា ការទូត រួម​ទាំង​ការទូត​ដោយ​ផ្ទាល់​ជាមួយនឹង​កូរ៉េ​ខាងជើង គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បំពេញ​តាម​គោលបំណង​នយោបាយ ហើយ​គោលបំណង​នោះ​នៅ​តែ​ចង់បាន​ការ​រំសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ»​។

លោក​បញ្ជាក់​ថា អា​មេ​រិ​ក​មិន​នៅ​ស្ងៀម​ឡើយ ទោះបី​ការ​ចរចារ​ជាមួយ​កូរ៉េ​ខាងជើង​ជាប់​គាំង​។

មន្ត្រី​អា​មេ​រិ​ក​ជា​ច្រើន​បាន​កត់សម្គាល់​ឃើញ​ថា អា​មេ​រិ​ក​អាច​នឹង​ត្រៀមខ្លួន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ផ្សេង​ៗ​ជាម​នឹង​កូរ៉េ​ខាងជើង ប្រសិនជា​ប្រទេស​ផ្តាច់​ការ​នេះ​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចារ​វិញ​។

សូម​រម្លឹក​ថា កូរ៉េ​ខាងជើង​ដែល​កំពុង​ជួបនឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ បាន​ដកខ្លួន​ចេញពី​ការ​ចរចារ​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិ​ក​តាំងពី​ដើមឆ្នាំ ២០១៩​។ ប្រទេស​កុម្មុយនីស្ត​នេះ​នៅ​តែ​មិន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​អា​មេ​រិ​ក ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Joe Biden៕ (​យោង​តាម​ប្រភព​៖ The Korean Herald)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ