ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បង្កើន​ប៉ុសិ៍្ត​ត្រួតពិនិត្យ​នៅ​ក្រុង​បាងកក

13 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​ម្នាក់​រាយ​ការណ៍​កាលពីថ្ងៃ​ទី២៧ កញ្ញា​ថា ប៉ូលិសថៃ​បាន​ដាក់​តាំង​ប៉ុស្តិ៍ត្រួតពិនិត្យ​ចល័ត​ថ្មីៗ​ពី៣០០​ ទៅ៤០០​កន្លែងទៀត​នៅ​ជុំ​វិញ​ក្រុងបាង​កក ហើយ​ការ​បង្កើន​ប៉ុសិ៍្ត​ត្រួតពិនិត្យ​នេះធ្វើ​ឡើង​បន្ទាប់ពីការ​វាយ​ប្រហារ ​ដោយគ្រាប់បែក​​មួយ​ចំនួនក្នុង​រាជ​ធានី ថៃ។
អ្នកនាំពាក្យ​រូបនេះ​ឧត្តម​សេនីយ៍​ប្រាវុធ​ថា​វន​ស៊ីវីគូសបញ្ជាក់​ថា វិធាន​ការ​សន្តិ​សុខ​ថ្មី​នេះ​ត្រូវ​បាន​ប្រកាន់​យក​ដើម្បី​រា​រាំង​រាល់​ សកម្ម​ភាព​ហិ.ង្សា​ក្នុង​ទីក្រុង​បាងកក ។ ប៉ូលិស​ក៏ពង្រឹង​សន្តិ​សុខ​ដែរ នៅ​តាម​ទីតាំង​សំខាន់ៗ​ជា​ពិសេស​នៅ​វិមាន​រដ្ឋាភិ​បាល និងនិវេសនដ្ឋាន​​របស់បណ្តា​ឥស្សរ​ជន ។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​ម្នាក់​រាយ​ការណ៍​កាលពីថ្ងៃ​ទី២៧ កញ្ញា​ថា ប៉ូលិសថៃ​បាន​ដាក់​តាំង​ប៉ុស្តិ៍ត្រួតពិនិត្យ​ចល័ត​ថ្មីៗ​ពី៣០០​ ទៅ៤០០​កន្លែងទៀត​នៅ​ជុំ​វិញ​ក្រុងបាង​កក ហើយ​ការ​បង្កើន​ប៉ុសិ៍្ត​ត្រួតពិនិត្យ​នេះធ្វើ​ឡើង​បន្ទាប់ពីការ​វាយ​ប្រហារ​ដោយគ្រាប់បែក​​មួយ​ចំនួនក្នុង​រាជ​ធានី ថៃ។
អ្នកនាំពាក្យ​រូបនេះ​ឧត្តម​សេនីយ៍​ប្រាវុធ​ថា​វន​ស៊ីវីគូសបញ្ជាក់​ថា វិធាន​ការ​សន្តិ​សុខ​ថ្មី​នេះ​ត្រូវ​បាន​ប្រកាន់​យក​ដើម្បី​រា​រាំង​រាល់​សកម្ម​ភាព​ហិង្សា​ក្នុង​ទីក្រុង​បាងកក ។ ប៉ូលិស​ក៏ពង្រឹង​សន្តិ​សុខ​ដែរ នៅ​តាម​ទីតាំង​សំខាន់ៗ​ជា​ពិសេស​នៅ​វិមាន​រដ្ឋាភិ​បាល និងនិវេសនដ្ឋាន​​របស់បណ្តា​ឥស្សរ​ជន ។

យ៉ាងហោចណាស់ មានការ​វាយប្រហារ​ដោយគ្រាប់បែក៤​លើកកើត​មាននៅ​ក្រុង​បាង កក​កាលពី​ខែ​មុន​បណ្តាលឱ្យ​មនុស្ស​ត្រូវ​របួស​ច្រើន​នាក់ និង​នាំ​ឱ្យ​ខូច​ខាត​សំភារ​នានា ។​ អាជ្ញា​ធរ​ថៃ​ពង្រឹង​វិធានការសន្តិសុខ​ក្នុង​រាជធានី​ចាប់​តាំង​ពី​ថ្ងៃ​ទី៣ កញ្ញា មក​ដោយបង្កើត​បណ្តាញ​ត្រួត​ពិនិត្យ​២៤ម៉ោង លើ​២៤​ម៉ោង​ ហើយប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចំនួន៤៥៤កន្លែង​ត្រូវ​បានបង្កើត​នៅ​ក្រុង​បាងកក ។

រាជ​ធានី​ថៃ នៅ​តែ​ស្ថិត​ក្រោម​ច្បាប់​ប្រកាស​អាសន្ន​៤ខែ​ក្រោយការបញ្ចប់​បាតុកម្ម​ប្រឆាំង​រដ្ឋាភិ​បាល​របស់ពួកអាវក្រហម​ ។​ កង​កំលាំង​យោធា​បានបង្ក្រាប​បាតុ​កម្ម​នេះ​ដោយ​ហិង្សា​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៩១​នាក់ និងរបួស​ប្រមាណ​ជា២.០០០នាក់ ៕