ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើ.លអ្នកដំណើរ! ក្រោយ​ឃើញបុរស​ម្នាក់មាន​ឈា.ម​​ជាប់អាវអង្គុយ​ឱន​មុខចុះ ​ក្រោម​ដើម​ត្នោត

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ​៖ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស.ពបុរស​ម្នាក់​​ត្រូវ​​ជន​មិន​ស្គាល់​មុខ​សម្លា.ប់​ចា.ក់​ជា​ច្រើន​កន្លែង រួច​បាន​យក​ស.ព​

​ខេត្ត​កណ្តាល ​៖ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស.ពបុរស​ម្នាក់​​ត្រូវ​​ជន​មិន​ស្គាល់​មុខ​សម្លា.ប់​ចា.ក់​ជា​ច្រើន​កន្លែង រួច​បាន​យក​ស.ព​មក​​ទម្លាក់​ចោល ក្រោម​ដើម​ត្នោត ស្ថិត​ក្នុង​ភូមិ​អំពិលទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ​បង្កការការភ្ញាក់​ផ្អើល​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ​។​ ពាក់ព័ន្ធនឹងករណីនេះ ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យថា​​ជា​ករណី​ឃា.តកម្ម​។

​តាម​ប្រភពពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុនពេលកើតហេតុ ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ក៏​បាន​ប្រទះ​ឃើញ​សាកស.ព​អង្គុយ​អោន​មុខ​ចុះ ក្នុង​ស្ថានភាព​ឈា.ម​ជាប់​អាវ និង​មាន​ស្នាម​ចា.ក់​ជា​ច្រើន​កន្លែង​ផង​ដែរ ។ ទើប​ពួក​គាត់​រាយ​ការ​ណ៌​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​តែ​ម្តង ។

ក្រោយ​ពី​ទទួលបានសេចក្តីរាយការណ៍​ខាងលើនេះ​ភ្លាម ​កម្លាំង​នគរបាល​ខេត្តកណ្ដាល និង​នគរបាល​ស្រុក​មុខកំពូល បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​ទើប​ដឹង​ថា ជន​រង​គ្រោះជា​ជនជាតិ​វៀតណាម​។

ជន​រង​គ្រោះ​​ខាងលើ​ឈ្មោះ ង្វៀ​ង ដាំង​ជុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​ឃុំ​ព្រែក​ខ្សាយ(ខ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ថា ករណី​ខាងលើ​នេះ​ទំនងជា​ចា.ក់​សម្លា.ប់​នៅ​ក្នុង​ទឹកដី​ខេត្ត​ផ្សេង ហើយ​យក​ស.ព​មក​ទម្លាក់​ចោល​ក្នុង​ខេត្តកណ្ដាល ។

បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុង​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច្ច័យ ​ដើម្បី​កសាង​សំណុំរឿង​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ