ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​តុកកែ​បាន​ក្លាយជា​ត្រី​ឆ្នាំង​ជ័យ​មច្ឆា​ទេព​ត្រូវ​គេ​ធ្វើ​បុណ្យខួប​១​ឆ្នាំ ក្រុម​អ្នក​ស្នង​រូប​ដែល​មាន​ជំនឿ​ស៊ុប​ពី​អ​បី​យ​ជំនឿ​នាំ​គ្នា​លើកតំកើង

13 ឆ្នាំ មុន

ខេត្ដកំពត ៖ អ្នក​ស្នង​រូប​៧​នាក់ ក្នុង​នោះមាន​ក្មេង​ប្រុស​ម្នាក់​ផង​ដែល​អះអាង​ថា ចេះហិតក្លិន​អ្នក​សាង​បាប ឬ​អ្នកមាន​បុណ្យ​បានចូលរួម​ពិធីបុណ្យ​ឱ្យ​ត្រី​ចំលែក​មួយ​ក្បាល ដែល​អ្នកខ្លះ​ថា ជា​ត្រី​តុកកែ​មានឈ្មោះ​ថា ត្រី​ឆ្លាំង​ជ័យ​មច្ឆា​ទេពគំរប់​ខួប​មួយ​ឆ្នាំ បន្ទាប់ពី​បុរស​ម្នាក់​ជា​អ្នក​សំដែង​ល្ខោនបាសាក់​ចាប់បាន​កាលពី​ឆ្នាំ​២០០៩ ។ ពិធីបុណ្យ​នេះ​បានប្រារឰ​ធ្វើ​រយៈពេល​៣​ថ្ងៃ​៣​យប់​នៅផ្ទះ​អ្នកភូមិ​ឈ្មោះ​ អិន ម៉ា​ប់ អាយុ​៥៣​ឆ្នាំ នៅ​ភូមិកោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ។

ខេត្ដកំពត ៖ អ្នក​ស្នង​រូប​៧​នាក់ ក្នុង​នោះមាន​ក្មេង​ប្រុស​ម្នាក់​ផង​ដែល​អះអាង​ថា ចេះហិតក្លិន​អ្នក​សាង​បាប ឬ​អ្នកមាន​បុណ្យ​បានចូលរួម​ពិធីបុណ្យ​ឱ្យ​ត្រី​ចំលែក​មួយ​ក្បាល ដែល​អ្នកខ្លះ​ថា ជា​ត្រី​តុកកែ​មានឈ្មោះ​ថា ត្រី​ឆ្លាំង​ជ័យ​មច្ឆា​ទេពគំរប់​ខួប​មួយ​ឆ្នាំ បន្ទាប់ពី​បុរស​ម្នាក់​ជា​អ្នក​សំដែង​ល្ខោនបាសាក់​ចាប់បាន​កាលពី​ឆ្នាំ​២០០៩ ។ ពិធីបុណ្យ​នេះ​បានប្រារឰ​ធ្វើ​រយៈពេល​៣​ថ្ងៃ​៣​យប់​នៅផ្ទះ​អ្នកភូមិ​ឈ្មោះ​អិន ម៉ា​ប់ អាយុ​៥៣​ឆ្នាំ នៅ​ភូមិកោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ។

លោក​អិន ម៉ា​ប់ បាន​និយាយ​រៀបរាប់​ថា ការ​រៀបចំ​ធ្វើបុណ្យ​ឱ្យ​ត្រី​ឆ្លាំង​ជ័យ​មច្ឆា​ទេពថ្ងៃនេះ គឺជា​បុណ្យ​គំរប់​ខួប​មួយ​ឆ្នាំ បន្ទាប់​ពីត្រី​នេះ​បាន​ជាប់​មង​របស់​គាត់​នៅ​ក្នុង​ព្រែក កំពង់ត្រាច ។ ដោយ​និយាយ​តាម​បែប​ជំនឿថា តាម​ការ​ទស្សន៍​ទាយ​ត្រូវ​បាន​គេ​ប្រាប់គាត់​ថា ត្រី​នេះ​ជា​ត្រី​មាន​បារមី ហើយ​ត្រូវគាត់​ជា​អ្នក​ថែរក្សា​ធ្វើ​ឱ្យ​មនុស្ស​ផង​ទាំងឡាយ​រួម​ទាំង​ប្រជាជន​វៀតណាម​ផង​ដែរ នាំ​គ្នា​មក​សុំ​ទឹកមន្ដ​បារមី​ត្រី​ឆ្លាំង​ជ័យ​មច្ឆា ទេព យក​ទៅ​ផឹក​នឹង​ជា​រោគា ។ លោក អិន ម៉ា​ប់ និយាយ​ទៀត​ថា ចំណែក​អាជ្ញាធរមូលដ្ឋាន​ឃុំ​-​ស្រុក​មិន​បាន​ជំទាស់ និង​ការរៀបចំ​ធ្វើបុណ្យ​នេះ​ទេ ។

គេ​បាន​កត់សំគាល់​ឃើញ​ថា អ្នក​ស្នង​រូបផ្សេង​ៗ​ដែល​បាន​មក​ចូលរួម​បុណ្យ​នេះ​ច្រើន​មាន​គូ គឺ​២​នាក់​ប្ដី ប្រពន្ធ ហើយ​មាន​បារមីចូល​សណ្ឋិត​។ បើ​តាម​ការ​អះអាង​ពី​លោក ម៉ា​ប់ និយាយ​ថា មាន​អ្នក​ស្នង​រូប​៧​នាក់​បានមក​សំដែង​ធម៌​នៅ​ពិធីបុណ្យ​នេះ​វែកញែក និង​សួរ​ដេញដោល​គ្នា​ពី​រឿង​បារមី​ត្រី​ឆ្លាំង​ជ័យ​មច្ឆា​ទេព​នេះ​។ សកម្មភាព​អ្នក​ស្នង​រូបនីមួយ​ៗ​សុទ្ធតែ​សំដែង​ឫទ្ធិ​គួរ​ឱ្យ​ខ្លាច​បំផុត ។ ស្ដ្រី​ម្នាក់​ជា​អ្នក​ស្នង​រូប​ព្រះ​អង្គ​មក​ពី​ភូមិ​រាប ឃុំ​ពារាំង ស្រុក​ពារាំង ខេត្ដព្រៃវែង បានប្រាប់​ថា គាត់​លែងលះ​ជាមួយ​ប្ដី​រយៈពេល១៥​ឆ្នាំ គឺ​មិន​ខ្វល់ខ្វាយ​ពី​រឿង​អ្វី​ទេ ។ ស្ដ្រីដែល​មាន​ជំនឿ​ស៊ុប​ទៅ​នឹង​អបិយ​ជំនឿនិយាយ​ទៀត​ថា ព្រះ​អង្គ​បាន​នាំ​ផ្លូវ​គាត់​ឱ្យមក​ជួបនឹង​មច្ឆា​ទេព ហើយ​បាន​ប្រោស​ព្រំដល់​មនុស្សលោក​ដែល​មាន​និស្ស័យ​ជឿ​ទៅលើ​បារមី​ត្រី​ឆ្លាំង​ជ័យ​មច្ឆា​ទេព​នេះ​។ ស្ដ្រី​រូបនោះ​បាន​និយាយ​ថា រូប​គាត់​មិន​ដែល​ស្គាល់ ភូមិ​ស្រុក​នេះ​ទេ តែ​បាន​ព្រះ​អង្គ​ដែល​នាំ​ផ្លូវឱ្យ​ពួក​គាត់​ជួបជុំ​គ្នា ។ ប្រការ​ដែល​គួរ​ឱ្យកត់សំគាល់​នោះ គឺ​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បានបារមី​ចូល​រូប​សណ្ឋិត​ផង​ដែរ ។ ក្មេង​ប្រុសនោះ​ចេះ​មើល​ក្បូរក្បាច់ និង​គូរ​យ័ន​បង្ហាញ​ពីតំបន់​ផ្សេង​ៗ និង​ប្រាប់​ឈ្មោះ​ភ្នំ​ដូច​ជា​ភ្នំ​ខ្លា ភ្នំជ័យ និង​ភ្នំ​ផ្សេង​ៗ​ទៀត តែ​ឈ្មោះ​ភ្នំ​ទាំងនោះមិន​ធ្លាប់​ឮ​ទេ តែ​ជា​ឈ្មោះ​នៅ​ក្នុង​គម្ពីរ ។ តាម​សំដី​អ្នក​ស្នង​រូប​ជា​ព្រះ​អង្គ​ម្នាក់​ទៀត​មកពី​ខេត្ដព្រៃវែង​និយាយ​ថា ក្មេង​ប្រុស​ម្នាក់ដែល​ចេះ​គូរ​យ័ន​មានឈ្មោះ​ថា កូន​ទេវតា​តូច ហើយ​ក្មេង​ប្រុស​នោះ​នៅ​ពេល​ខាង​មុខ​គេអាចនិង​ចេះ​ហិតក្លិន​មនុស្ស​ណា​សាង​បាបច្រើន ឬ​អ្នកមាន​បុណ្យ​ច្រើន ។ បើ​អ្នក​សាងបាប​ច្រើន​គេ​អាច​ទៅ​រំដោះគ្រោះ​ឱ្យ​រួច​ផុត​ពី សេចក្ដីស្លាប់​បាន ។

ព្រះ​តេជគុណ​មួយ​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ​៧​វត្ដ​ដែល​និមន្ដ​ចូលរួម​បុណ្យ​ឱ្យ​មច្ឆាទេព​បាន​សង្ឃដីកា​ថា តាម​គន្លង​ព្រះពុទ្ធសាសនា គឺ​អបិយ​ជំនឿគេ​ឱ្យឈ្មោះ​ថា អមនុស្ស គឺ​ព្រាយ​បិសាច​រាជភូត ឬ​អសុរកាយ​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន​មនុស្ស​។ ព្រះសង្ឃ​អង្គ​នោះ​មាន​សង្ឃដីកា​បន្ដ​ថា ពួក​អ្នកចូល​រូប​ទាំង​អស់នោះ​បើ​យើង​រៀបចំ​បាយសី ឬ​អុច​ទៀន​ធូប​យកចិត្ដទុកដាក់​គោរព​បូជាកាន់តែ​ខ្លាំង អ្នក​ស្នង​រូប​ទាំងនោះ​នឹង​សំដែងឫទ្ធិ​កាន់តែ​ខ្លាំង ប៉ុន្ដែ​យូរ​ៗ​ទៅ​ត្រូវ​សាបរលាប​សូន្យ​បាត់​ទៅ​វិញ​ហើយ ។ គេ​បាន​សំគាល់​ឃើញ​ថា នៅ​ឆ្នាំ​២០១០នេះ ដោយឡែក​ខេត្ដកំពត​មានរឿង​ប្លែក​ៗជា​ច្រើន ដូច​ជា​មា​នវ​ល្លិ៍​រស់​ចេះ​កំរើក​ធ្វើ​ឱ្យមានការ​ភ្ញាក់ផ្អើល​នៅ​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ហើយ​រឿង​ដូច​គ្នា​មួយទៀត គឺមា​នវ​ល្លិ៍​ចេះ​កំរើក​មួយ​កន្លែង​ទៀត​នៅ​ជើងភ្នំ​កកេះ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ តែ​វាជា​ការ​ក្លែងបន្លំ​ប្រជាពលរដ្ឋ​ដើម្បី​រក​កំរៃតែ​ប៉ុណ្ណោះ ។ ថ្មី​ៗ​នេះ​លេចឮ​មាន​ចិន​ធ្វើទំនប់​វា​រី​អគ្គិសនី​កំចាយ​ចាប់​បាន​ពោះ​ត្បាល់ ទម្ងន់​១​តោន ការ​ពិត​គឺ​គ្មាន​ប្រភព​ណាបញ្ជាក់​ទាល់តែ​សោះ ។ កន្លង​មក​អ្នក​តាំងខ្លួន​ជា​កូន​ស្ដេច​នៅ​ស្រុក​ឈូក​ក៏​ត្រូវ​ចាប់ខ្លួនដាក់​ពន្ធនាគារ​ផង​ដែរ ។

មន្ដ្រី​នានា​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​គួរតែ​កុំជឿ​អ្វី​ដែល​គ្មាន​ព្រំដែន​ខ្លាំង​ពេកនាំ​ឱ្យ​ខាតបង់​ថវិកា ខាត​ពេលវេលា​រកស៊ី​ប៉ុណ្ណោះ ។ ចំណែក​ត្រី​ចំលែក​ដែល​ពេល​នេះ​ជា​ត្រីអច្ឆរិយៈ គឺជា​ត្រី​តុកកែ​ដែល​នៅ​ក្រុងភ្នំពេញគេ​ចិញ្ចឹម​ក្នុង​អាង​និង​មិន​ពិបាក​រក​ចំណី​ឱ្យ​វា​ស៊ី​ទេ ព្រោះ​វា​ស៊ី​តែ​ស្លែ​នៅ​ក្នុង​អាង ៕