ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី ៣៧​នាក់ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ នៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​ចាត់តាំង​កម្លាំង​នៅ​ជួរ​មុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ នៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​ចាត់តាំង​កម្លាំង​នៅ​ជួរ​មុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ សហការ​ជាមួយ​កម្លាំង​ចម្រុះ ចេញ​ល្បាត​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន ក៏​បាន​ប្រទះ​ឃើញ ពលករ​ខ្មែរ​បាន ចំនួន ៣៧​នាក់ (​ស្រី​១៨​នាក់​) នៅ​ត្រង់​ចំណុច (​សិលា​ខ្មែរ​) ដែល​បម្រុង​លួច​ចូល​ទៅ​ប្រទេស​ថៃ ។

កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បាន​ធ្វើការ​ឃាត់​សាកសួរ​នាំ រួច​ប្រគល់​ជូន​ក​ម្លាំ​ជំនាញ បន្ត​អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ កុំអោយ​ឆ្លង​ចូល​ជា​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ