ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​រដូវ​បិទ​នេះ អ្នកនេសាទ​ជាង​១.០០០​នាក់​ត្រូវ​បាន​ អប់រំ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ក្នុង​រដូវ​បិទ​នេសាទ​ដែល​អនុវត្តន៍​ចាប់​ខែមិថុនា រហូត​ដល់​ខែកញ្ញា ​ពោល​រយៈពេល​១៥០​ថ្ងៃ​កន្លង​ទៅ ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ បាន​រឹត​បន្តឹង​នូវ​រាល់​សកម្មភាព​នេសាទ​ដោយ​ខុសច្បាប់ ព្រមទាំង​ដក​ហូត​​វត្ថុ​តាង​ឧបករណ៍​នេសាទ​ល្មើសច្បាប់ និង​ឃាត់ខ្លួន​អប់រំ​អ្នក​នេសាទ​ប្រមាណ​​១០០០​នាក់​នា​កំឡុង​បិទ​នេសាទ ​។…

ខេត្តស្ទឹងត្រែង​ ៖ ​ក្នុង​រដូវ​បិទ​នេសាទ​ដែល​អនុវត្តន៍​ចាប់​ខែមិថុនា រហូត​ដល់​ខែកញ្ញា ​ពោល​រយៈពេល​១៥០​ថ្ងៃ​កន្លង​ទៅ ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ បាន​រឹត​បន្តឹង​នូវ​រាល់​សកម្មភាព​នេសាទ​ដោយ​ខុសច្បាប់ ព្រមទាំង​ដក​ហូត​​វត្ថុ​តាង​ឧបករណ៍​នេសាទ​ល្មើសច្បាប់ និង​ឃាត់ខ្លួន​អប់រំ​អ្នក​នេសាទ​ប្រមាណ​​១០០០​នាក់​នា​កំឡុង​បិទ​នេសាទ ​។

លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែងបាន​លើក​ឡើង​ថា ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ ចាប់ពីខែមិថុនា ដល់​ខែកញ្ញា អាជ្ញាធរ​និង​សហគមន៍​ពាក់ព័ន្ធ បាន​ធ្វើការ​ចុះ​ល្បាត​តាម​ដង​ទន្លេ​ដោយ​សង្កេត​ឃើញ​ថា ប្រជា​នេសាទ​ជា​ច្រើន​បាន​នឹង​កំពុង​ចូលរួម​អភិរក្ស​ត្រី​ល្អ​ជាង​ឆ្នាំ​កន្លង​ៗ​មក ​។ លោក​បាន​បន្ត​ថា ​ទន្ទឹម​នឹង​នោះ​​​មាន​ប្រជា​នេសាទ ដែល​ត្រូវ​បាន​អប់រំ ចំនួន​៤៧៧​នាក់ ដែល​បាន​ប្រើ​អួន​បណ្តែត​ទឹក​នៅក្នុង​តំបន់​ការពារ​ក្នុង​រដូវ​បិ​នេសាទ​ផង​ដែរ​ ។

លោក​បន្ត​ទៀត​ថា ​អ្នក​នេសាទ​ចំនួន​២២៦​នាក់ គឺ​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​ការ​នេសាទ​បន្ត​ទៀត ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​ក្រោយ ។​ ចំណែក​ឈ្មួញ៣២​នាក់ ក៏​ត្រូវ​បានឱ្យ​ធ្វើ​កិច្ចសន្យាឱ្យឈប់​ទិញ​ត្រី ដែល​ចាប់​បាន​ដោយ​ខុសច្បាប់​នេះ​ដែរ​។ ក្នុង​នោះ​អាជ្ញាធរ ក៏បាន​បញ្ជូន​សំណុំរឿង​ចំនួន​៥​ករណី ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​ផង​ដែរ​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​រូប​នេះ​ក៏បាន​បញ្ជាក់​ថា ​ក្នុង​កំឡុង​នៃ​ការ​បិទ​នេសាទ​រយៈពេល​៤​ខែ​ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​សហគមន៍​ពាក់ព័ន្ធ ចុះ​ល្បាត​ជាង​១០០កន្លែង​នឹង​ រឹបអូស​ស្បៃ​អួន​នេសាទ​ក្នុង​តំបន់ហាមឃាត់​ដោយ​ខុសច្បាប់​ប្រវែង​៤.២១០​ម៉ែត្រ និង​អប់រំ អ្នកនេសាទ​ជាង​១.០០០ នាក់​។

សូម​បញ្ជាក់​ថា នៅ​រដូវ​នេសាទ​បាន​បើក​អោយ​នេសាទ​ទូលំទូលាយ គឺ​ចាប់ពី​ថ្ងៃ​ទី​១​តុលា​តទៅ ហើយ​រដ្ឋបាល​ជលផល​ខេត្ត ក៍បាន​ក្រើនរំលឹក​ដល់​ប្រជា​នេសាទ​ទាំងអស់ ឱ្យ​បន្ត​ការពារ​ប្រភេទ​ត្រី​សំខាន់​ៗ និង​ប្រភេទ​ត្រី​មេ​ពូជ ដោយ​គោរព​ច្បាប់​ស្តី​ពី​ច្បាប់​ជលផល​និង​ការ​នេសាទ​ក្នុង​តំបន់​ការពារ តំបន់ហាមឃាត់ ឬ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រភេទ​ត្រី​ដោយ​កម្រ​និង​ជិត​ផុត​ពូជ ​៕

អត្ថបទសរសេរ ដោយ