ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ចិន ៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន នៅ​ក្រុងព្រះសីហនុ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន រយៈពេល ២​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន ៥​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន រយៈពេល ២​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន ៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។

ករណី​ទី​១- នៅ​វេលា​ម៉ោង ០២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ មានឈ្មោះ WANG XI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ក្រុម​ទី​០១ ភូមិ​០៦ សង្កាត់​០៤ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖

  • ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ០១​កញ្ចប់​-​ម៉ាស៊ីន​កិន កញ្ឆារ​មួយ
  • កញ្ជប់​បារី សំរាប់​ដាក់​កញ្ឆារ​មួយ​ចំនួន
  • ទូរ​សព្ទ័​ដៃ ០១​គ្រឿង
  • រថយន្ត​ចំនួន ០១​គ្រឿង ។

ករណី​ទី​២- កាលពី​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​បញ្ជា​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​លោក ពេញ ពិ​សិ​ដ្ធ ព្រះ​រា​ជ្ញ​អ​ជ្ញា​រង បាន​ឃាត់​ជនសង្ស័យ​ចំនួន ០១​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ ហួយ​ហ័​រ ក្រុម​១១ ភូមិ​០១ សង្កាត់​០២ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ ។

ជនសង្ស័យ​មានឈ្មោះ ZHANG HONG YOU ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ក្រុម​ទី​២១ ភូមិ​០៤ សង្កាត់​០៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។

កម្លាំង​ជំនាញ ដកហូត​វត្ថុ​តាង​បាន រួម​មាន ៖

  • ម្ស៉ៅ​ក្រាម សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ២៦​កញ្ចប់
  • ម្ស៉ៅ​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ១១​កញ្ចប់
  • ថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ប្រភេទ​ម្ស៉ៅ (MDMA) ចំនួន ០១​កញ្ចប់
  • ថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ប្រភេទ​ទឹក (MDMA)​ចំនួន ០៤​ដប
  • ថ្នាំ​គ្រាប់​អក្ស WY មេ​តំ​ហ្វេ​តា​មីន ចំនួន ០៣​កញ្ចប់
  • ទូរ​សព្ទ​ដៃ ចំនួន ០២​គ្រឿង ។

នៅ​វេលា​ម៉ោង ២៣​និង​៥០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​ឈាន​ដល់​ឆែក​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ក្រុម​២១ ភូមិ​០៣ សង្កាត់​០៤ ក្រុងព្រះសីហនុ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ។ មានឈ្មោះ​ទី​១ CHEN JING HUAI ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ និង​ទី​២- មានឈ្មោះ CHEN GUO FENG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ អ្នក​ទាំង​២ ស្នាក់​នៅ​ក្នុង​ក្រុម​២១ ភូមិ​០៣ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន ៖

  • ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០៥​កញ្ចប់
  • រុក្ខជាតិ​ក្រៀម សង្ស័យ​ជា​កញ្ឆា ចំនួន ០១​កញ្ចប់
  • ម្សៅ​ក្រាម សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ១២​កញ្ចប់
  • ថ្នាំ​គ្រាប់ អក្ស WY មេ​តំ​ហេ្វ​តា​មីន ចំនួន ១៣​កញ្ចប់
  • ថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ប្រភេទ​ទឹក (MDMA) ចំនួន ០២​ដប
  • ថ្នាំ​ញៀន អ៊ិ​ច​ស្តា​ស៊ី ប្រភេទ​ម្ស៉ៅ (MDMA) ចំនួន ០២​កញ្ចប់
  • ម្សៅ​ក្រាម ព​ណ៏​ប្រផេះ សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១​កញ្ចប់
  • ជញ្ជីង​ថ្លឹង​ថ្នាំ ចំនួន​០២​គ្រឿង
  • ទូរ​សព្ទ​ដៃ ចំនួន ០១​គ្រឿង ។

លុះ​មក​ដល់​វេលា​ម៉ោង​០២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ ZHANG HONG YOU បាន​បន្ត​សហការ​ណ៏​ជាមួយ​កម្លាំង​ជំនាញ ដោយ​បាន​នាំ​ទៅ​ឆែក​បន្ទប់​ស្នាក់​នៅ​មួយ​កន្លែង​ទៀត របស់​ជនសង្ស័យ​ឈ្មោះ LU JIAN MIN ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ចិន នៅ​ក្រុម​១១ ភូម​០១ សង្កាត់​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

កម្លាំង​ជំនាញ​រក​ឃើញ ម្ស៉ៅ​ក្រាម​សង្ស័យ ជា​សារធាតុ​ញៀន ចំនួន ០៧​កញ្ចប់ និង​ទូ​សព្ទ​ដៃ ចំនួន ០២​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ រួម​ទាំង​វត្ថុ​តាង​ខាង​លើ ​ត្រូវ​បាន​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ