ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​បាន​ពិចារណា​នូវ​ទស្សន​ជីវិត​ទាំង​៧​ចំណុច​នេះ​ហើយ​ឬ​នៅ ?

2 ឆ្នាំ មុន

ដើម្បី​បានជា​គតិ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ បុគ្គល​គប្បី​យកគំនិត​ទាំង​៧​នេះ​មក​ធ្វើការ​ពិចារណារ​អប់រំ​ខ្លួនឯង កុំ​ឲ្យ​ភ្លេច​ខ្លួនឯង​ថា​ជា​អ្វី ? មកពីណា ? ហើយ​ដើម្បី​អ្វី ? គតិ​ទាំង​៧​នោះ​គឺៈ ១-…

ដើម្បី​បានជា​គតិ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ បុគ្គល​គប្បី​យកគំនិត​ទាំង​៧​នេះ​មក​ធ្វើការ​ពិចារណារ​អប់រំ​ខ្លួនឯង កុំ​ឲ្យ​ភ្លេច​ខ្លួនឯង​ថា​ជា​អ្វី ? មកពីណា ? ហើយ​ដើម្បី​អ្វី ? គតិ​ទាំង​៧​នោះ​គឺៈ

១- នៅ​ពេល​បក្សី​មានជីវិត ពួក​វា​ស៊ី​សត្វល្អិត​ជា​អាហារ ប៉ុន្តែ​ពេល​វា​ងា​.​ប់ វា​ក៏​ត្រូវ​សត្វល្អិត​ស៊ី​ជា​អាហារ​វិញ​ដូច​គ្នា​។

២- ដើមឈើ​មួយ​ដើម​អាច​យក​ទៅ​ធ្វើ​ឈើគូស​បាន​រាប់​លាន​ដើម ប៉ុន្តែ​ឈើគូស​តែ​មួយ​ដើម​ក៏​អាច​ដុត​ដើមឈើ​ក្នុង​ព្រៃ​រាប់​លាន​ដើម​ដូច​គ្នា​។

៣- ចូរ​កុំ​មើល​រំលង​មនុស្ស​ដែល​តូច​ទាប​ជាង​អ្នក ដោយសារ​គិត​ថា​ខ្លួនឯង​ធំ​ខ្ពស់​នោះ ។

៤- កុំ​គិត​ថា​យើង​រឹង​មាំ​គ្មាន​ថ្ងៃ​ឈឺ​ថ្កាត់ ដោយសារ​អាយុ​នៅ​តិច ត្បិត​រណ្ដៅ​បញ្ចុះសព​មិនមែន​មាន​សម្រាប់​តែ​មនុស្ស​ចាស់​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​មនុស្ស​ស្លា​.​ប់​ទូទៅ ។

៥- កុំ​គិត​ថា​ខ្ញុំ​មាន​ហើយ​ចាយ​លុយ​ដូច​ក្រដាស​នោះ ព្រោះ​ថ្ងៃ​ណាមួយ​សូ​ម្បី​លុយ​តែ​១​ម៉ឺន​រៀល​អាច​មាន​តម្លៃ​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​ធ្លាក់ខ្លួន​មែនទែន ។

៦- ត្រូវ​ដឹង​ថា​ក្នុង​ជីវិត​នេះ​គ្មាន​អ្វី​ស្ថិតស្ថេរ​ទេ ធំ​ក៏​អាច​ក្លាយជា​តូច មាន​ក៏​អាច​ក្លាយជា​ក្រ រឹង​មាំ​ក៏​អាច​ប្រែជា​ទ្រុឌទ្រោម​បាន បើ​ហ៊ាន​តែ​ប្រមាទ ។

៧-​គ្មាន​នរណារ​ស់បាន​អមតៈ​នោះ​ទេ ដូច្នេះ​ត្រូវ​ចាំ​ទុក​ថា កុំ​ភ្លេចខ្លួន កុំ​ឈ្លក់​វង្វេង​ខ្លួនឯង ហើយ​រឹតតែ​សំខាន់​គឺ​ហាម​ប្រមាទ​ជាមួយ​ជីវិត​តទៅ​ទៀត ។

គតិ​លោក​ទាំង​ប្រាំពីរ​ចំណុច​នេះ ជន​ណា​បាន​ពិចារណា​ច្បាស់​ហើយ ជន​នោះ​នឹង​បានជា​គតិ ឈ្វេងយល់​អំពី​ការណ៍​ពិត​នៃ​ដំណើរ​ជីវិត​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ