ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៦ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៨៨៩
-​ទួ​រ​អេ​ហ្វ​ហ្វែ​ល ត្រូវ​បាន​បើក​សម្ពោធជា​ផ្លូវការ​ក្នុង​ឱកាស​មានការ​តាំងពិព័រណ៍
ពិភពលោក​នៅ​ក្នុង​ទី​ក្រុងប៉ារីស ប្រទេសបារាំង ។

ឆ្នាំ​១៧៥៧
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ប្រា​គរ​វាងកងទ័ព​ប្រទេស​អូ​ទ្រី​ស និង​កងទ័ព​ប្រទេស ព្រុស​បណ្ដាល​ឱ្យ​កងទ័ព​ទាំង​សងខាង​ស្លាប់ចំនួន​២៦.៣០០ នាក់ ។
ឆ្នាំ​១៨៨២
-​សភា​អា​មេ​រិ​កបាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការធ្វើ​អន្ដោប្រវេសន៍​របស់​ជនជាតិ​ចិន​នៅ​សហរដ្ឋ​អា​មេ​រិ​ក ដោយ​ធ្វើការ​ហាមប្រាម​ការ​ធ្វើអន្ដោប្រវេសន៍​ថែម​ទៀត​របស់​ជនជាតិ​ចិនមក​នៅ​សហរដ្ឋអាមេរិក ។ ច្បាប់​នេះ​ទំនងជា​មាន​អាយុ​រហូត​ដល់​១០​ឆ្នាំ គឺ​នៅ​ចន្លោះឆ្នាំ​១៨៧១ ដល់​ឆ្នាំ​១៨៨០ ដោយ​មាន​ប្រជាជន​ចំនួន​១២៣.២០១​នាក់ បាន​ធ្វើ​អន្ដោប្រវេសន៍​មក​រស់នៅ​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៨៨៩
-​ទួ​រ​អេ​ហ្វ​ហ្វែ​ល ត្រូវ​បាន​បើក​សម្ពោធជា​ផ្លូវការ​ក្នុង​ឱកាស​មានការ​តាំងពិព័រណ៍
ពិភពលោក​នៅ​ក្នុង​ទី​ក្រុងប៉ារីស ប្រទេសបារាំង ។
ឆ្នាំ​១៩៣៥
-​បទបញ្ជា​លេខ​៧០៣៤​របស់​លោកប្រធានាធិបតី​អា​មេ​រិ​ក​ទី​៣២ ហ្វ្រេ​ង​គ្លី​នរូ ស្វែ​ល ដែល​មានឈ្មោះ​ថា រដ្ឋបាល​កម្មករជឿនលឿន​បាន​ដាក់​ចេញ ដើម្បី​ដោះស្រាយវិបត្ដិ​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ពេល​សង្គ្រាម លោក​លើក​ទី​២ ។ កម្មវិធី​នេះ​បង្កើត​ការងារដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ។
-​យន្ដហោះ​ចម្បាំង​ប្រភេទ P-36 Hawk  របស់​អា​មេ​រិ​កបាន​ធ្វើការ​ហោះហើរ​ជា​លើកទី​១​របស់​ខ្លួន ។
ឆ្នាំ​១៩៣៧
-​បា​ឡុ​ង​ហោះ ហ៊ី​ន​ដេ​ន​ប៊ើ​ក បាន​ឆាបឆេះ​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​ព្រ​លានយោធា​របស់​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ញូ​វ
ចឺ​ស៊ី ។ ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​មានមនុស្ស​ស្លាប់​៣៦​នាក់ និង​នៅ​រស់រាន​មាន ជីវិត​ចំនួន​៦២​នាក់ ។
ឆ្នាំ​១៩៤១
-​យន្ដហោះ​ចម្បាំង​អា​មេ​រិ​ក P-47  Thunderbolt បាន​ធ្វើការ​ហោះហើរ​ជា​លើកទី​១​របស់​ខ្លួន ។
ឆ្នាំ​១៩៤២
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ កងទ័ពអា​មេ​រិ​ក​ចុង​ក្រោយ​ដែល​នៅ​លើ​កោះ​កូរ៉េ
ហ្គី​ឌ័​រ​របស់​ប្រទេស​ហ៊្វី​លី​ពី​នបាន​ចុះចាញ់​កងទ័ព​ប្រទេស​ជប៉ុន ។
ឆ្នាំ​១៩៤៥
-​លោក​រ៉ូ​ជ័រ បា​នី​ស្ទ័​រ ជនជាតិ​អង់គ្លេសបាន​ក្លាយជា​មនុស្ស​ទី​១​ក្នុង​ពិភពលោក​ដែល រត់​ក្នុង​រយៈពេល​ក្រោម​៤​នាទី​ក្នុង​ចំងាយ​១ម៉ៃ​ល៍ (១.៦០៩​មែ​ត្រ​) ។
-​កងទ័ព​សម្ព័ន្ធមិត្ដ​បាន​បើក​ការ​វាយប្រហារ​រំដោះ​ទីក្រុង​ប្រា​គ ចេញពី​ការ​គ្រប់គ្រង​របស់​កងទ័ព​ណា​ហ្ស៊ីអា​ល្លឺ​ម៉​ង់ ។ ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ ខាង​កងទ័ព​សម្ព័ន្ធមិត្ដ​មានទ័ព​២.០០០.០០០​នាក់ ហើយ​ទ័ព​អា​ល្លឺ​ម៉​ង់ ដែល​នៅ​ក្នុង​ទីក្រុង​មាន​ចំនួន​៩០០.០០០នាក់ ។
ឆ្នាំ​១៩៧៦
-​គ្រោះ​រញ្ជួយ​ដី​នៅ​តំបន់​ហ្វ្រ៊ូ​យ​លី​របស់ប្រទេស​អ៊ី​តា​លី​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៩៨៩​នាក់ ។
ឆ្នាំ​១៩៩៤
-​ម្ចាស់​ក្ស​ត្រី​ចក្រភព​អង់គ្លេស​អេ​លី​ហ្សា បែ​តទី​២ និង​ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់ស្វ័​រ​មី​តេ​រ៉​ង បាន​រួម​គ្នា​ប្រារឰ​ពិធី​បើកផ្លូវ ក្រោម​ទឹកសមុទ្រ​រវាង​ប្រទេស​ទាំង​២​ដែល
មាន​ចំងាយ​៥០.៤៥​គីឡូម៉ែត្រ​ដោយ​ចេញពីសង្កាត់​កេ​ន របស់​ប្រទេស​អង់គ្លេសត​ភ្ជាប់ ដល់​សង្កាត់​កូ​កែ​ល​របស់​ប្រទេស​បារាំង ។
ឆ្នាំ​១៩៩៧
-​ធនាគារ​នៃ​ប្រទេស​អង់គ្លេស ត្រូវ​បានផ្ដល់​ឯករាជ្យ​ចេញពី​ការ​គ្រប់គ្រង​ទឹក​ខាង
នយោបាយ ហើយ​នេះ​គឺជា​សញា​ប្រែប្រួលក្នុង​ធនាគារ​អស់​រយៈពេល​៣០០​ឆ្នាំ​នៃ​ប្រវត្ដិសាស្ដ្រ​របស់​ប្រទេស ។
ឆ្នាំ​២០០១
-​ក្ន​ង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅប្រទេស​ស៊ី​រី​សម្ដេច​ប៉ាប​ច​ន​ប៉ូ​ល​ទី​២ បាន​ក្លាយជាស​ម្ដេច​ប៉ាប​ទី​១​ដែល​បាន​ចូល​វិហារ​ម៉ូ​ស
របស់​អ៊ិស្លា​ម ។
ឆ្នាំ​២០០៣
-​សហរដ្ឋអាមេរិកបាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ ប្រទេស​សិង្ហ​បុរី ហើយ​នេះ​ជា​កិច្ចព្រមព្រៀងទី​១ ជាមួយ​ប្រទេស​ក្នុង​ទ្វីបអាស៊ី ។
ឆ្នាំ​២០០៨
-​ភ្នំភ្លើង​ឆៃ​តេន បាន​កំរើក​ក្នុង​ប្រទេសឈី​លី ដែល​ត្រូវ​បង្ខំ​ឱ្យ​មនុស្ស​ប្រមាណ៤.៥០០​នាក់ ភៀសខ្លួន​ចេញពី​តំបន់​នោះ ។
-​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា បាន​ចេញ​របាយការណ៍​ឱ្យ​ដឹង​ថា ខ្យល់​ព្យុះ​ណា​ហ្គ្រី​ស បានសម្លាប់​មនុស្ស​ឡើង​ដល់​២២.០០០​នាក់ និងមាន​មនុស្ស​៤១.០០០​នាក់​ផ្សេង​ទៀត​បាត់ខ្លួន ៕