ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ កើត​មាន​អំពើ​លួច​ប្លន់ ៣​ករណី​នៅ​ខេត្តព្រៃវែង ចាប់​បាន​ជនសង្ស័យ ៣​នាក់

2 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​១០-១១ តុលា នៅ​ខេត្តព្រៃវែង កើត​មាន​អំពើ​ចោរលួច ចោរប្លន់​ដល់​ទៅ ០៣​ករណី ដែល​ក្នុង​នោះ…

ខេត្តព្រៃវែង ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​១០-១១ តុលា នៅ​ខេត្តព្រៃវែង កើត​មាន​អំពើ​ចោរលួច ចោរប្លន់​ដល់​ទៅ ០៣​ករណី ដែល​ក្នុង​នោះ នៅ​ស្រុក​ពារាំង ចំនួន ០២​ករណី និង​នៅ​ស្រុក​ពាមរ​ក៌ ចំនួន ០១​ករណី ប៉ុន្តែ​ក្នុង​នោះ សមត្ថកិច្ច​ ក៏​ធ្វើការ​ស្ទាក់​ចាប់​ក្រុម​ជនសង្ស័យ បាន​ចំនួន ៣​នាក់​ផង​ដែរ ។

យោង​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ តុលា បាន​កើត​មាន​អំពើ​ប្លន់ បាន​សម្រេច​ចំនួន ០២​ករណី ដែល​ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច នៅ​ចំណុច​ខាងលិច កា​រ៉ា​ស់​សាំង​ច្រមុះជ្រូក ផ្សារ​កំពង់​ពពិល ចម្ងាយ ៥០​ម៉ែត្រ ជនសង្ស័យ​មាន​គ្នា​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​៤​គ្រឿង បាន​ជិះ​មក​ស្ទាក់​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ង ប៊ុ​ន​ថេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រួច​វាយ​ជន​រង​គ្រោះ​ដណ្តើម​យក​ម៉ូតូ បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន​ទៅ​ទិស​ខាងលិច​បាត់​អស់​ទៅ ។

ករណី​ទី​២ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​យប់ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១១​តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ និង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ ដោយ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ទឹម ទ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ដែល​កំពុង​ជិះ​ម្នាក់ឯង​ដើរ​ដាក់​លប​អន្ទង់ បណ្តាល​អោយ​ដួល​ម៉ូតូ រួច​ដណ្តើម​យក​ម៉ូតូ​ជន​រង​គ្រោះ ជិះ​រត់គេច​ខ្លួន​បាន​សម្រេច ។

របាយ​ការ​ណ៌​របស់​សមត្ថកិច្ច បានអោយ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​ទី​១១ តុលា ក៏​បាន​កើត​មាន​ករណី​ចោរកម្ម ២​លើក​ទៀត នៅ​ស្រុក​ពារាំង តែ​ជនសង្ស័យ ស្ថិត​ក្នុង​ក្រុម​តែ​១ ដោយនៅ​វេលា​ម៉ោង​៩​ព្រឹក ក្រុម​ជនសង្ស័យ មាន​គ្នា​៥​នាក់ បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ១​គ្រឿង​ពណ៌​ស ចូល​ទៅ​ធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​១​គ្រឿង បាន​សម្រេច ពី​ចំណុច​ភូមិ​សន្លុង ឃុំ​រកា ស្រុក​ពារាំង ហើយ​ក្រុម​ជនសង្ស័យ ២​នាក់ បាន​ជិះ​ម៉ូតូ ដែល​លួច​បាន រត់គេច​ខ្លួន​បាត់​ទៅ ។

ដោយឡែក នៅ​សល់​៣​នាក់​ទៀត ពួក​គេ​បាន​បន្ត​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ធ្វើ​ដំណើរ​មក​ដល់​ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ពួក​គេ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ម្ចាស់​ឈ្មោះ មឿ​ន សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​ទុក​ចោល​នៅ​លើ​ភ្លឺស្រែ ហើយ​ចុះ​ដើរ​មើល​ទឹក​ក្នុង​ស្រែ ប៉ុន្តែ​ពេល​ដែល​ជិះ​ចេញ​មក ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ហើយ​ស្រែក​ឆោឡោ​ឡើង និង​បាន​ទូរ​សព្ទ​ប្តឹង​ប៉ូ​លី​ស​ប៉ូ​ស្តិ៍​រដ្ឋបាល សហការ​ជាមួយ​ប្រជា​ការពារ និង​កម្លាំង​ប្រជាពលរដ្ឋ ចេញ​ស្ទាក់​ចាប់​បាន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ភ្លាម​ៗ រួម​ជាមួយ​វត្ថុ​តាង ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

ក្រោយ​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន ក្រុម​ជនសង្ស័យ បាន​ឆ្លើ​ង​សារភាព​ថា ពួក​គេ​មាន​គ្នា​ចំនួន​៥​នាក់ ប៉ុន្តែ​២​នាក់​ទៀត បាន​ជិះ​ម៉ូតូ ដែល​លួច​បាន​ពី​ឃុំ​រកា យក​ទៅ​បាត់​ហើយ ដែល​ក្នុង​នោះ​ម្នាក់​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ឃាត់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​និ​តិ​វិធី ហើយ​សមត្ថកិច្ច​ក៏​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ដែល​កំពុង​រត់គេច​ខ្លួន ២​នាក់​ទៀត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ