ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្បិតតែ​ឈ្នះ! តែ​លោក Keisuke Honda មិន​សប្បាយ​ចិត្តនឹង​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ប្រើ​ទម្រង់​លេង​ថ្មី ហើយ​ទទួល​ជោគជ័យ​លើ​ទីលាន​ក្រៅប្រទេស លោក Keisuke Honda អ្នកចាត់ការ​

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ប្រើ​ទម្រង់​លេង​ថ្មី ហើយ​ទទួល​ជោគជ័យ​លើ​ទីលាន​ក្រៅប្រទេស លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​គ្រូបង្វឹក​ក្រុម​ម្នាក់ ហាក់​មិន​បង្ហាញ​នូវ​មោ​ទ​ភាព​នោះ​ទេ បើ​ទោះជា​ទម្រង់​លេង​ថ្មី​ដែល​បាន​អនុវត្ត​អាច​ជួយ​អោយ​ក្រុម​កម្ពុជា​ទប់​បាល់​ពី​គូប្រកួត​បាន​ល្អ ពោល​គឺ​អាច​បិទ​​តារាង​របស់​ខ្លួន​បាន​រឹង​មាំ ហើយ​អាច​វាយលុក​គូប្រកួត​បាន​ខ្លាំង​។ លោក​ប្រកាស​ថា​ត្រូវ​តែ​បន្ត​កែទម្រង់​លេង​ថ្មី​មួយ​នេះ​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ ដើម្បី​បង្កើន​ឱកាស និង​ប្រសិទ្ធិ​ភាព​អោយ​កាន់តែ​ល្អ​ថែម​ទៀត ក្រោយ​ពី​ឈ្នះ​ក្រុម​។ នៅ​លើ​ផេ​ក​របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លោក​បាន​បង្ហាញ​អា​រម្ម​ណ៍​ខក​ចិត្ត នឹង​ទម្រង់​លេង​របស់​ក្រុម​ក្នុង​ការប្រកួត​ជា​មួយ​កោះ​ហ្គាំ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup China 2023 ជើង​ទី​១ កាលពី​យប់មិញ ទោះ​បី​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​កោះ​របស់​ស​ហ​រដ្ឋ​អា​មេ​រិ​ក​នេះ​ក៏​ដោយ​។ គួររំលឹកថា អបអរសាទរ​! ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​ក្រុម​ហ្គាំ

អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​ខាងលើ បាន​បញ្ជាក់​ថា «​ខ្ញុំ​គួរ​តែ​សប្បាយ​ចិត្ត ព្រោះ​យើ​ង​ឈ្នះ តែ​ខ្ញុំ​បែរជា​ខកចិត្ត​ទៅ​វិញ ព្រោះ​ទម្រង់​លេង​យើង គឺ​មិន​ល្អ​ដូច​ពេល​យើង​លេង​ជាមួយ​ក្រុម​ខ្លាំង​ៗ ទោះ​ពេល​នោះ​យើង​ចាញ់​មែន តែ​ខ្ញុំ​សប្បាយចិត្ត​ជាង ព្រោះ យើង​មាន​ទម្រង់​លេង​ប្រសើរ​ជាង​នេះ​»​។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​ដដែល សង្កត់​ធ្ងន់​ថា «​បើ​យើង​រីក​រាយ​ជា​មួយ​លទ្ធ​ផល​នេះ ជាមួយ​ទម្រង់​លេង​បែប​នេះ តើ ពេល​ណា ទើប​យើង​អាច​លេង​ឈ្នះ​ក្រុម​ខ្លាំង​ៗ ក្នុង​តំបន់​ដូច​ជា​វៀតណាម ឬ​ថៃ​បាន​នោះ?»​។

លោក​បន្ដ​ថា «​ការ​អភិវឌ្ឍន៍​កាយសម្បទា និង​បច្ចេកទេស​ជា​ចំ​ណុ​ច​ដែល​កី​ឡា​ករ​ភាគ​ច្រើន​ផ្ដោត​លើ​ក៏​ដូច​គ្នា យើង​ត្រូវ​ពង្រឹង​ផ្នែក​ទាំងនោះ ប៉ុន្ដែ​អ្វី​ដែល​ពិ​សេស​ជាង​នោះ យើង​ត្រូវ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​តាក់​តិច (Tactic) ដែល​ជា​កត្ដា​ដែល​ធ្វើ​ឲ្យ​ក្រុម​យើង អាច​ប្រ​កួត​ប្រ​ជែង​ក្រុម​ខ្លាំង​ៗ​បាន​»​។

ការ​លើក​ឡើង​របស់​សមាជិក​ក្លឹ​ប FK Suduva នៃ​លី​គ​កំពូល​ប្រទេស​លី​ទុ​យ​អា​នី​នេះ បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​កោះ​ហ្គាំ ១-០ ក្នុង​ជំនួប​ជើង​ទី​១ នៅ​ប្រទេស​បា​រ៉ែ​ន កាល​ពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃអាទិត្យ​នេះ គ្រា​ដែល​កម្ពុជា​ត្រូវ​ជួប​កោះ​ហ្គាំ ម្ដង​ទៀត នៅ​ជើង​ទី​២ នា​រាត្រី​ថ្ងៃ​ទី​១២ ខែតុលា ស​ប្ដា​ហ៍​ក្រោយ ដើម្បី​កាត់​សេចក្ដី​រក​ក្រុម​ខ្លាំង ឡើង​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ ​ពាន​រង្វាន់​បាល់​ទាត់​ជើង​ឯក​ទ្វីប​អាស៊ី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ