ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គា.ស់​យក​សពអ្នកបើកបរ​បាន​ហើយករណី​គ្រោះថ្នាក់ចរាចរណ៍​រថយន្ត​បុក​បន្ដកន្ទុយ​គ្នា​៣​គ្រឿងនៅ​KM ៨២_៨៣

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បន្ដកន្ទុយ​គ្នា ៣​គ្រឿង​នៅចំណុចគីឡូម៉ែត្រលេខ ៨២_៨៣ បានកើតឡើង បណ្តាលឱ្យគៀបមនុស្សនៅក្នុងរថយន្ត ។ យ៉ាងណាមិញ ក្រោយ​ប្រតិបត្តិការយ៉ាងក្តៅគគុក…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បន្ដកន្ទុយ​គ្នា ៣​គ្រឿង​នៅចំណុចគីឡូម៉ែត្រលេខ ៨២_៨៣ បានកើតឡើង បណ្តាលឱ្យគៀបមនុស្សនៅក្នុងរថយន្ត ។ យ៉ាងណាមិញ ក្រោយ​ប្រតិបត្តិការយ៉ាងក្តៅគគុក សមត្ថកិច្ចបាន​គាស់​យក​សព​អ្នកបើកបរ​បាន​ហើយ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត កាលពី​ទាប​ភ្លឺ​ថ្ងៃអាទិត្យ​ទី​១០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​និង​៣០​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គ​.​ម ៨២-៨៣ ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មុន​ពេល​កើតហេតុ​មាន រថយន្ត​មួយ​គ្រឿង​ម៉ាក STERLING ក្បាល​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3D-0716 សណ្តោង​រ៉ឺ​ម៉ក មាន​ស្លាក​លេខ​ភ្នំពេញ 4A-8954 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​អត្ដសញ្ញាណ រថយន្ត​បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ដៃ​ចូល​ទៅ​គន្លង​ផ្លូវ​នៃ​ចំណែក​រថយន្ដ រួច​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក FREIGHTNER ស្លាក​លេខ​ភ្នំពេញ 3A-1278 សណ្តោង​រ៉ឺ​ម៉ក មាន​ស្លាក​លេខ​ព្រះ​សីហ​នុ 4A-1651 (​រថយន្ត​ដឹក​ថ្ម ) បើកបរ​ដោយ​ឈ្មោះ ញ៉ា​ញ់ សា​រិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​ស្លា​.​ប់​) ដែល​បើកបរ​ប​ញ្រា្ច​សទិស​គ្នា ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក HUNGHE ក្បាល​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ ក​-4823 ភព​3 សណ្តោង​រ៉ឺ​ម៉ក​ប្រេង ស្លាក​លេខ​ភ្នំពេញ 4A-7879​បើក មក​ពី​ទិស​ខាងកើត​ទៅ​លិច​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​កំពុង​ជួប​គ្រោះថ្នាក់ ។ហេតុការណ៍​ខាងលើ គឺ​រថយន្ដ​ដែល​សណ្ដោង​កុងតឺណ័​ក្រឡាប់​ដាច់​ទូរ​កុងតឺណ័​ធ្លាក់​មក​ប៉ះ​ជាមួយ និង​រថយន្ត​ដឹក​ថ្ម រីឯ​រថយន្ដ​ដឹក​ប្រេង​បុក​ពីក្រោយ​រថយន្ដ​ដឹក​ថ្ម បណ្ដាល​ឱ្យ​កៀប​ជាប់​សព​បុរស​ម្នាក់​នៅ​ក្នុង​ឡាន ។

បច្ចុប្បន្ន​វត្ថ​តាង ត្រូវ​បាន​នគរបាល​ស្ទួ​ច​យក​មក​រក្សារ​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ