ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីចិត្តកំណាច កា.ប់ប្រពន្ធ ហើយរត់គេចខ្លួន ធ្លាក់​ទឹក​ព្រែក ស្លា.ប់ ឪពុកម្តាយ មិន​ព្រម​យកស.ព ទៅធ្វើបុណ្យ!

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវ​ប្ដី កា.ប់​ប្រហារ​ពីរ​ដាវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ តែ​បាន​អាជ្ញាធរ និង​ប្រជាជន​ជិតខាង ជួយ​យកអាសារ ម្នីម្នា​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។…

ខេត្តស្វាយរៀង​៖ ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវ​ប្ដី កា.ប់​ប្រហារ​ពីរ​ដាវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ តែ​បាន​អាជ្ញាធរ និង​ប្រជាជន​ជិតខាង ជួយ​យកអាសារ ម្នីម្នា​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ រីឯ​ជន​កំណា.ច ជា​ប្ដី ក្រោយពេល​កា.ប់​ប្រពន្ធ​ហើយ ក៏​លោតទឹក បំណង​រត់គេចខ្លួន ប៉ុន្តែ​កម្ម​ពៀរ​មកដល់​ទាន់ហន់ ក៏ត្រូវ​លង់ទឹក​ស្លា​.​ប់​តែម្ដង​។​

​ហេតុការណ៍​នេះ កើតឡើង នៅ​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អង្គា​សដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។

​លោក ពិន អាន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ បានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យ​កើត​អំពើហិង្សា​នេះ គឺ​ដើមឡើយ ប្ដី​នោះ ស្រវឹងស្រា ហើយ​ក៏មាន​ជម្លោះ​ពាក្យសម្ដី​ជាមួយ​ប្រពន្ធ ទើប​ឈានដល់​ការកាប់​ប្រហារ ទៅលើ​ប្រពន្ធ​របស់ខ្លួន​តែម្ដង​។

​ប្រភព​បន្តថា ក្រោយពី​កាប់​ប្រពន្ធ​ឲ្យ​រងរបួស​ហើយ ប្ដី​បានរ​ត់ទៅ​ខាងក្រោយ​ផ្ទះ ដោយ​ផ្លោះ​របង ហើយ​លោត​ចូលក្នុង​ទឹក នៅ​ស្ពាន​ព្រែក​តា​សួស ខណៈដែល​ទឹក កំពុង​ហូរ​ខ្លាំង បណ្តាល​ឲ្យ​ជន​កំណាច​នេះ បាត់​ខ្លួន ទៅតាម​ទឹក​ហូរ​តែម្តង​។ រីឯ​ស្ត្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ភ្លាមៗ​។​

​លោក​អធិការនគរបាល បាន​បន្តទៀតថា នៅ​យប់កើតហេតុ ប្រជាពលរដ្ឋ​នឹកស្មានថា ប្តី​នោះ រត់គេចខ្លួន តែ​មិន​នឹកស្មានថា ត្រូវ​លង់ទឹក​នោះទេ ទើប​មិនបាន​រក​ក្នុង​ទឹក​នោះទេ ព្រោះ​ព្រឹក​ឡើង ទើប​អ្នកភូមិ ប្រទះឃើញ​សព​រប​ស់ជន​កំណាច ជា​ប្ដី អណ្តែត​ទឹក​នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​១០ ខែតុលា នៅ​ចំណុច​ក្បែរ​ស្ពាន​ព្រែក​តា​សួស ភូមិ​អង្គា​សដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ នៅ​ជិត​កន្លែង​បុរស​នោះ លោត​ចូលក្នុង​ទឹក​។​

​លោក​អធិការ ពិន អាន ឲ្យ​ដឹង​ទៀតថា  ស្ត្រី​រងគ្រោះ ជា​ប្រពន្ធ មានឈ្មោះ ប្រែង ប៊ុន​ណា​រី អាយុ ៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គា​ស់ដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ រងរបួស​ធ្ងន់ធ្ងរ​។ ចំណែក​ជនសង្ស័យ មានឈ្មោះ ម៉ៅ ភា​រុន អាយុ ៣៧​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ខាងលើ​។​

​លោក​អធិការ បាន​បញ្ជាក់ថា ជនសង្ស័យ ដែល​កាប់​ប្រពន្ធ​នេះ ធ្លាប់​វាយតប់​ប្រពន្ធ​ជាច្រើនលើក​ច្រើនសា​មកហើយ តែ​លើក​នេះ ឈានដល់​ប្រើ​អំពើហិង្សា កាប់​ប្រហារ ធ្វើ​ឲ្យ​ប្រពន្ធ​របស់ខ្លួន រងរបួស​យ៉ាងដំណំ​។​

​លោក ពិន អាន បាន​បន្តថា ក្រោយពី​រកឃើញ​សាកសព​ជនសង្ស័យ ដែល​កាប់​ប្រហារ​ប្រពន្ធ​រួចហើយ សមត្ថកិច្ច បាន​បង្កើត​គណៈកម្មកា​រ​មួយ មានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។ ក្នុងនោះ សមត្ថកិច្ច សន្និដ្ឋានថា ជនសង្ស័យ ពិតជា​បាន​ស្លាប់ ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន​។​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ ជា​ប្ដី បាន​ចេញពី​វង់​ផឹកស៊ី ដោយ​អាការ​ស្រវឹង​ជោក និង​បាន​ត្រឡប់មក​ដល់ផ្ទះ រករឿង​ប្រពន្ធ បង្ក​ឈ្លោះប្រកែក ទាស់​ពាក្យសម្ដី​គ្នា​។ ក្រោយមក ស្រាប់តែ​ឃើញ​ប្តី បាន​ទាញយក​ដាវ កាប់​ប្រពន្ធ ត្រូវ​ចំនួន ២​ដាវ ត្រូវចំ​គុម្ពត្រចៀក​ស្តាំ ១​ដាវ និង​ចំ​កដៃ​ខាងឆ្វេង ១​ដាវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។

​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង រីឯ​សាកសព​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ តែ​ខាង​សាច់ញាតិ​ឪពុកម្ដាយ មិន​ទទួលយក​។ ដូច្នេះ​សមត្ថកិច្ច និង​អាជ្ញាធរ បានសម្រេច​ធ្វើការ​បញ្ចុះសព​នៅ​វត្ត​តា​សួស ស្រុក​ស្វាយជ្រំ​តែម្ដង​៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ