ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​ខេត្ត​ដាក់​ចេញ​វិធានការ​បន្ទាន់​លើ​គ្រប់​ស្ថាប័ន

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចប់ រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ដាក់​ចេញ​វិធានការ​បន្ទាន់​លើ​គ្រប់​ស្ថាប័ន ជា​ពិសេស​លោកគ្រូ​អ្នកគ្រូ​ដែល​ត្រូវ​ចូល​បង្រៀន​វិញ ដោយ

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចប់ រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ដាក់​ចេញ​វិធានការ​បន្ទាន់​លើ​គ្រប់​ស្ថាប័ន ជា​ពិសេស​លោកគ្រូ​អ្នកគ្រូ​ដែល​ត្រូវ​ចូល​បង្រៀន​វិញ ដោយ​លើកទឹកចិត្ត​ឲ្យ​ធ្វើតេស្ត​រហ័ស​ជាបឋម ក្នុង​ករណី​រក​ឃើញ​វិជ្ជមាន​ក្នុង​កម្រិត​ស្រាល​អនុញ្ញាត​សម្រាក​ព្យាបាល​នៅផ្ទះ​។

លោក សាយ ម៉េ​ង​គី​ម អភិបាលខេត្ត​មណ្ឌលគិរី (​ស្តីទី​) បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២១ នេះ​ថា ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ ខេត្តមណ្ឌលគិរី បាន​ទទួលភ្ញៀវ​ទេសចរ​សរុប ២៣,៣២៣​នាក់ ឡើង​លើក​៨០% បើ​ធៀប​ឆ្នាំ​២០២០​។ ក្នុងអំឡុងពេល​នេះ​ស្ថានភាព​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន មាន​របៀប​ល្អ ទោះបី​មាន​ចំនួន​អ្នកទេសចរ​កើន​ច្រើន​ក្នុង​បរិបទ​កូ​វី​ដ​១៩ ក៏​ដោយ​។

លោក សាយ ម៉េ​ង​គី​ម បន្ត​ថា តាម​បណ្តា​ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន​នានា គឺ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បាន​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្ត វិធានការ​អប់រំ​សុខាភិបាល នៅ​តាម​គ្រប់​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​។

ជុំវិញ​វិធានការ​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​ប្រភេទ​ប​ម្លែ​ង​ថ្មី ដែល​តា ក្នុង​សហគមន៍​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចា​ប់ រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ចេញ​សេចក្តីណែនាំ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​មានការ​វិល​ត្រលប់​របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី គ្រូបង្រៀន ពី​ស្រុក​កំណើត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​។

រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​គ្រូបង្រៀន​ក្នុង​ស្ថាប័នរដ្ឋ ត្រូវ​អនុវត្ត​ធ្វើ​រហ័ស ក្នុង​ករណី​រក​ឃើញ​វិជ្ជមាន ហើយ​គ្មាន​រោគ​សញ្ញា​ត្រូវ​អនុ​ញ្ញាត​ឲ្យ​គាត់​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ និង​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ។ ក្នុង​ករណី​អ្នក​វិជ្ជមាន​ហើយ​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់សម្គាល់ ត្រូវធ្វើ​តេស្ត​បញ្ជាក់​ដោយ​ម៉ាស៊ីន​PCR និង​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ចំណែក​គ្រូបង្រៀន​នៅ​តាម​ស្ថាប័នឯកជន រដ្ឋបាល​ខេត្ត​បាន​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​សាលារៀន​ឯកជន​ទាំងនោះ ត្រូវ​ចាត់ចែង​ដោយ​ខ្លួនឯង និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ។ ដោយឡែក​កម្មករ​និ​យោ​ជិ​ក និយោជក នៅ​តាម​បណ្តារ​រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​នានា គឺ​ខេត្ត​លើកទឹកចិត្ត​ឲ្យ​គាត់​អនុវត្ត​ធ្វើតេស្ត​រហ័ស ដោយ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង និង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​សុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ