ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចិន​​ដីគោក​ម្នាក់​​​ញៀនថ្នាំ​​​វាយ​បំផ្លាញ​ហាង​​អ៊ីនធើរណេត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មានការ​ភ្ញាក់ផ្អើល​​​​រហូត​ដល់​កកស្ទះ​​ចរាចរណ៍​អស់ជា​ច្រើន​ម៉ោង​នៅ​​​​​មុខ​ហាង​អ៊ីនធើរណេត​ចិន ទីតាំង​ផ្ទះ​​លេខ​​​៣២Eo វិថីហ្សាល​ដឺហ្គោល ​កែង​មហាវិថី​ព្រះមុនីវង្ស ​ស្ថិត​ក្នុងសង្កាត់ផ្សារ​ថ្មីទី​២ ខណ្ឌ​ដូន​ពេញ​ កាល​ពីថ្ងៃទី​​​៩ មីនា ​​២០១១ ​វេលាម៉ោង​​១២​ថ្ងៃត្រង់​​ ​ដោយសារ​បុរស​​ចិន​ដីគោក​​ម្នាក់​​​ញៀន​​ថ្នាំ​បាន​រត់​ចូល​​​ទៅ​ក្នុងហាង​​អ៊ីនធើរណេត​នោះ​​ ហើយ​ឡើង​​ដល់ជាន់ទី​២ ស្រែក​​ឱ្យគេ​ជួយ​ និង​គប់​​​កញ្ចក់​ចុះ​មក​ក្រោម​​​ថ្នល់បែក​​ខ្ចាត់ខ្ចាយ ។

សមត្ថ​កិច្ច​​បាននិយាយ​ថា នៅវេលាម៉ោង​​ប្រហែល​​​ជា​​១​១​ថ្ងៃត្រង់​​ ​ថ្ងៃកើតហេតុ ស្រាប់តែ​​មានបុរស​​ជនជាតិ​ចិន​ម្នាក់​​អាយុជាង​​​២០ឆ្នាំ ​បាន​រត់ឆ្លង​ភ្លើង​ស្តុប (អតីត​​សណ្ឋាគារស) ​ពីទិស​ខាង​លិច ព្រមទាំង​​ស្រែក​ឱ្យគេ​​ជួយ តែ​​មិនដឹង​ហេតុអ្វី​​ឡើយ និង​​មានទឹកមុខ​ស្លេកស្លាំង លុះ​មក​ដល់​​មុខហាង​​អ៊ីនធើរណេត​ផ្ទះលេខ​៣២Eo កែង​មហាវិថី​​ព្រះមុនី​វង្ស និង​​វិថីហ្សា​ល​ដឺហ្គោ ស្ថិត​ក្នុង​​​​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ​ក៏សម្រុក​ចូល​​ផ្ទះនោះ​​ ហើយរត់​​ឡើងជាន់ទី​២ ។​

បុរស​នោះ​​បានបិទទ្វារ​​ពីក្នុង ហើយ​ឈរ​មុខ​​ហាង​​​ស្រែក​ឆោ​ឡោ​​ និងគប់​កញ្ចក់​​​មកលើ​​ផ្លូវ​បង្ក​ឱ្យ​​​​​​កកស្ទះ​ចរាចរណ៍​​ ព្រមទាំង​​ធ្វើ​ឱ្យ​​ភ្ញាក់ផ្អើល​​​ប្រជា​ពលរដ្ឋ​​ឈរមើល​យ៉ាង​កកកុញ ។ ភ្លាមៗ​​​កម្លាំង​​នគរបាល​​ប៉ុស្តិ៍​រដ្ឋបាល​​​​ផ្សារ​ថ្មីទី​២ ​ចុះទៅ​ដល់​​ហាង​កើតហេតុ និង​សហការជាមួយ​ម្ចាស់​​ហាង​ធ្វើ​ការ​​អង្វរ​ករ​​ដល់​​បុរស​ជនជាតិ​ចិននោះ​ឱ្យចុះមក​ក្រោមវិញ តែ​​គេ​មិន​​ព្រម​ គឺឈរ​​​ស្រែក​ឱ្យ​​ជួយមិន​ដឹង​មូល​ហេតុសោះ​ ។ ​បន្តិចមកទៀត ​ទើបសមត្ថកិច្ច​​​សម្រេច​ចិត្ត​​​​សម្រុក​ចូល​​ទៅ​ចាប់​ជន​នោះ វាយខ្នោះ​​យក​ចុះ​ក្រោម​​ រួចបញ្ជូន​ទៅ​ការិ​យា​ល័យ​​គ្រប់គ្រង​​​ជនបរទេស​នៃស្នងការ​​ដ្ឋាននគរ​បាល​រាជធានីភ្នំពេញ ៕​