ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតាមស្វែងរកបក្សពួក២នាក់ទៀតដែលកំពុងគេច​ខ្លួន

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពីថ្ងៃ​ទី​០៤ ​តុលា ឆ្នាំ​២០២១ ​នៅចន្លោះ​ម៉ោង​១០​ទៅ​១១យប់ នៅ​ភូមិ​ច្រក​ជី​គាំ ឃុំ​កំពែង ស្រុក​គិរីវង់ ខេត្តតាកែវ…

ខេត្តតាកែវ ៖ កាលពីថ្ងៃ​ទី​០៤ ​តុលា ឆ្នាំ​២០២១ ​នៅចន្លោះ​ម៉ោង​១០​ទៅ​១១យប់ នៅ​ភូមិ​ច្រក​ជី​គាំ ឃុំ​កំពែង ស្រុក​គិរីវង់ ខេត្តតាកែវ មាន​​ករណី​​​លួច​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​​​ចូល​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ វង់ រាំង ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​ច្រក​ជី​គាំ ឃុំ​កំពែង ស្រុក​គិរីវង់ ​លួច​យក​ទ្រព្យសម្បត្តិ ខណៈពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​(​ទៅ​ធ្វើ​ចំការ​) ចម្ងាយ​​​ពី​ផ្ទះ​ប្រមាណ​៥០០​ម៉ែត្រ​ ។

ប៉ុន្តែសមត្ថកិច្ច​​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​មុខសញ្ញា​បាន​ម្នាក់​ ឈ្មោះ សុខ សាន (​ហៅ ហេង​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​ជី​គាំ ឃុំ​កំពែង ស្រុក​គិរីវង់ ​កាលពី​ថ្ងៃ​ទី​០៨ ​តុលា ឆ្នាំ​២០២១ ។ ​​ជនសង្ស័យរូបនេះ ក៏​បាន​ឆ្លើយ​សារភាពថា​ក្នុង​សកម្មភាព​លួច​នេះ ​គឺ​មានការ​ចូលរួម​លួចបក្សពួក​ចំនួន​០២​នាក់​ទៀត​គឺ ១. ឈ្មោះ ក​ច់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ និងទី​២.​ឈ្មោះ ហ៊ីង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហា​ន្ទា ឃុំ​កំពែង ស្រុក​គិរីវង់ ទាំង​០២​នាក់​ នេះ​កំពុង​គេចខ្លួន​បាត់​។

​​វត្ថុ​តាងដែលដកហូតបាន​មកវិញ ម៉ូតូ​ម៉ាក​អុ​ិ​ច​សុ​ី​ទ័​រ ពណ៌​ខ្មៅ​០១ គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​០២ គ្រឿង ម៉ាក ViVo ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង និង​ម៉ាក​ViVo ពណ៌​ខៀវ​ចំនួន​០១​គ្រឿង ។ លោហធាតុ​ពណ៌​លឿង​សរុប​ចំនួន​៣​តម្លឹង ៤​ជី​៧​ហ៊ុន​១,៥​លី​, លុយ​ដុល្លា ចំនូ​ន​970$, ប្រាក់​រៀល ចំនួន ១,៤៧១,២០០ រៀល ។

សូមបញ្ជាក់ថា ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន លុយ​ដុល្លា​ចំនួន៣,៨០០​ដុល្លា​, លុយ​ខ្មែរចំនួន ៨,០០០,០០០រៀល​, មាស​ចំនួន០៣​ដ​ម្លឹ​ង​។ យ៉ាងណា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកចាប់ខ្លូនជនសង្ស័យ២នាក់ដែលកំពុងគេចខ្លួន ។


អត្ថបទសរសេរ ដោយ