ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១​យប់! ​ពលករ​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ជិត​៣០​​នាក់

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ ពលករចំនួន​២៩​នាក់ ក្នុង​នោះ​ស្រី​​ចំនួន​១៣​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ឃាត់

ខេត្តបន្ទាយមានជ័យ ​៖ ពលករចំនួន​២៩​នាក់ ក្នុង​នោះ​ស្រី​​ចំនួន​១៣​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង ដែល​ឃាត់​បាន​ក្នុងភូមិ​សាស្ត្រ ភូមិ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

នៅ​យប់​ថ្ងៃ​ទី​៧ ឈាន​ចូល ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១ ឧត្តមសេនីយ៍ត្រី រិ​ទ្ធ រ៉​ម មេបញ្ជាការ​រង ទទួល​ទិស​ម៉ា​ឡៃ បាន​ទទួល​បទបញ្ជា​ពី ឧត្តមសេនីយ៍ត្រី ជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ បាន​ដឹកនាំ​កម្លាំង​១៥​នាក់ ល្បាត​សហការ​ជាមួយ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ក៏​បាន​ពើបប្រទះ​ពលករ​ចំនួន ២៩​នាក់ បម្រុង​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ នឹង​ត្រូវ​បាន​កម្លាំង​ល្បាត​សហ​ការណ៍ ឃាត់ខ្លួន​បាន​តែ​ម្តង​។

ក្រោយ​ឃាត់ខ្លួន​បាន ពលករ​ទាំង​២៩​នាក់ ក៏​បាន​ធ្វើការ​សួរនាំ ដើម្បី​រក​ឱ្យ​ឃើញ​មេខ្យល់​អ្នក​នាំ​ផ្លូវ​។ ក្រោយ​ធ្វើការ​អប់រំ​សួរនាំ​រួច​មក កងកម្លាំង​ក៏​បា​នប​ញ្ជួ​ន​ពលករ​ទាំង​អស់នោះ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​ម៉ា​ឡៃ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំង​ចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយ​ចំនួន បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ដើម្បី​ពង្រឹង​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់ លោក​ឧត្តមសេនីយ៍ ត្រី ជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​ទាំងអស់ ត្រូវ​ល្បាត​ជាប់​ជា​ប្រចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ប្តូរ​វេន​គ្នា និង​ត្រូវ​មាន​កិច្ចសហការ​ល្អ ជាមួយ​កងកម្លាំង​ចម្រុះ ដើម្បី​ធាន​នា​បង្ក្រាប​បាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​។

លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​ពលករ​ដែល​បម្រុង​ឆ្លង​ដែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ កុំឱ្យ​ចាញ់បោក​មេខ្យល់ ដែល​តែងតែ​បញ្ចុះបញ្ចូល នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដោយ​មិន​គិត​ពី​សុខ​សុវត្ថិភាព និង​ខាតបង់​ប្រាក់​ជា​បន្តបន្ទាប់​៕

Picture
Picture
Picture
Picture
Picture