ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កម្លាំង​ទាំង​៣ និង​អាជ្ញាធរ​ស្វែងរក​ក្មេង​ស្រី​ម្នាក់​អស់​១​យប់​ទើប​រក​នាង​ឃើញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​អភិបាលក្រុង​សិរី​សោភ័ណ មានការ​ចូល​ពី​កងក​លាំង​ទាំង​៣​ប្រភេទ ក្នុង​នោះ

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​អភិបាលក្រុង​សិរី​សោភ័ណ មានការ​ចូល​ពី​កងក​លាំង​ទាំង​៣​ប្រភេទ ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ត្រី ជឹ​ម ប៊ុ​ន អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​វរសេនីយ៍ឯក ស៊ី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ និង​កម្លាំង​ចំរុះ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​រុករក​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​បាន​លង់ទឹក​ស្ទឹង ក្នុង​ចំណោម​ក្មេង​ស្រី​ចំនួន​៤​នាក់ ដែល​បាន​នាំ​គ្នា​ទៅ​លេង​ទឹក ហើយ​ក៏​ត្រូវ​ទឹក​ហូរ​គួ​ច​យក​ទៅ​បាត់​។

រឿងរ៉ាវ​ខាងលើ​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​លិច​សាលាឆាន់ កន្លែង​ចាក់​ដី​ថ្មី ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

បើ​តាម​លោក​ហ៊ឹ​ល រ៉ា​យ៉ា​អភិបាលក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ រ៉េ​ត សុខ​នាង អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ រ៉េ​ត សា​វុ​ធ ជា​កម្មករ​សព្វថ្ងៃ ធ្វើការ​នៅ​ប្រទេស​ថៃ និង​ម្តាយ ឈ្មោះ ភា​ច សុភាព កើត​កូ​វី​ដ​១៩ ហើយ​កំពុង​ព្យាបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំការ​តា​ដោក ស្រុក​មង្គល​បូ​រី ចំណែក​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​គឺ​រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ម៉ៅ ខន អាយុ​៦០​ឆ្នាំ និង​ជីតា​ឈ្មោះ មាឃ សុខុម​អាយុ​៦៥​ឆ្នាំ រស់នៅ​ក្រោយ​វត្ត​ស្វាយ​ចាស់ ហៅ​វត្ត​ចម​សុទ្ធាវាស ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​អភិបាលក្រុង​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា តាម​ការ​អះអាង​របស់​ក្មេង​ៗ​ដែល​មក​លេង​ទឹកជា​មួយ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​កើតហេតុ​នោះ ក្រុម​ខ្លួន រួម​ទាំង​ក្មេង​ស្រី​រង​គ្រោះ​គឺ​មាន​ចំនួន​៥​នាក់ សុទ្ធតែ​ស្រី​ៗ​អាយុ​ជាង​១០​ឆ្នាំ​ទាំងអស់ បាន​នាំ​គ្នា​មក​លេង​ទឹក​នៅ​ចំណុច​ចាក់​ដី​ថ្មី ។ ហើយ​មុន​នឹង​បាត់​ខ្លួន​ម្នាក់ ពួក​គេ​ទាំង​៥​បាន​កាន់​ដៃ​គ្នា​បណ្តែត​ខ្លួន​មក​កំពង់ទឹក​ជាប់មាត់​ស្ទឹង​មាន​ប្រ​វ៉ែ​ង ដែល​មាន​ចម្ងាយ​ពី​កន្លែង​ចាក់​ដី​ថ្មី​ដែល​ពួក​គេ​លែង​នោះ​ប្រហែល​៥០​ម៉ែត្រ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​ទឹកបាន​ហូរ​គួ​ច​យ៉ាង​ខ្លាំង ហើយ​ពេល​នោះ​បណ្តែត​ខ្លួន​មិន​ទាន់​ដល់​កំពង់ទឹក​ផង ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ​អស់ដៃអស់ជើង ក៏​លែងដៃ​គ្នា​ហែល​ឡើង​លើគោក​រៀង​ៗ​ខ្លួន​បាន​៤​នាក់ ចំណែក​ក្មេង​ស្រី​ឈ្មោះ រ៉េ​ត សុខ នោះ នាង​ក៏​ត្រូវ​ទឹក​គួ​ច​យក​ទៅ​បាត់​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​ក៏​បាន​ចុះ​មក​ពិនិត្យ​មើល និង​មានការ​ចូលរួម​ពី​កងកម្លាំង​ទាំង​៣​ប្រភេទ ដើម្បី​ចូលរួម​រុករក​ស្វែងរក​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ ដោយ​ប្រើប្រាស់​កាណូត​មាន​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​។ លុះ​រហូត​មក​ទល់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​រសៀល​នេះ ទើប​កម្លាំង​ចម្រុះ​បាន​រកស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​អណ្តែត នៅ​ក្នុងភូមិ​ចក សង្កាត់​ព្រះ​ពន្លា ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​០៣​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ