ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​ហាង និង​ផ្ទះ​ពលរដ្ឋ​នៅ​កោះ​រ៉ុ​ង​យ៉ាង​សន្ធោសន្ធៅ

2 ឆ្នាំ មុន
  • ព្រះសីហនុ

សម្ភារៈ និង​ហាង​ចំនួន​២​កន្លែង​ត្រូវ​បាន​ខូចខាត​ទាំងស្រុង និង​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​គ្នា​នោះ​ក៏​រង​ការ​ខូចខាត​ជា​មធ្យម នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ បាន​កើតឡើង​នៅ​

ក្រុង​កោះ​រ៉ុ​ង ៖ សម្ភារៈ និង​ហាង​ចំនួន​២​កន្លែង​ត្រូវ​បាន​ខូចខាត​ទាំងស្រុង និង​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​គ្នា​នោះ​ក៏​រង​ការ​ខូចខាត​ជា​មធ្យម នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ ផ្តើម​ចេញពី​ការ​ធ្លាយ​ធុង​ហ្គា​ស ប៉ះ​ជាមួយនឹង​ភ្លើងចង្ក្រាន​បាយ​នៅ​ក្នុង​ហាង​លក់​បាយ ដែល​សំណង់​នៅ​ក្នុង​ហាង​នេះ គឺ​ភាគច្រើន​សង់​អំពី​ឈើ និង​ឫស្សី ។ បន្ទាប់​មក ភ្លើង​ក៏​បាន​ឆេះ​រាលដាល​ទៅ​ដល់​ហាង និង​ផ្ទះ​ពលរដ្ឋ​ខ្លះ​ទៀត​ដែល​នៅ​ក្បែរ​គ្នា​នោះ បណ្តាល​ឱ្យ​រង​ខូចខាត​តែ​ម្តង ។ ក្រោយមក​ត្រូវ​បាន​សមត្ថ​កិច្ច និង​ពលរដ្ឋ​នៅ​ក្បែរ​នោះ​នាំ​គ្នា​ទៅ​ជួយ​ពន្លត់ភ្លើង ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត​។

លោក​អភិបាលក្រុង​បន្ត​ថា ហាង​ទី​១ ដែល​ផ្តើម​មាន​អគ្គិភ័យ​នេះ បាន​ខូចខាត​ទាំងស្រុង និង​ហាង​មួយទៀត​ដែល​នៅ​ជាប់​គ្នា​ក៏​ខូចខាត​ទាំងស្រុង​ផង​ដែរ ក្នុង​នោះ​ក៏​មានផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរ​ៗ​គ្នា​នោះ ក៏​រង​ការ​ខូចខាត​ខ្លះ​ដែរ ហើយ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ក៏​បណ្តាល​ឱ្យ​មាន​មនុស្ស​ម្នាក់ ដែល​ជា​ចុងភៅ រង​របួស​រលាកភ្លើង ។

បើ​តាម​អាជ្ញាធរ​បាន​បញ្ជាក់​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស​ចេញពីផ្ទះ​ឈ្មោះ ហាប់ សៀ​ក​លី ដែល​បាន​ជួល​ទៅ​អោយឈ្មោះ ប៊ុ​ន ថន បើកមុខ​របរ​លក់​បាយ ។ ហើយ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ឆេះ​រាលដាល​បំផ្លាញ​មាន​ចំនួន​៤​ល្វែង ដូច​ជា ៖

១-​ផ្ទះ​របស់​ឈ្មោះ​ហាប់ សៀ​ក​លី ឆេះ​អស់ពីរ​ល្វែង ក្នុង​នោះ​មួយ​ល្វែង​ឆេះ​ទាំងស្រុង និង​មួយ​ល្វែង​ទៀត​ឆេះ​អស់​១០​ភាគរយ (​ត្រង់​ដំបូលផ្ទះ​) ដែល​មាន​ទំហំ​៥x២០​ម៉ែត្រ សាងសង់​ដោយ​ដើម​ឬ​ស្សី ដំបូល​ប្រក់​ស័ង្កសី និង​ហ្វ៊ី​ប្រូ​ស៊ីម៉ងត៍​។

២-​ផ្ទះ​របស់​ឈ្មោះ ឃួ​ន កា ឆេះ​អស់ពីរ​ល្វែង ក្នុង​នោះ​មួយ​ល្វែង​ឆេះ​អស់​៦០​ភាគរយ ផ្នែក​ខាង​ជាន់​លើ និង​មួយ​ល្វែង​ទៀត ឆេះ​អស់​១០​ភាគរយ ដែល​មាន​ទំហំ​៥x២០​ម៉ែត្រ សាងសង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី និង​មួយ​ល្វែង​ទៀត​ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ ខូចខាត​អស់​១០ ភាគរយ (​ត្រង់​ដំបូលផ្ទះ​) ចំណែក​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង​។

​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បន្ទាប់​ទទួល​ដំណឹង​អំពី​អគ្គិភ័យ​លើ​កោះ​រ៉ុ​ង​នោះ​មក លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ជំនួយ​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​រង​គ្រោះ​ភ្លាម​ៗ ដោយ​សារ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ ស្ថិត​នោ​ក្នុងភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ