ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​​មេដាយ​​ជូន​ស្នង​ការ​ស្នង​ការ​រង​ខេត្ត​មណ្ឌល​គិរី

15 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ មេដាយ​ថ្នាក់​សេនា​ និង​ថ្នាក់​ការ​ពារ​​ជាតិ​ត្រូវ​បាន​បំពាក់​​ជូន​ចំពោះ​លោក​ស្នង​ការ​​​ ស្នង​ការ​រង​ និង​នាយ​ផ្នែក​​ នាយ​រង​ផ្នែក សរុប​ចំនួន​២៧​នាក់ ដែល​​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ក្នុង​​បរិ​វេណ​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​មណ្ឌល​គិរី កាល​ពី​ថ្ងៃ​ទី១ ​មីនា ក្រោម​អធិបតី​ភាព​​លោក​ម៉ៅ ច័ន្ទ​ដារ៉ា ​អគ្គ​ស្នង​ការ​រង​នគរ​បាល​​ជាតិ និង​មាន​ការ​ចូល​រួម​ពី​លោក​ស្វាយ សំអ៊ាង ​អភិ​បាល​រង​ខេត្ត លោក​អេង ​ប៊ុន​ហ៊ាង ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក​អឹម សុផាន ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត ​ព្រម​ទាំង​នាយ​ផ្នែក​​ នាយ​រង​ផ្នែក​ នាយ​ នាយ​រង​ប៉ុស្តិ៍​​ទូទាំង​ខេត្ត ។

លោក​ម៉ៅ ​ច័ន្ទ​ដារ៉ា អគ្គ​ស្ន​ង​ការ​រង​​នគរ​បាល​ជាតិ​បាន​មាន​ប្រសាសន៍​​​​ផ្តាំ​​ផ្ញើ​ទៅ​កាន់​​ស្នង​ការ​ ស្នង​ការ​រង នាយ​ផ្នែក​ នាយ​រង​ផ្នែក​ និង​​កង​កម្លាំង​​ទាំង​អស់​ ខិត​ខំ​ជំរុញ​ការ​​ងារ​ឱ្យ​បាន​​ល្អ​ប្រសើរ​ជាង​នេះ​ទៀត ដូច​ជា​ទាក់​ទង​ទៅ​នឹង​​ការ​អនុ​វ​ត្ត​​ផែន​ការ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព ការ​​បង្ក្រាប​​បទ​ល្មើស​​ព្រៃ​​ឈើ​ និ​ងការ​បង្ក្រាប​​បទ​ល្មើស​​ផ្សេងៗ​ជុំ​វិញ​ខេត្ត។ ​លោក​បាន​បញ្ជាក់​​ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​លោក​អភិ​បាល​ខេត្ត និង​ក្រុម​ប្រឹក្សា​ខេត្ត​សុំ​ឱ្យ​ជួយ​ពិនិត្យ និង​តាម​ដាន​រាល់​ការ​ងារ​ដែល​បាន​ដាក់​ចុះ​ មិន​មែន​​ប៉ូលិស​​តែ​មួយ​អង្គ​ភាព​អាច​មើល​សព្វ​​ជ្រុង​ជ្រោយ​​បាន​ទេ គឺ​ត្រូវ​តែ​ចេះ​សហ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សម្រេច​ទិស​ដៅ​ជា​យុទ្ធ​សាស្ត្រ​ ៕