ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​មាន​ស្រី ស្ត្រី​ម្នាក់​លេបថ្នាំ​ងងុយដេក ហើយ​មក​លោតទឹក​សម្លា.ប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ លុះ​មក​ដល់ ​ដេក​លក់​បាត់​ ព្រឹក​ឡើង​ទៅ​លោត អ្នកដំណើរ​ឃើញ​ឃាត់​ទាន់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយសារ​តែ​ប្តី លួច​មាន​ស្រី​ថ្មី តូចចិត្ត​ខ្លាំង​ពេក ក៏​សម្រេចចិត្ត លេបថ្នាំ​ងងុយដេក អស់​២​បន្ទះ រួច​ហើយ​ជិះ​ម៉ូតូ​កង់​បី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយសារ​តែ​ប្តី លួច​មាន​ស្រី​ថ្មី តូចចិត្ត​ខ្លាំង​ពេក ក៏​សម្រេចចិត្ត លេបថ្នាំ​ងងុយដេក អស់​២​បន្ទះ រួច​ហើយ​ជិះ​ម៉ូតូ​កង់​បី មក​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វា​រទាំង​យប់ តែ​ដោយសារ​ងងុយគេង​ខ្លាំង​ពេក ទើប​សម្រេចចិត្ត​ទៅ​ដេក​នៅ​រង្វង់​មូល​តា​ព្រហ្ម​សិន លុះ​ព្រឹក​ភ្ញាក់​ឡើង ទើប​ដើរ​ឡើង​ស្ពាន​ជ្រោយចង្វារ បម្រុង​លោតទឹក​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច​ត្រូវ​បាន​អ្នកដំណើរ​នាំ​គ្នា​ឃាត់​ទាន់ ។

ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​មាន​វិបត្តិ​រូប​នោះ ឈ្មោះ លី​ម សុ​ភ័​ក្ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ពេល​ជិត​ដល់​កណ្តាល​ស្ពាន​តោង​បង្កាន់ដៃស្ពាន ប្រុង​លោតទឹក ហើយ​អ្នកដំណើរ​នាំ​គ្នា​ឃាត់​ប្រគល់​អោយ​នគរបាល តែ​ម្តង ។

តាម​ស្ត្រី​រូប​នោះ បាន​ប្រាប់​ថា គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​គ្រាំគ្រា​ចិត្តខ្លាំង​ណាស់ មិន​ចង់​រស់នៅ​នោះ​ទេ ដោយសារ​តែ​ប្តី​ភិត​ក្បត់​ទៅ​លួច​មាន​ស្រី​ក្មេង ។ ដោយ​ទ្រាំ​ឈឺចិត្ត​មិន​បាន​ខ្លួន បាន​គិត​ខ្លី ដោយ​ទិញ​ថ្នាំ​ងងុយដេក​លេប​ស​ម្លា​.​ប់ ខ្លួន​អស់​២​បន្ទះ រួច​ហៅ​ម៉ូតូ​កង់​៣ ជិះ​ធ្វើ​ដំណើរ​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយ ។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​លើ​ស្ពាន ប៉ុន្តែ​ងងុយដេក​ខ្លាំង​ពេក ក៏​បាន​ទៅ​ឈប់​នៅ​រង្វង់​មូល​តា​ព្រហ្ម ដេក ១​យប់​សិន ។ លុះ​ព្រឹក​ឡើង​ភ្ញាក់ពីដេក ក៏​បាន​ដើរ​ឡើង​ស្ពាន​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​នាង​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត នៅ​ឈរ​លើ​ស្ពាន ហើយ​ត្រូវ​បាន​អ្នកដំណើរ​ឃើញ ក៏​បាន​ឃាត់​សួរនាំ​ទើប​ដឹង​ថា នាង​ប្រុង​គិត​ខ្លី ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ បន្ទាប់​ពី​សួរនាំ នគរបាល​ក៏​បាន​ធ្វើការ​អប់រំ កុំអោយ​គិត​ខ្លី រួច​ក៏​បាន​ទាក់ទង​ក្រុម​គ្រួសារ​អោយមក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ