ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង៨​ឆ្នាំ​ម្នាក់​លេង​ពត់​ខ្លួន​ ជួបគ្រោះអកុ​សល​​នឹក​ស្មានមិនដល់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​ថប់ដង្ហើម​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​ ខ​ណៈ​ពេល​ដែល​ក្មេងស្រីរងគ្រោះ​​លេងពត់ខ្លួន​

រាជធានី​ភ្នំពេញ ​៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​ថប់ដង្ហើម​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​ ខ​ណៈ​ពេល​ដែល​ក្មេងស្រីរងគ្រោះ​​លេងពត់ខ្លួន​បត់ជើង​មក​លើ ​ហើយ​ផ្ទៃមុខ​សង្កត់ជាប់​នឹង​ឥដ្ឋការ៉ូ​បន្ទប់ទឹក ​។

ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​ខាងលើ​​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នាទី​រសៀលថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​២៣៦ ផ្លូវ​លេខ​២០៩ បុរី​វិមាន​ភ្នំពេញ ក្រុម​ទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រា​ជធានី​​ភ្នំពេញ​។

​ក្មេង​ស្រី​រងគ្រោះមួយរូប​ខាងលើ​ឈ្មោះ ប៉ាត់ សុវណ្ណ​នី​ចា អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២០ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភពពី​​ស្ត្រី​ឈ្មោះ ប៉ាត់ វាសនា អាយុ​៥៣​ឆ្នាំ ត្រូវ​ជា​ម្តាយបង្កើត​របស់​ក្មេង​ស្រី​រងគ្រោះ​​បានអោយ​ដឹង​ថា​ រយៈពេលប្រមាណ​ជាង​២​ខែ​មក​ហើយ គាត់​បាន​នាំ​កូនស្រី​ (ក្មេងស្រីរងគ្រោះ​) មក​លេង​ផ្ទះ​កូនប្រសារ និង​ជួយ​មើល​ចៅ​ៗ​នៅផ្ទះខាងលើ ព្រោះ​កូនប្រសារ​រវល់​ការងារ​ចុះ​ទៅ​ខេត្ត​ ។ ​កន្លង​មក កូនស្រី​មាន​ទំលាប់​លេង​ពត់​ខ្លួន​បត់​មក​ក្រោយ​ជា​ប្រចាំ​ ហើយរូប​គាត់​បាន​ណែនាំ​កូន​កុំឱ្យ​​លេង​បែប​នេះដែរ ​តែ​កូន​មិន​ស្តាប់​។

​ស្ត្រី​ជា​ម្តាយ​បានអោយ​ដឹង​​ទៀត​ថា នៅ​ថ្ងៃ​​កើតហេតុ​ កូនប្រសារ​បាន​ទៅ​ខេត្ត ហើយ​គាត់​និង​កូនស្រី បាន​មើល​ចៅស្រី​អាយុ​២​ឆ្នាំ​។​នៅ​មុន​ពេល​កើត​ពេល ​ខណៈរូប​​គាត់​កំពុង​តែ​បត់​ខោអាវ កូនស្រី​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក បន្តិច​ក្រោយមក ដោយ​ឃើញ ចូល​បន្ទប់ទឹក​យូរ គាត់​​ក៏បាន​ស្រែកសួរ តែ​មិន​ឮ​ឆ្លើយ គាត់​ក៍បាន​ចូល​ទៅ​មើល ​ស្រាប់តែ​ឃើញ​កូនស្រី​អង្គុយ​នៅ​លើ​ឥដ្ឋការ៉ូ​បត់ជើង​មក​ក្រោយ​ឡើង​​ទៅ​​លើ ផ្គាប់​មុខ​លើ​ឥដ្ឋការ៉ូ​។ ភ្លាម​ៗ​នោះ រូប​គាត់​ក៍បាន​លើក​កូនស្រី​មក​ក្រៅ​ជួយ​ធ្វើ​ចលនា​សង្គ្រោះបឋមដែរ​ តែ​កូនស្រី​ដាច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ​។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពីក្មេង​ស្រី​​រងគ្រោះ​បាន​​បាត់បង់ជីវិត​ នគរបាល​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ហើយធ្វើការ​សន្និដ្ឋាន​ថា ក្មេង​ស្រី​​​រងគ្រោះ​បាត់បង់ជីវិត​​ដោយសារ​តែ​ថប់ដង្ហើម​(​ពត់​ខ្លួន​បត់ជើង​មក​លើ​សង្កត់​ផ្ទៃមុខ​ជាប់​នឹង​ឥដ្ឋការ៉ូ​)​ ។

​នេះ​ជា​គ្រោះថ្នាក់ដោយ​ចៃដន្យ ដែល​នឹក​ស្មាន​មិន​ដល់ ដូច្នេះ​សូមឪពុកម្តាយ​បង្កើនការប្រុងប្រយ័ត្ន​ចំពោះករណី​ខាងលើ​ និង​ណែនាំដល់​​កូន​​ៗ​គ្រប់​រូប ​កុំ​​ឱ្យ​លេង​បែប​នេះ​ ​ចៀសវាង​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ