ខេត្តស្ទឹងត្រែង ៖ បើសិនជាគ្មានការប្រែប្រួលទេនោះ គឺនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តថ្មីនៅទីធ្លាសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
កាប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនោះ គឺលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាសបង្គាប់តែងតាំងមុខតំណែងជាអភិបាលនៃគណៈអភិបាលស្ទឹងត្រែង ខណៈលោក ម៉ុម សារឿន ត្រូវផ្ទេរតំណែងពីអភិបាលខេត្តទៅជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ