ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្កល់​ទោស​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​១០​ឆ្នាំ រឿង​កា​.​ប់​ស្ត្រី​ស្នេហ៍​ព្រោះ​ទាត់​ពង​.​ស្វាស

2 ឆ្នាំ មុន
  • ភ្នំពេញ

តុលាការ​កំពូល​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ឈ្មោះ គុប ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រកស៊ី​លក់​មាន់ និង ទា ស្ថិត​នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ឈ្មោះ គុប ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រកស៊ី​លក់​មាន់ និង ទា ស្ថិត​នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​កែប្រែ​ឲ្យ​សង​សំណង​រដ្ឋបវេណី ទៅ​ដើមបណ្ដឹង ចាប់ពី​៤០០​លាន​រៀល ទៅ​៨០០​លាន​រៀល​វិញ ។

សូម​រម្លឹក​ថា ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម និង​ថ្នាក់​កណ្តាល កាត់ទោស​ដាក់​ពន្ធនាគារ​កំណត់​១៤​ឆ្នាំ ជាប់​ពាក់ព័ន្ធ​នឹង​ករណី «​ប៉ុនប៉ង​មនុស្ស​ឃា​.​ត (​កា​.​ប់​ប្រហារ​ដោយ​កាំបិតប៉័ងតោ​) ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ជា​គូស្នេហ៍ បណ្តាល​ជន​រង​គ្រោះ​ដាច់​.​កដៃ​ម្ខាង ក្រោយ​ពី​ខឹង​នាង​ដែល​បាន​ធាក់​ចំ​ពង​.​ស្វាស​របស់​ខ្លួន ។ ជន​រង​គ្រោះ​មានឈ្មោះ សាន្ត ចិន្តា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​នឹង​ជនជាប់ចោទ ។

សូម​រម្លឹក​ទៀត​ថា ជនជាប់ចោទ​ឈ្មោះ គុប ផា ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្តតាកែវ បើក​សវនាការ​កាលពី​ថ្ងៃ​៥ ខែមេសា ឆ្នាំ​២០២០​កន្លង​ទៅ ដោយ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៤​ឆ្នាំ និង បង្គាប់​ឱ្យ​សង​ថ្លៃ​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​លើ​ទឹកប្រាក់​ប្រមាណ​៨០០​លាន​រៀល ពី​បទ «​ប៉ុនប៉ង​ឃាត​.​កម្ម​» ប្រព្រឹត្ត​នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បទល្មើស​តាម​បញ្ញត្តិ​មាត្រា ២៧ និង​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​សាលាដំបូង​ខេត្តតាកែវ ផ្តន្ទាទោស​រួច ជនជាប់ចោទ​កើតទុក្ខ​មិន​សុខចិត្ត ក៏​បាន​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​នោះ ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​រក្សា​ទុក​ការ​ចោទប្រកាន់​នោះ​ដដែល គ្រាន់តែ​បាន​បន្ធូរ​បន្ថយទោស​ពី​១៤​ឆ្នាំ មក​នៅ​ត្រឹម​១០​ឆ្នាំ និង​បញ្ចុះ​ថ្លៃ​ជំងឺ​ចិត្ត ពី​៨០០​លាន​រៀល មក​នៅ​ត្រឹម​៤០០​លាន​រៀល​វិញ ។

តែ​យ៉ាងនេះ​ក្តី ជនជាប់ចោទ​ឈ្មោះ គុប ផា នៅ​តែ​មិន​សុខចិត្ត​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍ បាន​បន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលា​ការ​កំពូល​បន្ត​ថែម​ទៀត ។ ដូច្នោះ​ហើយ ទើប​តុលាការ​កំពូល បាន​លើកយក​សំណុំរឿង​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ឡើង​វិញ តែ​ទីបំផុត​តុលាកា​កំពូល​នៅ​តែ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល ។

សរុប​មក​វិញ អង្គហេតុ​ដែល​នាំ​ឲ្យ​តុលាការ​កាត់ទោស​ដាក់​ពន្ធ​នារ​គារ​ទៅ​លើ​ជនជាប់ចោទ​ពី​១៤​ឆ្នាំ មក​នៅ​ត្រឹម​១០​ឆ្នាំ​នេះ គឺ​ជនជាប់ចោទ​ឈ្មោះ គុប ផា បាន​ទទួលស្គាល់​កំហុស និង​សារភាព​ថា «​ខ្លួន​ពិតជា​បានកា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​» តែ​មិន​មាន​បំណង​ស​ម្លា​.​ប់​ស្ត្រី​ស្នេហ៍​នោះ​ទេ ដែល​រឿង​នេះ​បាន​ផ្តើម​ចេញពី​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​តិចតួច ដោយ​ជន​រង​គ្រោះ​បាន​ធាក់​ចំ​ពង​.​ស្វាស បណ្តាល​ឲ្យ​រូបគេ​ខឹង​រហូត​ទាញ​កាំបិត​កា​.​ប់ដា​ច់ក​.​ដៃ​ជន​រង​គ្រោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ