ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងកូវីដ-១៩ សរុបពេញមួយខែកញ្ញាកើនឡើងប្រមាណជាង២៤ភាគរយធៀបខែសីហា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ សម្រាប់​ថ្ងៃ​ម្សិលមិញ​ធ្លាក់​ចុះ​ខ្លាំង​មក​ត្រឹមតែ​២៣២​នាក់ ក្តី​តែបើ​ក្រឡេក​មើល​តួលេខ​នៃ​ការ​ឆ្លង​ពេញ​មួយ​ខែកញ្ញា ឆ្នាំ​២០២១ គឺ​មាន​ចំនួន​ច្រើន​សរុប​៩៤០២​នាក់​កើនឡើង​ប្រមាណ​២៤,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែសីហា ។ ប្រការ​ដែល​តួលេខ​នៃ​ការ​ឆ្លង​សរុប​រយៈពេល​៣០​ថ្ងៃ​នៃ​ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ សម្រាប់​ថ្ងៃ​ម្សិលមិញ​ធ្លាក់​ចុះ​ខ្លាំង​មក​ត្រឹមតែ​២៣២​នាក់ ក្តី​តែបើ​ក្រឡេក​មើល​តួលេខ​នៃ​ការ​ឆ្លង​ពេញ​មួយ​ខែកញ្ញា ឆ្នាំ​២០២១ គឺ​មាន​ចំនួន​ច្រើន​សរុប​៩៤០២​នាក់​កើនឡើង​ប្រមាណ​២៤,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែសីហា ។

ប្រការ​ដែល​តួលេខ​នៃ​ការ​ឆ្លង​សរុប​រយៈពេល​៣០​ថ្ងៃ​នៃ​ខែកញ្ញា មានការ​កើនឡើង​ខ្លាំង គឺ​ដោយសារ​តែ​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ​ការ​ឆ្លង​ជំងឺ​រាតត្បាត​មួយ​នេះ​បាន​ហក់​ឡើង​ខ្ពស់​ពី​រង្វង់ ៨០០ ទៅ ៩០០ នាក់​ក្នុង​មួយ​ថ្ងៃ ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញ​ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ​២០២១ នេះ​បាន​បញ្ជាក់​ថា អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី ៣០ ខែសីហា គឺ​រក​ឃើញ​តែ ២៣២ នាក់ (​ក្នុង​នោះ​ករណី​នាំ​ចូល​មាន​ចំនួន ៤៥​នាក់​) ចំនួន​ជា​សះស្បើយ ៥៥៦ នាក់ និង​ចំនួន​អ្នក​ស្លាប់​ថ្មី ១៧ នាក់ ។

យ៉ាងណាមិញ ក្រសួងសុខាភិបាល​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ថយ​ចុះ​យ៉ាងច្រើន​នៃ​ការ​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​ទី ៣០ ខែកញ្ញា ម្សិលមិញ​ទេ ។ ជាមួយនឹង​ការ​រក​ឃើញ​ការ​ឆ្លង​មានការ​ថយ​ចុះ​យ៉ាង​គំហុក​នេះ​ផង​ដែរ មាន​មតិ​ខ្លះ​លើក​ឡើង​ថា ដោយសារ​តែ​ជា​លទ្ធផល​តេស្ត​ចេញពី​លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន​ធំ (PCR) មិន​មានការ​តេស្ត​ដោយ Rapit Test ទៀត ហើយ​បើ​ទោះបីជា​តូ​លេខ​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ថយ​ចុះ​ក៏​ពិតមែន ហើយ​បើ​ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ហើយ​ក៏​ពិតមែន សូម​បងប្អូន​បន្ត​ការពារ​ឲ្យ​បាន​ខ្ពស់ និង​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ បន្ត​ទៀត តោង​កុំ​មានការ​ធ្វេសប្រហែស​ឱ្យ​សោះ ព្រោះ​អ្នក​អាច​ភ្លេច​កូ​វី​ដ​-១៩ តែ​វីរុស​ឆ្លង​មួយ​នេះ មិន​ភ្លេច​អ្នក​នោះ​ទេ ។

តាម​រយៈ​ការ​បូក​សរុប​ការ​ឆ្លង​ប្រចាំ​ថ្ងៃ យើង​ឃើញ​ថា ការ​ឆ្លង​កូ​វី​ដ​-១៩ សរុប​ពេញ​មួយ​ខែ កញ្ញា ឆ្នាំ​២០២១ មាន​ចំនួន ១៩ ៤០២ នាក់ កើនឡើង ២៤,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែសីហា ដែល​មាន​ចំនួន​ឆ្លង​កូ​វី​ដ​-១៩ សរុប ១៥ ៥៩៦ នាក់ ។

ការ​ព្យាបាល​ជា​សះស្បើយ​ក្នុង​ខែកញ្ញា មាន​ចំនួន ១៤ ២៦៩ នាក់ (​ថយ​ចុះ ២២,៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែសីហា​ដែល​មាន​ចំនួន ១៨ ៣៦០) និង​ករណី​ស្លាប់​សរុប​ខែកញ្ញា មាន​ចំនួន ៤២០​នាក់ (​ថយ​ចុះ ១៥,៣២ ភាគរយ ធៀប​ខែសីហា ដែល​មាន​អ្នក​ស្លាប់​សរុប ៤៩៦ នាក់​) ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ដំបូង​បំផុត​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២១ លើ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ ។ គិត​ត្រឹម​បំណាច់​ខែ កញ្ញា ឆ្នាំ​២០២១ កម្ពុជា​បាន​កត់ត្រា​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ឡើង​ដល់ ១១២ ៨៨៣​នាក់ អ្នកជា​សះស្បើយ​សរុប ១០៣ ៣៨៣​នាក់ និង កម្ពុជា​មាន​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ​២០២១ ដែល​គិត​មក​ត្រឹម​បំណាច់​ខែកញ្ញា ឆ្នាំ​២០២១ អ្នក​ស្លាប់​សរុប​បាន​ឡើង​ដល់ ២៣៣៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ