ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លួច​ចេក​ទាំង​ស្ទង​​ៗ ៖ ឃាត់ខ្លួន​មនុស្ស២​នាក់

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ​៖ ជនសង្ស័យ​២​នាក់ជា​មុខសញ្ញា​លួ.ច និង​ប្រើប្រាស់​គ្រឿងញៀ.ន​យ៉ាង​សកម្ម ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង បង្ក្រាប​

​ខេត្ត​កណ្តាល ​៖ ជនសង្ស័យ​២​នាក់ជា​មុខសញ្ញា​លួ.ច និង​ប្រើប្រាស់​គ្រឿងញៀ.ន​យ៉ាង​សកម្ម ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង បង្ក្រាប​បាន ខ​ណៈ​ធ្វើ​សកម្មភាព​លួ.ច​ចេក​ក្នុង​ចំការ​អស់​ជា​ច្រើន​ស្ទង ។

ហេតុ​ការ​ណ៌​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង៣និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ចំការ​ចេក​របស់​ឈ្មោះ វង់ វន ស្ថិត​ក្នុងភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះជាម្ចាស់ចម្ការចេក​​ឈ្មោះ វង់ វន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យ​​ទាំង​​២នាក់​​ខាងលើ ក្នុងនោះ​​ម្នាក់​​ឈ្មោះ ស្រ៊​ន ច័ន្ទ​រិ​ទ្ធ ហៅ ជិះ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត ​និងម្នាក់ទៀត​​ឈ្មោះ ហ៊​ង ថៃ​ហ្គ័​រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មាន​ផ្ទុក​នូវ​សារធាតុ​ញៀ.ន​) ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​ស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ។

លោក​វរ​សេនី​យ៌ លន ច​ន្ថា​រ អធិការរង​ស្រុក​ស្អាង​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ទៅ​មើល​ចំការ​ចេក​របស់​ខ្លួន​ស្រាប់តែ​បានឃើញ​ផ្លែ​ចេក​របស់​ខ្លួន​ត្រូវ​បាន​គេ​លួ.ច​កា.ប់​អស់​ជា​ច្រើន​ស្ទង ហើយ​គរ​ទុក​នៅ​ក្បែរ​ចំការ​ចេក​នោះ ។ ក្រោយមក​ជន​រង​គ្រោះ​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​តា​លន់​អោយ​ជួយ​អន្តរាគមន៍ ។

លោកអធិការរងស្រុក​​បានបន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​តា​លន់ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​ពួនស្ទាក់​ចាំ​ចាប់​ជនសង្ស័យ ។ លុះ​នៅ​វេលា​ម៉ោង​៥និង​៣០​នាទីល្ងាចថ្ងៃដដែល​ ទើប​សមត្ថកិច្ច​បានឃើញ​ជនសង្ស័យ​ទាំង​ពីរ​ធ្វើ​សកម្មភាពជិះ​ម៉ូតូ​ខាងលើ​ដឹក​ចេកណាំវ៉ា​របស់​ជន​រង​គ្រោះ​ចេញពី​ចំណុច​កើតហេតុ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​យក​ទៅ​អនុវត្តន៍​តាម​នីតិវិធី​តែ​ម្ដង ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ