ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោករ៉ុង ឈុន​​ ស្នើ​សុំ​​ឱ្យសម្តេច​ហ៊ុន សែន ​​ឧបត្ថម្ភ​​​​ប្រាក់​ជីវភាព​​​​២​ម៉ឺន​​​​ក្នុង​មួយ​​ខែ​​គ្រូ​​ប​ង្រៀន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​​លិខិត​មួយ​​ច្បាប់​​របស់​លោក​រ៉ុង ឈុន ​ប្រធានសមាគម​​​គ្រូបង្រៀន​​កម្ពុជា ​ចុះថ្ងៃទី​​​៧ មីនា ​​២០១១ ​ជូន​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលកោះ​សន្តិភាព​បានទទួល​​​ឱ្យ​​​​ដឹង​ថា កម្មវត្ថុ​​​​សំណើសុំ​​​​ឱ្យផ្តល់​ប្រាក់​ឧបត្ថម្ភ​​​ជីវភាព​ចំនួន​​​​២០.០០០​រៀល​ ក្នុង​មួយខែ​​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​​សម្រាប់ឆ្នាំ​​២០១១ ។​

លិខិត​ដដែលបន្ត​ថា លោក​មានកិតិ្តយស​សូមជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជ្រាបថា កាល​ពីឆ្នាំ២០០៩ និង​២០១០ សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់ប្រាក់ឧបត្ថម្ភជីវភាព​ចំនួន​២០.០០០រៀល ជូនលោក​គ្រូ អ្នកគ្រូម្នាក់ៗ ដើម្បីសំរួលដល់ជីវភាព​រស់​នៅ​ប្រចាំថ្ងៃរបស់​ពួក​គាត់ក្នុងអំឡុងពេលមានវិបតិ្ត​សេដ្ឋ​កិច្ច​ពិភព​លោក។ ទាក់ទិននឹងបញ្ហា​ប្រាក់ឧបត្ថម្ភជីវភាព​នេះ មានគ្រូបង្រៀនយ៉ាងច្រើនបានលើកសំណើ​សុំឲ្យជួយ អន្តរាគមន៍មកសម្តចតេជោ​ដោយ​សុំឲ្យសម្តេចបន្ត​ឧបត្ថម្ភ​ជីវ​ភាពសំរាប់ឆ្នាំ២០១១​នេះ​ទៀត។

លោក​រ៉ុង ឈុន បន្ត​ទៀត​ថា​ យោងតាម​សំណូម​​ព​របស់លោកគ្រូ​អ្នកគ្រូ សមាគម​ឱ្យ​បង្រៀន កម្ពុជា ឯក​រាជ្យសូមឲ្យ​សម្តេចតេជោ​ជួយ​ផ្តល់​ប្រាក់ ឧបត្ថម្ភជីវ​ភាពជូនលោកគ្រូ អ្នក​គ្រូ ដូចឆ្នាំ២០០៩ និង២០១០បន្តទៀត ដើម្បី​សំរួលដល់ជីវ​ភាព​របស់ពួកគាត់ ព្រោះថា​បច្ចុ​ប្បន្ន​នេះតម្លៃទំនិញ​មានការឡើងថ្លៃខ្ពស់ដូចជា តម្លៃប្រេងឥន្ធនៈ​៥.២០០រៀលក្នុងមួយលីតមិន​ធ្លាប់មាន ​បង្ក​ឱ្យ​គ្រូបង្រៀនបាននឹងកំពុង​ប្រឈម​​ចំពោះជីវភាព​រស់នៅ​យ៉ាង​ធ្ងន់​ធ្ងរ៕