ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! សិង្ហ​បុរី ​ក្លាយ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ AFF SUZUKI CUP 2020

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ទោះបី​ព្រឹត្តិការណ៍ AFF Suzuki Cup 2020​ដែល​មាន​កម្ពុជា សិង្ហ​បុរី ថៃ ឥណ្ឌូ​នេ​ស៊ី…

​រាជធានី​ភ្នំពេញ​ ៖ ​ទោះបី​ព្រឹត្តិការណ៍ AFF Suzuki Cup 2020​ដែល​មាន​កម្ពុជា សិង្ហ​បុរី ថៃ ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​ខិតខំ​ដេញថ្លៃ​ដើម្បី​បានទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​​ពិតមែន​ក៏​ដោយ ទីបំផុត​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន​(AFF)​សម្រេច​ផ្ដល់​សិទ្ធិដល់​ប្រទេស​សិង្ហ​បុ​រី​ ដើម្បី​រៀបចំព្រឹត្តិការណ៍​ដែល​ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្ដងនេះ ។

«​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) បាន​សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស​សិង្ហ​បុរី ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី​អាគ្នេយ៍ AFF SUZUKI CUP 2020 ជា​ផ្លូវការ​ហើយ ខណៈ​ការ​ប្រកួត នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​។

ការ​ផ្ដល់​សិទ្ធិ​ឲ្យ​សិង្ហ​បុរី​ធ្វើ​ម្ចាស់ផ្ទះ​នេះ ធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា និង​ការ​សម្រេច​របស់ AFF បន្ទាប់​ពី​មាន​បេក្ខភាព​៥​ប្រទេស បាន​ដាក់​ពាក្យ​ស្នើ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន​នេះ រួម​មាន​កម្ពុជា វៀតណាម ឥណ្ឌូ​នេ​ស៊ី ថៃ និង​សិង្ហ​បុរី​។

ការ​ប្រកួត AFF SUZUKI CUP 2020 នេះ បាន​ចាប់ឆ្នោត​បែងចែក​ពូ​ល​រួច​ហើយ ដោយ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ឡាវ​។ រីឯ​ពូ​ល A គឺ​មាន​ម្ចាស់ផ្ទះ​សិង្ហ​បុរី ថៃ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​ក្រុម​ឡើង​មក​ពី​វគ្គ​ជម្រុះ រវាង​ប្រ៊ុ​យ​ណេ និង​ទី​ម័​រ​ខាងកើត​។

ការ​ប្រគល់​សិទ្ធ​ដល់​ប្រទេស​សឹ​ង្ហ​បូ​រី​ធ្វើ​ជា​ម្ចាស់ផ្ទះ​បែប​នេះ​គឺ​ដោយសារ​ប្រទេស​នេះ​មាន​បទ​បទ​ពិសោធន៍​លើ​ការ​រៀបចំ​មាន​ហេ​ដ្ឋា
រចនាសម្ព័ន្ធ​ល្អ និង​ស្ថានភាព​កូ​វី​ដ១៩ ​មិនអាក្រក់​ពេក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ