ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតជាប់​មុខ​ច្បាស់​ស្ត្រីសង្ស័យ​​​​ក្នុងកាមេរ៉ាសុវត្ថិភាព ខណៈ​​កំពុង​តាម​ស្វែង​​រកចាប់ខ្លួន​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​រយៈពេល​បួន​ថ្ងៃ​ហើយ​ដែលសមត្ថកិច្ច​តាម​ប្រ​មា​ញ់​ស្ត្រី​ម្នាក់​ដែល​ជា​ជនសង្ស័យ និង​បក្សពួក ប្រើ​ល្បិច​យក​ខ្សែ​.​ក​ក្រ​ឡៃទៅ​ប្តូរ​យកខ្សែ​.​ក​មាស​ទម្ងន់១ដំឡឹង​មាស​ពី​ផ្ទះ​លក់​មាស​បាន​សម្រេច ធ្វើ​ឲ្យ​​មានការភ្ញាក់ផ្អើល​នៅ​ក្នុង​ផ្សារ​កំពង់​រោ​ទ៍​ ។​ហើយ​ក្រោយមក ​សមត្ថកិច្ច​បាន​ពិនិត្យ​កាម៉េ​រា​សុ​វត្ថិភាពឃើញ​មុខ​ស្ត្រីជន​សង្ស័យ​ហើយ ក៏​ដាក់​កម្លាំង​តាម​ស្រាវជ្រាវ ក៏​ប៉ុន្តែ​ពុំ​ទាន់​បាន​តម្រុយ​នៅឡើយ​។…

ខេត្តស្វាយរៀង ​៖ ​រយៈពេល​បួន​ថ្ងៃ​ហើយ​ដែលសមត្ថកិច្ច​តាម​ប្រ​មា​ញ់​ស្ត្រី​ម្នាក់​ដែល​ជា​ជនសង្ស័យ និង​បក្សពួក ប្រើ​ល្បិច​យក​ខ្សែ​.​ក​ក្រ​ឡៃទៅ​ប្តូរ​យកខ្សែ​.​ក​មាស​ទម្ងន់១ដំឡឹង​មាស​ពី​ផ្ទះ​លក់​មាស​បាន​សម្រេច ធ្វើ​ឲ្យ​​មានការភ្ញាក់ផ្អើល​នៅ​ក្នុង​ផ្សារ​កំពង់​រោ​ទ៍​ ។​ហើយ​ក្រោយមក ​សមត្ថកិច្ច​បាន​ពិនិត្យ​កាម៉េ​រា​សុ​វត្ថិភាពឃើញ​មុខ​ស្ត្រីជន​សង្ស័យ​ហើយ ក៏​ដាក់​កម្លាំង​តាម​ស្រាវជ្រាវ ក៏​ប៉ុន្តែ​ពុំ​ទាន់​បាន​តម្រុយ​នៅឡើយ​។

​បើ​តាម​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់​រោ​ទ៍​បាន​ឲ្យ​ដឹង​ថា ករណី​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​​កញ្ញា ​ឆ្នាំ​២០២១ នៅ​ផ្សារ​កំពង់​រោ​ទ៍ ​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។​ សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ​លាង ហៃ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍​ត្រូវ​ស្ត្រី​ម្នាក់​បន្លំ​យក​ខ្សែ​.​ក​មាស​អស់​១​តម្លឹង​។

​ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​ម្ចាស់ផ្ទះ​លក់​មាស​ថា មាន​ករណី​ឆបោក​យក​មាស នៅ​ផ្សារ​កំពង់​រោ​ទិ៍ ទើប​លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​របាល​ស្រុក​កំពង់​រោ​ទ៌​បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​សហការ​ជាមួយ​កម្លាំង​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ញរ និង​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ​។

​ដោយ​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព យើង​កំណត់​ថា ​មាន​មនុស្ស​ម្នាក់​ភេទ​ស្រី ចុះ​ពីលើ​រថយន្ត​ម៉ាក​កាម​រី (CAMRY) គូទ​ហើម ពណ៌​សំបក​ឪឡឹក បាន​ដើរ​សំដៅ​ទៅ​កន្លែង​លក់​មាស​នៅផ្ទះ​របស់​ឈ្មោះ ញ៉ែ​ម លាង​ហៃ បន្ទាប់​មក​បាន​យក​ខ្សែ​.​ក​មាស​ចំនួន​១​តម្លឹង​ទៅ​លក់​។ បន្ទាប់​មក ​ម្ចាស់ផ្ទះ​បាន​ដុត​មើលឃើញ​ថា​ ពិតជា​មាស​ពិតមែន រួច​ក៏​ហុច​ឲ្យ​ជនសង្ស័យ​ដែល​មក​លក់​នោះ​វិញ ហើយ​ជន​រង​គ្រោះ​បាន​រាប់​លុយ​ឲ្យ​ថ្លៃ​ទិញ​មាស ប៉ុន្តែ​ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​ឆ្លៀត​យក​ខ្សែ​.​ក​ផ្សេង​មួយទៀត​ពី​ក្នុង​ខ្លួន​មក​ប្ដូរ យក​ខ្សែ​ក​មាស​ពិត​នេះ​វិញ ​ហើយ​ប្តូរ​ខ្សែ​ក ក្រ​ឡៃ​ទៅ​ឲ្យ​អ្នកលក់​មាស​តែ​ម្ដង​។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ខ្សែ​ក​ហើយ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ក៏​ដើរ​សំដៅ​មក​រក​រថយន្ត​ម៉ាក​កាម​រី (CAMRY)​គូទ​ហើម ពណ៌​សំបក​ឪឡឹក រួច​ក៏​ឡេ​ី​ង​ជិះ រថយន្ត​គេចខ្លួន​ទៅ​ទិស​ខាងជើង​ឆ្ពោះ​មក​ផ្លូវជាតិ លេខ​៣១៤D បាត់​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។
បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាន​តែ​បាន ៕​

អត្ថបទសរសេរ ដោយ