ការរញ្ជួយដីមួយកម្រិត៦,៥រីស្ទ័រកើតឡើងនៅប្រទេសជប៉ុន ជាថ្មីទៀតកាលពីព្រឹកថ្ងៃទី២៨ មីនា ដោយលើកនេះនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសញ៉ាំងឱ្យមានការព្រមានពីរលកយក្សស៊ូណាមី សម្រាប់អ្នករស់នៅតំបន់ក្បែរនោះផងដែរ ។ តាមការស្រាវជ្រាវផ្នែកភូមិសាស្ត្ររបស់អាមេរិកថា បាតុភូតរញ្ជួយដីនោះកើតឡើងនៅវេលាម៉ោង៧និង២៣នាទីព្រឹក ម៉ោងក្នុងស្រុក ក្នុងជម្រៅ៥,៩គីឡូម៉ែត្រ ក្រោមដីហើយចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ១៦១គីឡូម៉ែត្រ ភាគឦសានរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីលើកមុនកម្រិតដល់ទៅ៩រីស្ទ័រ និងមានចម្ងាយ៣៦៨គីឡូម៉ែត្រ ភាគឦសានក្រុងតូក្យូ ។ ការរញ្ជួយដីកម្រិត៦,៥រីស្ទ័រនេះត្រូវបានព្រមានពីរលកយក្សស៊ូណាមី កម្ពស់៥០សង្ទីម៉ែត្រ ដោយទីភ្នាក់ងារឧតុនិយម
ជប៉ុន ។ ទោះបីជាបែបណា ការរញ្ជួយដីនៅជប៉ុនលើកចុងក្រោយនេះពុំទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬរបួស និងការខូចខាតនៅឡើយទេ ៕
ចែករំលែកព័តមាននេះ