ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទ្រុង​​វាក់​កុងតឺន័រ​ កៀរ​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ​រថយន្ត​ទ្រុង​១​គ្រឿង​ដឹក​ក្រដាស​ឡាំង​រោងចក្រ ខណៈ​កំពុង​បើកបរ​លឿន​ផង ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​

​រាជធានីភ្នំពេញ​ ៖ ​រថយន្ត​ទ្រុង​១​គ្រឿង​ដឹក​ក្រដាស​ឡាំង​រោងចក្រ ខណៈ​កំពុង​បើកបរ​លឿន​ផង ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត​បើក​ចេញពី​ក្នុង​ផែស្ងួត​មួយកន្លែង​ឡើង​លើ​ផ្លូវជាតិ​កាត់​ចំ​ពីមុខ ​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ទ្រុង​នេះ​វាក់​គេច​ចេញ​អត់​ទាន់​ហើយ​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់ ក៏​ជ្រុល​ទៅ​កៀរ​ពីក្រោយ​រថយន្ត​កុងតឺន័រ​នោះ​បន្តិច​ រួច​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ខ្លួនឯង​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ផែស្ងួត​មួយកន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក​ហ៊ី​ណូ​ព​ណ៍​ស ពាក់​ស្លាក​លេខ កណ្ដាល​3A-2833 ជា​ប្រភេទ​រថយន្ត​ទ្រុង​ដឹក​ឡាំង​ក្រដាស បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់អត្តសញ្ញាណ ​ហើយ​ពុំ​មាន​រង​របួស​ឡើយ​។ ចំណែក​រថយន្ត​ដឹក​កុងតឺន័រ​ពុំ​ស្គាល់​ម៉ាក ​និងពុំ​ដឹង​ថា​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​ខាងលើ​ ឬ​ពុំ​មែន​នោះ​ទេ ប៉ុន្តែ​បាន​បើក​ចេញពី​ទីនោះ​ហើយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​បែប​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ហ៊ី​ណូ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវជាតិ​លេខ​៣ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​ចេញពី​ក្នុង​ផែស្ងួត​ខាងលើ​ឡើង​លើ​ផ្លូវជាតិ​លេខ​៣​នោះ​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​ធ្វើ​ឲ្យ​ហ៊ី​ណូ​វាក់​គេច​ចេញ​អត់​ទាន់​ ហើយ​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់ ក៏​ជ្រុល​ទៅ​កៀរ​ពីក្រោយ​រថយន្ត​កុងតឺន័រ​នោះ​បន្តិច​ប៉ុណ្ណោះ រួច​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្ដង​។ ​ពេល​នោះ​ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឡើយ បន្ទាប់​មក​រថយន្ត​កុងតឺន័រ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រមោល​។​

ក្រោយ​ពេល​កើតហេតុ ​ខាង​រោងចក្រ​បាន​យក​រថយន្ត​ទ្រុង​១​គ្រឿង​ទៀត​ទៅ​ដឹក​ឡាំង​ក្រដាស​ចេញ​រួច​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ