ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីលក់ដូរ អស់កម្លាំង ងោកមួយភាំង រ៉េចង្កូតរថយន្ត បុករះចូលផ្ទះលក់ចាប់ហួយ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរស ២នាក់ ទើប​ចេញពីលក់ម្ហូបអា​ហារ នៅម្តុំសណ្ឋាគារសុខា បើករថយន្តត្រលប់ទៅផ្ទះវិញ ក៏ងោកមួយភាំង រ៉េចង្កូតបុកចូលផ្ទះលក់ចាប់ហួយ ត្រូវទូកញ្ចក់ និងធុងទឹកកកក្លាសេភេសជ្ជៈ បណ្តាលអោយរងការខូចខាត…

ភ្នំពេញ៖ បុរស ២នាក់ ទើប​ចេញពីលក់ម្ហូបអា​ហារ នៅម្តុំសណ្ឋាគារសុខា បើករថយន្តត្រលប់ទៅផ្ទះវិញ ក៏ងោកមួយភាំង រ៉េចង្កូតបុកចូលផ្ទះលក់ចាប់ហួយ ត្រូវទូកញ្ចក់ និងធុងទឹកកកក្លាសេភេសជ្ជៈ បណ្តាលអោយរងការខូចខាត និងខ្ទាតត្រូវ​ស្ត្រីម្នាក់ របួសស្រាល។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១ និង ២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ​ទន្លេសាប ចំណុចផ្ទះលក់ចាប់ហួយ យីហោ ពិសី លក់គ្រឿងទេស និងភេសជ្ជៈ​គ្រប់ប្រភេទ នៅក្នុង​សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ 

រថយន្ត បង្កម៉ាក visto  ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2H-9502 បើកបរដោយតៃកុង ឈ្មោះ ចាន់ សៀវ អាយុ ៣៥ឆ្នាំ មុខរបរលក់គ្រឿងម្ហូបអាហារតាមផ្លូវ នៅម្តុំសណ្ឋាគារសុខា។ 

ស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានប្រាប់ថា មុនកើតហេតុ គឺ​រូបគាត់ និងស្ត្រីម្នាក់ទៀត កំពុងអង្គុយជជែកគ្នាលេង ស្រាប់តែមាន​រថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវទន្លេសាប ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន រ៉េចង្កូត មកខាងស្តាំ បុកត្រូវទូកញ្ចក់ លក់​គ្រឿងក្លែម​មួយ នៅជាប់ផ្ទះគាត់ បណ្តាលអោយរលំបែក រងការខូចខាត​ និង​បន្តបុករះធុងទឹកកក​ក្លាសេភេសជ្ជៈរបស់គាត់ចំនួន ៥ធុង និងទូកញ្ចក់លក់គ្រឿងម្ជូរ ១ បណ្តាលឲ្យខ្ទាតរងការខូចខាត និងខ្ទាតប៉ះពួកគាត់ទាំងពីរ បណ្តាលឲ្យរងរបួសស្រាល។ 

ចំណែក​ម្ចាស់រថយន្ត បានប្រាប់​ថា មូលហេតុ ដែលគាត់បើករថយន្តបុករ៉ះចូលផ្ទះគេបែបនេះ មូលហេតុ គឺគាត់ងងុយគេង ងោកមួយភាំង ក៏ជ្រុលចង្កូតបុកតែម្តង។ 

បន្ទាប់ពីកើតហេតុ ម្ចាស់ផ្ទះរងគ្រោះ បានទាមទារសំណងជាទឹកប្រាក់ចំនួន ១២០០ដុល្លារ។ ចំណែក ម្ចាស់រថយន្ត បានសុំបញ្ចុះថ្លៃ និងព្រមសង ទៅតាមទំហំនៃការខូចខាត ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ