ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរប្រញាប់ចាប់ផ្តើមហាត់ប្រាណ ប្រសិនបើអ្នកមានសញ្ញាទាំងនេះ!

2 ឆ្នាំ មុន

សព្វថ្ងៃនេះយើងច្រើនតែធ្វើការនៅមួយកន្លែងច្រើនម៉ោង មិនសូវបានចេញទៅហាត់ប្រាណខាងក្រៅដោយសារខ្លាចកូវីដ និង មិនសូវដើរផ្សារដូចមុនដោយសារមានផ្សារអនឡាញ។ ប្រសិនបើរាងកាយរបស់អ្នកលេចចេញនូវសញ្ញាទាំងនេះ ចូរចាប់ផ្តើមធ្វើលំហាត់ប្រាណនៅផ្ទះតាមការគួរ។ ១. ទល់លាមក ការធ្វើលំហាត់ប្រាណ គឺមានសារៈសំខាន់សម្រាប់ប្រព័ន្ធបញ្ចេញចោលតាមទ្វារក្រោយ។…

សព្វថ្ងៃនេះយើងច្រើនតែធ្វើការនៅមួយកន្លែងច្រើនម៉ោង មិនសូវបានចេញទៅហាត់ប្រាណខាងក្រៅដោយសារខ្លាចកូវីដ និង មិនសូវដើរផ្សារដូចមុនដោយសារមានផ្សារអនឡាញ។ ប្រសិនបើរាងកាយរបស់អ្នកលេចចេញនូវសញ្ញាទាំងនេះ ចូរចាប់ផ្តើមធ្វើលំហាត់ប្រាណនៅផ្ទះតាមការគួរ។

១. ទល់លាមក

ការធ្វើលំហាត់ប្រាណ គឺមានសារៈសំខាន់សម្រាប់ប្រព័ន្ធបញ្ចេញចោលតាមទ្វារក្រោយ។ ប្រសិនបើអ្នកចំណាយពេលអង្គុយច្រើនជារៀងរាល់ថ្ងៃ​ វាទាមទារពេលយូរសម្រាប់លាមកធ្វើដំណើរចុះតាមពោះវៀនធំរបស់អ្នក។ ពេលនោះហើយ គឺជាពេលដែលរាងកាយរបស់អ្នកមានពេលច្រើនក្នុងការស្រូបទឹកពីលាមករបស់អ្នក តាមរយៈពោះវៀនធំ។ ជាលទ្ធផល លាមករបស់អ្នករឹងពិបាកនឹងបត់ជើង។ អ្នកអាចដោះស្រាយបញ្ហានេះបានដោយការធ្វើសកម្មភាពឱ្យបានច្រើនជាងមុន និង បើអាចគួរតែធ្វើលំហាត់ប្រាណ។

២. ហើមក្រោមភ្នែក

របៀបរស់នៅដែលមិនសូវមានសកម្មភាពរាងកាយ គឺជាហេតុផលចំបងនៃការចាល់ជាតិទឹកនៅក្នុងខ្លួន។ ភ្នែកហើមងាយនឹងលេចចេញមក ដោយសារតែយើងគេងច្រើន។ ការហាត់យូហ្គា គឺជាវិធីដោះស្រាយមួយយ៉ាងមានប្រសិទ្ធភាព ដោយសារតែវាធ្វើឱ្យចរន្តឈាមរត់សព្វកន្លែង។ ប្រសិនបើមិនបានហាត់យូហ្គាទេ យើងក៏អាចគ្រាន់តែដើរចុះដើរឡើងឱ្យបានច្រើន ក៏បានដែរ។

៣. ភ្លេចភ្លាំងច្រើន​

ការសិក្សាមួយបានរកឃើញថា មនុស្សដែលមិនសូវធ្វើចលនារាងកាយប្រចាំថ្ងៃ មានការប្រែប្រួលទៅលើតំបន់ខួរក្បាលក្បែរគុម្ពត្រចៀក។ នៅតំបន់នេះ​គឺមានតួនាទីគ្រប់គ្រងការចងចាំរបស់យើង។ ការហាត់ប្រាណត្រូវគេរកឃើញថា ជួយធ្វើឱ្យផ្នែកខួរក្បាលនៅតំបន់នេះមានសមត្ថភាពខ្លាំងជាងមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ