ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាចាប់បើកវិញហើយ កុំឱ្យកូនៗស្ពាយកាតាបធ្ងន់ៗទៀត!

2 ឆ្នាំ មុន

សាលារៀនបានបើកទ្វារវិញហើយ ក្រោយពីកូនៗរបស់អ្នករៀនតាមអនឡាញបានមួយរយៈធំ ព្រោះតែកូវីដនាពេលកន្លងមក។ នេះគឺមានន័យថា កូនរបស់អ្នកត្រូវស្ពាយកាតាបទៅរៀនជាមួយនឹងសៀវភៅច្រើនៗ ដែលគេត្រូវរៀននៅសាលា។ ចូរកុំឱ្យកូនស្ពាយកាតាបធ្ងន់ៗពេក ព្រោះថា បើយោងតាមបណ្ឌិតសភារោគកុមាររបស់អាមេរិក (AAP)…

សាលារៀនបានបើកទ្វារវិញហើយ ក្រោយពីកូនៗរបស់អ្នករៀនតាមអនឡាញបានមួយរយៈធំ ព្រោះតែកូវីដនាពេលកន្លងមក។ នេះគឺមានន័យថា កូនរបស់អ្នកត្រូវស្ពាយកាតាបទៅរៀនជាមួយនឹងសៀវភៅច្រើនៗ ដែលគេត្រូវរៀននៅសាលា។ ចូរកុំឱ្យកូនស្ពាយកាតាបធ្ងន់ៗពេក ព្រោះថា បើយោងតាមបណ្ឌិតសភារោគកុមាររបស់អាមេរិក (AAP) បានឱ្យដឹងថា កាតាបរបស់កុមារមិនគួរមានទម្ងន់លើសពី ១០ទៅ២០%​ នៃទម្ងន់របស់កុមារឡើយ។ ប្រសិនបើ វាលើសពីនេះ កុមារប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖

១. ឈឺខ្នងរ៉ាំរ៉ៃ

ការស្ពាយកាតាបធ្ងន់ យូរៗទៅ អាចនាំមកនូវការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃដល់កូនរបស់អ្នក។ មិនមែនគ្រាន់តែឈឺខ្នងទេ ប៉ុន្តែការឈឺចង្កេះនិងភាពឈឺចាប់នៅស្មាទាំងសងខាង គឺមកពីការស្ពាយកាតាបធ្ងន់ៗហ្នឹងហើយ។ កាតាបដែលមានខ្សែស្ពាយតូច ធ្វើឱ្យកុមារងាយនឹងមានបញ្ហាឈឺស្មាជាងកាតាបដែលមានខ្សែធំ។

២. ខូចរាង

នៅពេលដែលកូនរបស់អ្នក ស្ពាយកាតាបធ្ងន់ ពួកគេងាយនឹងមានរាងពើងទៅមុខ ដែលនេះគឺជាសញ្ញានៃការខូចរាង។ ការពឹងទៅមុខនេះ គឺមកពីរាងកាយរបស់កូនអ្នកសម្របខ្លួនទៅនឹងកាតាបធ្ងន់ៗ។ ការស្ពាយយូរៗទៅ រាងរបស់កូនអ្នក នឹងកាន់តែពិបាកកែឱ្យមកដូចដើម។ ការមានរាងមិនល្អ ងាយធ្វើឱ្យមានបញ្ហាឈឺឆ្អឹងខ្នង។

៣. មានបញ្ហាស្ពឹក

ការមានលំហូរចរន្តឈាមគ្រប់គ្រាន់ ធ្វើឱ្យសរសៃប្រសាទរបស់អ្នកមានសុខភាពល្អ។​ នៅពេលកុមារយកកាតាបធ្ងន់ៗមកស្ពាយ ដែលមានខ្សែតូច អស់ពេលយូរ វាអាចធ្វើឱ្យស្លាក់ឈាម។ នេះអាចធ្វើឱ្យកុមារមានបញ្ហាស្ពឹកដៃទាំងសងខាង និង មានបញ្ហាស្ពឹកនៅកន្លែងដែលពាក់ព័ន្ធ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ