ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ស្ពានដែក​មួយ​កន្លែង​ត្រូវ​បំផ្លាញ​ដោយ​រថយន្ត​ធំ​ដឹក​លើស​ទម្ងន់

8 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ត្រី ហម ប៉ូច ស្នងការ​រង​សណ្តាប់ធ្នាប់​ឱ្យ​ដឹង​ថា ស្ពាន​ប្រវែង​ជិត​១០​ម៉ែត្រ​ធ្វើ​ពី​ដែក​បា​ឡេ (​ស្ពាន​ផ្លូវ​វាង​) ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣ ត្រង់​ចំណុច​ជាប់​ព្រំដែន​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ត្រី ហម ប៉ូច ស្នងការ​រង​សណ្តាប់ធ្នាប់​ឱ្យ​ដឹង​ថា ស្ពាន​ប្រវែង​ជិត​១០​ម៉ែត្រ​ធ្វើ​ពី​ដែក​បា​ឡេ (​ស្ពាន​ផ្លូវ​វាង​) ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣ ត្រង់​ចំណុច​ជាប់​ព្រំដែន​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ ត្រូវ​បាន​បាក់​ស្រុត​ទាំងស្រុង ដែល​មិន​អាច​ឱ្យ​រថយន្ត ឬ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន បន្ទាប់​ពី​ត្រូវ​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​លើស​ទម្ងន់​មួយ​គ្រឿង​បើក​ឆ្លង បង្ក​ឱ្យ​បាក់ ។

ប្រភព​ឱ្យ​ដឹង​ថា អ្នកបើកបរ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​គេចខ្លួន​បាត់​ហើយ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ខាងលើ ។ គួរ​បញ្ជាក់​ថា ទីតាំង​ស្ពាន​ខាងលើ ក៏​កំពុង​តែ​ធ្វើការ​ជួសជុល​ធ្វើ​ស្ពានបេតុង​ថ្មី​មួយទៀត​ផង​ដែរ ។