ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ចុះ​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​តាម​វត្ត​ទាំងអស់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្រាប់​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២១ នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​អោយ​អាជ្ញាធរ​

រាជធានី​ភ្នំពេញ​ ៖ សម្រាប់​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២១ នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយនឹង​ទាហាន​នៃ​កងពលតូច​លេខ​៧០​ ឬ​ង​៧០​ ធ្វើការ​បាញ់​សម្លា.ប់​មេរោគ​នៅ​តាម​វត្ត​អារាម​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ​ចំនួន​១៥១​វត្ត​ក្រោយ​ពី​អាជ្ញាធរ​និង​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ព្រះសង្ឃ លោកតា​អាចារ្យ តាជី យាយជី និង​អ្នក​ស្នាក់​នៅ​តាម​បណ្ដា​វត្ត​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​រួចរាល់​អស់ហើយ​។

ការសម្រេចធ្វើការ​បាញ់​សម្លា.ប់​មេរោគ​នៅ​តាម​វត្ត​អារាម​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ​ចំនួន​១៥១​វត្ត​ ធ្វើឡើងក្រោយការធ្វើតេស្តសំណាកវត្តអារាមទូទាំងរាជធានីភ្នំពេញ រកឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ ចំនួន ​១៤១​អង្គ​/​នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាក​ចំនួន​៨៩៧៥​អង្គ​/​នាក់ នៅ​វត្ត​អារាម​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ​ចំនួន​១៥១​វត្ត គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនោះ។​

ជាក់ស្ដែង ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែកញ្ញា​នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ ជា​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​សហការ​ជាមួយនឹង​ទាហាន​នៃ​កងពលតូច​លេខ​៧០​ឬ​ង​៧០ បាន​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លា.ប់​មេរោគ នៅ​តាម​បណ្តា​វត្ត​ទាំង​១៤​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជា​ជំហាន​ដំបូង បាន​ចាប់ផ្ដើម​បាញ់​នៅ​វត្ត​ពោធិ​ចិន​តុង បន្ទាប់​មក ក្រុមការងារ បាន​បែងចែក​កម្លាំង​នៅ​តាម​បណ្ដា​វត្ត​ផ្សេង​ទៀត នៅ​ក្នុង​មូលដ្ឋាន​នៃ​ខណ្ឌ​នេះ ។

លោក​ហែម ដា​រិ​ទ្ធិ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កន្លង​មកនេះ មាន​តំបន់​ក្រហម​មួយ​ចំនួន ។ ​ដោយសារ​តែ​មាន​តំបន់​ក្រហម​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​របស់​យើង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ក្រោម​ការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដូច​ជា​ក្រសួងសុខាភិបាល​និង​សម្ដេច​តេ​ជោ​ហ៊ុន សែន យើង​បាន​អនុវត្ត​វិធាន​ការពារ​ជំងឺ​កូ​វី​ដ​-១៩​យ៉ាង​តឹង​រឹង​បំផុត ហើយ​មក​ដល់​ពេល​នេះ​ឃើញ​ថា នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ យើង​ទប់ស្កាត់​បាន​យ៉ាង​ល្អ​ប្រសើរ ទាំង​ការ​ព្យាបាល​នៅ​តាម​ផ្ទះ និង​ការ​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មណ្ឌល​ផ្សេង​ៗ​។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​វិញ​នេះ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពី​មានការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ យើង​បាន​អនុវត្ត​ល្អ​យ៉ាង​ល្អ​ប្រសើរ ដោយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​សហការ​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​របស់​យើង ដើម្បី​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​តាម​វត្ត​អារាម ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​វត្ត​ចំនួន​១៤ មាន​ព្រះសង្ឃ​ជិត​៨០០​អង្គ ហើយ​ព្រះសង្ឃ​ទាំងនេះ យើង​បាន​យក​សំណាក​រួចរាល់ ហើយ​ជា​លទ្ធផល មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៤​អង្គ/​នាក់ ។

លោក​បញ្ជាក់​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៤​អង្គ​/​នាក់​នេះ បើ​យើង​មិន​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​ទេ វា​នឹង​ធ្វើការ​ចម្លង​ទៅ ព្រះសង្ឃ តាជី យាយជី​និង ពុទ្ធបរិស័ទ​ច្រើន​ជាង​នេះ​ថែម​ទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៤​អង្គ​/​នាក់​នេះ​យើង​បាន​បញ្ជូន​ទៅ​ការ​ព្យាបាល​ហើយ​ដែរ​។

នៅ​តាម​វត្ត​អារាម​បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើរ ក្រោម​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​កងទ័ព​ង​៧០ ដោយ​យើង​ធ្វើ​សកម្មភាព បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​បណ្ដា​វត្ត​ចំនួន​១៤ ។

លោក​ហែម ដា​រិ​ទ្ធិ ក្នុង​ឱកាស​នោះ​ក៏​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​សហការ​ឲ្យ​បាន​ល្អ​ជាមួយនឹង​អាជ្ញាធរ ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​-១៩ ក្នុង​នា​ឱកាស​បុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំ​បិ​ណ្ឌ​នេះ ។​លោក​បញ្ជាក់​ថា បុណ្យ​ទាន​យើង​នៅ​តែ​ធ្វើ ប៉ុន្តែ​ក្នុង​ពេល​នេះ​យើង​ផ្អាក​សិន ។

បុណ្យ​ទាន​ពេល​ណា​ក៏​យើង​អាច​ធ្វើ​បាន​ដែរ បើ​បងប្អូន​មិន​បាន​ជួយ​អ្វី​ទេ​សូមកុំ​បង្ក​ការ​លំបាកទៅ​អោយ​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ